Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

  • Home
  • Cambodia
  • Phnom Penh
  • Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
Call Directions Website Contact the university

Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ The Royal University University of Fine Arts is the public university with the mission to promote, preserve and develop culture

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនថ្នាក់អាហារូបករណ៍សម្រាប់សិស្សមកពីសាលាជាតិវិចិត្រសិល្បៈ នៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្ស...
24/09/2026

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនថ្នាក់អាហារូបករណ៍សម្រាប់សិស្សមកពីសាលាជាតិវិចិត្រសិល្បៈ
នៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនថ្នាក់អាហារូបករណ៍ពីអ.ម.ត នៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧
24/09/2026

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនថ្នាក់អាហារូបករណ៍ពីអ.ម.ត នៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនថ្នាក់អាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧
24/09/2026

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនថ្នាក់អាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនបង់ថ្លៃនៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧។
24/09/2026

បញ្ជីរាយនាមបេក្ខជនធ្វើតេស្តចូលរៀនបង់ថ្លៃនៅឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧។

អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ 🇰🇭(២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦)
24/09/2026

អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ 🇰🇭

(២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦)

សេចក្តីជូនដំណឹង ស្តីពីដំណើរការនៃការធ្វើតេស្តនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃ ចូលរៀននៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឯកទេសស...
23/09/2026

សេចក្តីជូនដំណឹង
ស្តីពីដំណើរការនៃការធ្វើតេស្តនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃ ចូលរៀននៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ឯកទេសសា្ថបត្យកម្មនិងនគរោបនីយវិទ្យា តុបតែងលម្អនៃស្ថាបត្យកម្ម
គំនូរសារគមនាគមន៍ សិល្បៈផ្តិតពុម្ព តូរ្យតន្រ្តី បុរាណវិទ្យា ដឹកនាំរឿង និងតែងនិពន្ធ
ក្នុងឆ្នាំសិក្សា២០២៦-២០២៧

អបអរសាទរនិស្សិតមហាវិទ្យាល័យសិល្បៈសូនរូប​ ដែលបានជាប់ជ័យលាភីលេខ១​ សូមចូលរួមអបអរសាទរនិស្សិត​ ចិត្រ​ ផាន់ឌី ឆ្នាំទី២​ ផ្នែកវ...
20/09/2026

អបអរសាទរនិស្សិតមហាវិទ្យាល័យសិល្បៈសូនរូប​ ដែលបានជាប់ជ័យលាភីលេខ១​
សូមចូលរួមអបអរសាទរនិស្សិត​ ចិត្រ​ ផាន់ឌី ឆ្នាំទី២​ ផ្នែកវិចិត្រកម្ម​មហាវិទ្យាល័យសិល្បៈសូនរូប​នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ ដែលបានជាប់ជ័យលាភីលេខ១​ ក្នុងកម្មពិធីប្រកួតគំនូរ Drawn to the Wild។
កម្មពីធីដ៏ល្អមួយនេះបង្កេីតឡេីងដើម្បីឲ្យនិស្សិត មហាជន ព្រមទាំងកុមារទូទាំងប្រទេសកម្ពុជាបានចូលរួមក៏ដូចជាបានសិក្សា​ និងជាសម្លេងក្នុងការជួយផ្សព្វផ្សាយអំពីវត្តមានរបស់សត្វព្រៃ និងសត្វដែលជិតផុតពូជនៅក្នុងប្រទេសកម្ពុជាយើងទាំងមូលផងដែរ ។
ថ្នាក់ដឹកនាំ លោកគ្រូ​ អ្នកគ្រូ​ សូមសរសើរ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំអភិវឌ្ឍសមត្ថភាព និងទេពកោសល្យ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ក្នុងការអភិរក្ស លើកតម្កើង និងបន្តអភិវឌ្ឍសិល្បៈ និងវប្បធម៌ជាតិ។

សូមអបអរសាទរដល់អតីតនិស្សិតមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ៣ រូប ដែលនឹងធ្វើដំណើរទៅចូលរួមក...
20/09/2026

