Institute of Technology of Cambodia - សាលាតិចណូ

Call Directions Website Contact the university

Institute of Technology of Cambodia - សាលាតិចណូ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Institute of Technology of Cambodia - សាលាតិចណូ, College & University, Pb86 russian Boulevard, Phnom Penh.
(1)

The Institut de Technologie du Cambodge (Khmer: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា; ITC; Institute of Technology of Cambodia), also known as Sala Techno (Khmer: សាលាតិចណូ. The Institute was founded in 1964 as Institut Technique Supérieur de l'Amitié Khméro–Soviétique (ITSAKS; The Superior Technology Institute of Khmer–Soviet Friendship) and funded by the Soviet Union from 1964 to 1975 and from 1980 to 1991. This support ended in 1991 with the dissolution of the Soviet Union.[not verified in body] In 1993, the Royal Government of Cambodia and the Government of France signed an agreement to develop the renovation of the Institute which then took its present name, Institute de Technologie du Cambodge. From 1993 to 2004 the ITC was operated under the framework of French grant assistance (the French Ministry of Foreign Affairs and the French embassy) and run by Cambodia's French-language Agency of Higher Education (AUF).[not verified in body] In 2017, its second campus was opened in Tboung Khmum Province.

09/10/2026
លទ្ធផលប្រឡងជាប់ជាស្ថាពរ អាហារូបករណ៍ពេញលេញ ចូលរៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ព...
09/10/2026

លទ្ធផលប្រឡងជាប់ជាស្ថាពរ អាហារូបករណ៍ពេញលេញ ចូលរៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស

សូមកោតសរសើរ និងអបអរសាទរ និងស្វាគមន៍មកកាន់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា !

Welcoming Our International Exchange Students to GGE!Welcome, Mr. Jade SIAUDEAU and Ms. Romain CONNIL, 5th-year students...
08/10/2026

Welcoming Our International Exchange Students to GGE!
Welcome, Mr. Jade SIAUDEAU and Ms. Romain CONNIL, 5th-year students from INSA Rennes, France, to our one-semester exchange program. We are also pleased to welcome Mr. Kobayashi Takato, a 3rd-year student from Kyushu University, Japan, who will be joining us for an internship at the Faculty of Geo-resources and Geotechnical Engineering (GGE) at ITC.
We hope you will achieve fruitful results during your time with us.
This is the third batch of students joining GGE from France and the fourth batch from Japan.

[English Below]មហាវិទ្យាល័យសំណង់ សូមស្វាគមន៍និស្សិតបរទេសចំនួន ៥ រូប មកពី INSA Rennes និង INSA Toulouse នៃប្រទេសបារាំង ដែ...
08/10/2026

[English Below]
មហាវិទ្យាល័យសំណង់ សូមស្វាគមន៍និស្សិតបរទេសចំនួន ៥ រូប មកពី INSA Rennes និង INSA Toulouse នៃប្រទេសបារាំង ដែលមកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល ១ ឆមាស នៅមហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ទាំងនៅទីតាំងគោល និងសាខាវិមានឈ្នះឈ្នះ។ ជារៀងរាល់ឆមាស មហាវិទ្យាល័យតែងតែបញ្ជូន និងទទួលនិស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា ជាមួយសាកលវិទ្យាល័យបរទេសដែលជាដៃគូរបស់យើង។

The Faculty of Civil Engineering warmly welcomes five international students from INSA Rennes and INSA Toulouse, France, who are joining us for a one-semester student exchange program at the Faculty of Civil Engineering, Institute of Technology of Cambodia (ITC), at both the Main Campus and Win-Win Campus.
Every semester, the Faculty welcomes and sends students abroad for academic exchange programs with our international partner universities.

ដំណឹងបន្ទាន់!!! បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ អាហារូបករណ៍ក្រសួងអប់រំ យុវជន និងកីឡា សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
07/10/2026

ដំណឹងបន្ទាន់!!!
បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ អាហារូបករណ៍ក្រសួងអប់រំ យុវជន និងកីឡា សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

បញ្ជីឈ្មោះបេក្ខជនជាប់បម្រុង អាហារូបករណ៍ក្រសួងអប់រំ យុវជន និងកីឡា សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
07/10/2026

បញ្ជីឈ្មោះបេក្ខជនជាប់បម្រុង អាហារូបករណ៍ក្រសួងអប់រំ យុវជន និងកីឡា សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

07/10/2026

ថ្នាក់បច្ចេកទេសវិស្វកម្មផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញទឹកក្នុងអគារ នៅសាលាតិចណូ
* ចុះឈ្មោះចូលរៀនដោយមិនឆ្លងកាត់ការប្រឡងចូល
* សិក្សារយៈពេល ២ឆ្នាំ
* អាចបន្តថ្នាក់វិស្វករបាន។

ITC និង IRD ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រ...
07/10/2026

ITC និង IRD ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume DA តំណាងវិទ្យាស្ថានស្រាវជ្រាវបារាំងដើម្បីការអភិវឌ្ឍ (IRD) ប្រចាំនៅកម្ពុជា ដែលទើបតែចូលកាន់ដំណែងបន្ទាប់ពី លោក Luc LE CALVEZ បានបញ្ចប់អាណត្តិរបស់គាត់។

ក្នុងជំនួបនេះ ឯកឧត្តមនាយកបានជម្រាបជូនសមភាគីអំពីប្រវត្តិ និងវឌ្ឍនភាពរបស់ ITC ដោយបញ្ជាក់ថា ITC ដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៤ គឺជាសាលាវិស្វកម្មឈានមុខគេមួយនៅកម្ពុជា។

ឯកឧត្តមក៏បានរំលេចពីតួនាទីសំខាន់នៃ International Consortium របស់វិទ្យាស្ថាន ដែលមានដៃគូជាង៤០ ហើយភាគច្រើនជាសាកលវិទ្យាល័យនៅប្រទេសបារាំង។ តាមរយៈភាពជាដៃគូនេះ ITC បានបណ្តុះបណ្តាលសាស្ត្រាចារ្យថ្នាក់បណ្ឌិតជាង១០០នាក់ ដែលបច្ចុប្បន្នកំពុងចូលរួមបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវយ៉ាងសកម្ម។ ឯកឧត្តមក៏បានជម្រាបជូនភ្ញៀវពីសាខាITCទាំងបីផ្សេងទៀតផងដែរ និងអាទិភាពនៃការបណ្តុះបណ្តាលនិងស្រាវជ្រាវរបស់មណ្ឌលនីមួយៗ។

ជាការឆ្លើយតប លោក Guillaume DA បានថ្លែងអំណរគុណដល់ ITC ដែលតែងសម្របសម្រួលដល់ IRD ដោយបានផ្តល់ទីតាំងសម្រាប់ការិយាល័យតំណាង IRD ប្រចាំនៅកម្ពុជា (Bureau de représentation de l’IRD au Cambodge) ព្រមទាំងទីតាំងសម្រាប់មន្ទីរពិសោធន៍ ដែលធ្វើឱ្យភាគីទាំងពីរអាចសហការស្រាវជ្រាវជាមួយគ្នាបាន។ ជាក់ស្តែង IRD បានបង្កើតមន្ទីរពិសោធន៍សរុបចំនួន៤ ក្នុងនោះមាន LMI ជាមន្ទីរពិសោធន៍អន្តរជាតិរួម ដែលប្រមូលផ្តុំអ្នកស្រាវជ្រាវរបស់ IRD ប្រមាណ ៧៥% ដែលប្រចាំការនៅកម្ពុជា។

លោកក៏បានថ្លែងអំណរគុណដែល IRD ត្រូវបានបញ្ចូលក្នុង Consortium international de l’ITC ដែលជួយបង្កើនភាពសម្បូរបែបក្នុងការកសាងភាពជាដៃគូជាមួយស្ថាប័នផ្សេងៗទៀត។

លើសពីនេះ លោកបានលើកឡើងអំពីអាហារូបករណ៍ Hubert Curien (ហៅថា កម្មវិធី Tonlé Sap នៅកម្ពុជា) ដែលជាកម្មវិធីសហការគាំទ្រមន្ទីរពិសោធន៍ បារាំង-កម្ពុជា តាមរយៈការឧបត្ថម្ភថ្លៃធ្វើដំណើរ (សំបុត្រយន្តហោះ) និងការស្នាក់នