NPIC Faculty of Electronics

Call Directions Website Contact the university

NPIC Faculty of Electronics Electronic&Telecommunication:
Robot
Drone
Satellite Comm
Microprocessor
Radar System
IC
Microwave Comm
Fiber Optics Comm
Power Electronic
IoT

🎉🇰🇭 អបអរសាទរយ៉ាងកក់ក្តៅចំពោះ អតីតនិស្សិត សារី ពុទ្ធិពណ្ណរាយ! 🇨🇳🛰️មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ នៃវិទ្យាស្ថានជា...
19/09/2026

🎉🇰🇭 អបអរសាទរយ៉ាងកក់ក្តៅចំពោះ អតីតនិស្សិត សារី ពុទ្ធិពណ្ណរាយ! 🇨🇳🛰️
មហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) សូមចូលរួមអបអរសាទរចំពោះលោក សារិ ពុទ្ធិពណ្ណរាយ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ អនុបណ្ឌិត លើជំនាញ Satellite Communication នៅសាធារណរដ្ឋប្រជាមានិតចិន។ 📡🎓
សូមជូនពរឱ្យដំណើរនៃការសិក្សានេះប្រកបដោយភាពរលូន ទទួលបានចំណេះដឹង និងបទពិសោធន៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីនាំយកមកចូលរួមចំណែកអភិវឌ្ឍវិស័យអវកាស និងទូរគមនាគមន៍ជាតិទៅថ្ងៃអនាគត! 🌟👏
🎉 Congratulations to our outstanding alumnus, Mr. Sari Puthiponareay! 🇨🇳🛰️
The Faculty of Electronics and Telecommunications at NPIC is immensely proud to congratulate Mr. Sari Puthiponareay on being awarded a scholarship to pursue advanced studies in Satellite Communication in China! 📡🎓

09/09/2026
09/09/2026

តើទីផ្សារការងារសព្វថ្ងៃនេះ ត្រូវការជំនាញវិស្វកម្មអេឡិចត្រូនិច ដែរឬទេ?.....................
ប្រិយមិត្តអាចចូលរួមស្ដាប់និងទស្សនា កម្មវិធីពន្លឺយុវវ័យ ដែលផ្សាយផ្ទាល់ រាល់ថ្ងៃពុធ វេលាម៉ោង 11-12 ថ្ងៃត្រង់
#វិទ្យុគ្រួសារ #ពន្លឺយុវវ័យ

🇰🇭📡 ពង្រឹងសមត្ថភាពសាស្ត្រាចារ្យលើបច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ថ្មី 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍធនធានមនុស្សលើជំនាញទូរគមនាគមន៍...
08/09/2026

🇰🇭📡 ពង្រឹងសមត្ថភាពសាស្ត្រាចារ្យលើបច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ថ្មី 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍធនធានមនុស្សលើជំនាញទូរគមនាគមន៍! 🌐✨

ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ សាស្ត្រាចារ្យនៃមហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ០៥រូប កំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ស្តីពី «បច្ចេកវិទ្យាបណ្តាញទូរសព្ទចល័ត 5G» (Cellular Network & 5G Technology) សហការរៀបចំឡើងដោយក្រុមហ៊ុន Huawei។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់លើ
>>>ស្ថាបត្យកម្មប្រព័ន្ធ 5G (5G Core & RAN Architecture)
>>>ការធ្វើផែនការបណ្តាញ (Network Planning & Optimization) និងដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ឆ្លាតវៃ។




ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើការបណ្តុះបណ្តាល និងការស្រាវជ្រាវកម្រិតសាកលវិទ្យាល័យ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន! ✈️...
03/09/2026

ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើការបណ្តុះបណ្តាល និងការស្រាវជ្រាវកម្រិតសាកលវិទ្យាល័យ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន! ✈️🎓

