17/09/2026
កិច្ចសំណេះសំណាលសម្តែងការគួរសមរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី ។
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ៖ លោកស្រីសាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Ben Furmage នាយកប្រតិបត្តិនៃកម្មវិធី Water Sensitive Cities Australia នៃសាកលវិទ្យាល័យ Monash University និងគណៈប្រតិភូ ក្នុងឱកាសនៃកិច្ចសំណេះសំណាលសម្តែងការគួរសម។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើការអនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ (Nature-based Solutions) នៅក្នុងតំបន់ទីក្រុង ព្រមទាំងលទ្ធភាពនៃការពង្រីកលំហបៃតងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិត (Student Exchange Program) ផងដែរ។
កិច្ចពិភាក្សានេះជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ស្ថាប័នទាំងពីរក្នុងការសិក្សាអំពីលទ្ធភាពជាក់ស្តែងនៃការអនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ និងការបង្កើតលំហបៃតង ដើម្បីលើកកម្ពស់ផែនការផ្នែកចីរភាពរបស់សាកលវិទ្យាល័យទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍សិក្សា និងវប្បធម៌រវាងស្ថាប័នទាំងពីរ។
# # #
Courtesy meeting between the Royal University of Phnom Penh and Monash University, Australia.
Phnom Penh, 17 September, 2026: Professor Oum Ravy, Vice-Rector in charge of International Relations and high representative of His Excellency Professor Chet Chealy, Rector of the Royal University of Phnom Penh (RUPP), along with colleagues, warmly welcomed Mr. Ben Furmage, Chief Executive Officer of the Water Sensitive Cities Australia Program of Monash University, and his delegation.
During the meeting, both parties discussed opportunities for joint research on the adoption of nature-based solutions in urban areas, as well as the potential expansion of green space on the Royal University of Phnom Penh campus. Additionally, both sides explored the potential to establish a student exchange program.
This discussion lays a solid foundation for both institutions to assess the feasibility of implementing nature-based solutions and developing green spaces to advance their sustainability agendas, while fostering academic and cultural exchange between the two universities.