24/06/2026
សកម្មភាពចុះកម្មសិក្សានៅរោងចក្រផលិតទឹករ៉ែធម្មជាតិអ៊ីលែន ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់និស្សិតជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្ត្រ និងសេដ្ឋកិច្ចអភិវឌ្ឍន៍។ តាមរយៈការចុះកម្មសិក្សានេះ និស្សិតបានសិក្សាស្វែងយល់ពីដំណើរការផលិតទឹករ៉ែធម្មជាតិ ចាប់ពីការស្រង់ប្រភពទឹក ការត្រួតពិនិត្យគុណភាព ការវេចខ្ចប់ រហូតដល់ការចែកចាយផលិតផលទៅកាន់ទីផ្សារ។ ការចុះកម្មសិក្សានេះបានជួយឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មដូចជាស្តង់ដារគុណភាព សុវត្ថិភាពចំណីអាហារ និងការទទួលខុសត្រូវចំពោះបរិស្ថានក្នុងដំណើរការផលិត។ បទពិសោធន៍ជាក់ស្តែងនេះបានជួយភ្ជាប់ចំណេះដឹងទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់ជាមួយនឹងការអនុវត្តពិតនៅក្នុងសហគ្រាស ព្រមទាំងបង្កើនសមត្ថភាពវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុមរបស់និស្សិតដើម្បីត្រៀមខ្លួនចូលរួមទីផ្សារទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។