​បន្តពីបេសកកម្មចូលរួមព្រឹត្តិការណ៍អន្តរជាតិ JARL Ham Fair 2026 តំណាងសាស្ត្រាចារ្យនៃមហាវិទ្យាល័យអេឡិចត្រូនិក និងទូរគមនាគមន៍ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានជួបពិភាក្សាការងារផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងតំណាងសាកលវិទ្យាល័យដៃគូនៅទីក្រុងតូក្យូ។ ជំនួបនេះបានផ្តោតជាសំខាន់លើ៖
​• កម្មវិធីផ្លាស់ប្តូរការសិក្សា (Exchange Programs): សម្រាប់និស្សិត ដើម្បីដកស្រង់បទពិសោធន៍បច្ចេកវិទ្យាជាក់ស្តែង
​• Double Degree Programs: លើឯកទេសវិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ សំដៅពង្រឹងគុណភាពអប់រំកម្រិតអន្តរជាតិ
​• ការស្រាវជ្រាវ និងការបណ្តុះបណ្តាលរួមគ្នា (Joint Research & Training): លើបច្ចេកវិទ្យាផ្កាយរណប (Satellite Technology) ព្រមទាំងបច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ថ្មី 5G (Cellular Technology) ការធ្វើផែនការ និងការបង្កើនប្រសិទ្ធភាពបណ្តាញ (Network Planning and Optimization for New Cellular Networks)
​
ដំណើរទស្សនកិច្ចការងារនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការបើកឱកាសកាន់តែទូលំទូលាយជូនដល់និស្សិត NPIC ទទួលបានបទពិសោធន៍សិក្សា និងការទទួលស្គាល់កម្រិតស្តង់ដារអន្តរជាតិ។

03/09/2026
តស់!ប្អូនៗអេឡិចត្រូនិកនិងទូរគមនាគមន៍អាចចុះឈ្មោះបាន
02/09/2026

តស់!ប្អូនៗអេឡិចត្រូនិកនិងទូរគមនាគមន៍អាចចុះឈ្មោះបាន

🤖 ឱកាសសម្រាប់និស្សិត NPIC! ជ្រើសរើសសមាជិកក្រុមរ៉ូបូត NPIC សម្រាប់ឆ្នាំ ២០២៧ 🚀

តើអ្នកចង់ក្លាយជាផ្នែកមួយនៃការប្រកួតរ៉ូបូតថ្នាក់ជាតិ និងចង់អភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាដែរឬទេ?

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជ្រើសរើសសមាជិកក្រុមរ៉ូបូត NPIC Robocon Team 2027 ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៤!

🛠️ ផ្នែកដែលត្រូវជ្រើសរើស៖

Mechanical & Structure Design: ឌីសាញ, និងដំឡើងគ្រោងរ៉ូបូត

Electrical & Power Hardware: ឌីសាញ Circuit Board (PCB), ប្រព័ន្ធអគ្គិសនី និងសេនស័រ

Software & Control System: សរសេរកម្មវិធីបញ្ជារ៉ូបូត (Microcontrollers, C/C++, Python)

Computer Vision & AI: ដំណើរការរូបភាព និងប្រព័ន្ធស្វ័យប្រវត្តិ (Autonomous System)

🎯 លក្ខខណ្ឌ៖ សម្រាប់តែនិស្សិត NPIC តែប៉ុណ្ណោះ!

⏳ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ត្រឹម ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦ (ចំនួនមានកំណត់!)

👉 ចុះឈ្មោះឥឡូវនេះ៖

ស្កែន QR Code លើរូបភាព

តោះ! រួសរាន់ឡើង មកបញ្ចេញសមត្ថភាព និងបង្កើតបទពិសោធន៍ថ្មីៗជាមួយក្រុម NPIC Robocon ទាំងអស់គ្នា! 💙🤖

Engineering

Address

Tom Nop Kop Srov
Phnom Penh

Alerts

Be the first to know and let us send you an email when NPIC Faculty of Electronics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to NPIC Faculty of Electronics:

Shortcuts

Share