សូមអបអរសាទរដល់អតីតនិស្សិតមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ៣ រូប ដែលនឹងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីហាត់ការរយៈពេល ៣ ខែ តាមរយៈគម្រោង Erasmus+ នៅអភិរក្សដ្ឋានតូរ្យតន្ត្រីជាន់ខ្ពស់នៃទីក្រុងវីហ្គោ ប្រទេសអេស្ប៉ាញ (Higher Conservatory of Music in Vigo)។

តាមរយៈកម្មវិធីហាត់ការនេះ អតីតនិស្សិតនឹងមានឱកាសទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងចំណេះជំនាញ និងស្វែងយល់ពីបរិយាកាសអប់រំក្នុងផ្នែកតូរ្យតន្ត្រីនៅស្ថាប័នជាដៃគូ។ សូមជូនពរប្អូនៗទាំង ៣ រូប ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

Congratulations to three alumni of the Faculty of Music at the Royal University of Fine Arts, who will be traveling to participate in a three-month internship programme under the framework of Erasmus+ at the Higher Conservatory of Music in Vigo, Spain.

We wish everyone a safe journey and a rewarding experience in Vigo, Spain!

ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យ...
17/09/2026

ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «គរុកោសល្យនវានុវត្តន៍ និងវិធីសាស្ត្រវាយតម្លៃការសិក្សា»។ សិក្ខាសាលានេះ រៀបចំឡើងដោយមហាវិទ្យាល័យបុរាណវិទ្យាក្រោមគម្រោងកែលំអឧត្តមសិក្សាទី២ និងមានការអញ្ជើញចូលរួមពីសាកលវិទ្យាធិការរង ថ្នាក់ដឹកនាំមហាវិទ្យាល័យបុរាណវិទ្យា និងលោកគ្រូ អ្នកគ្រូសរុបចំនួន៥០នាក់។ សិក្ខាសាលាខាងលើធ្វើឡើងសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពតមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៦។

ឱកាសពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)! 🎨📐✨មូលនិធិម៉ានី សហការជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រស...
17/09/2026

ឱកាសពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)! 🎨📐✨

មូលនិធិម៉ានី សហការជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិត្តិយសសូមជូនដំណឹងដល់និស្សិតទាំងអស់ អំពីការបើកទទួលពាក្យចូលរួម «ការប្រកួតប្រជែងរចនា បណ្ណាល័យ ប៉ាម៉ានី ឆ្នាំ២០២៦»!

នេះជាវេទិកាដ៏ស័ក្តិសមសម្រាប់ប្អូនៗនិស្សិតផ្នែកស្ថាបត្យកម្ម ការរចនា សិល្បៈ និងជំនាញពាក់ព័ន្ធ ក្នុងការបញ្ចេញសមត្ថភាព បង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកបង្កើតនូវ «បណ្ណាល័យ ប៉ាម៉ានី» សម្រាប់លើកកម្ពស់ការអានដល់កុមារនៅតាមសហគមន៍ និងតំបន់ព្រំដែន។

លក្ខខណ្ឌនៃការចូលរួម៖
បេក្ខជន៖ ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចុះឈ្មោះជាក្រុម មិនលើសពី ៣នាក់)

កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

📄 សម្រាប់ព័ត៌មានបន្ថែម៖
https://drive.google.com/file/d/18Ip8JjqE51BH6Nv1awiT3teJTrscdwtg/view?usp=sharing

👉 ចុះឈ្មោះចូលរួមនៅទីនេះ៖
https://docs.google.com/forms/d/e/1FAIpQLSdX_S7GasElEZ2yg4B_UFopOs-QL0cn7opEOCBBtSCkLExt5g/viewform

តោះ! បញ្ចេញសមត្ថភាព និងរួមគ្នានាំយកពន្លឺនៃចំណេះដឹងទៅកាន់កុមារក្នុងសហគមន៍!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ:

Shortcuts

Share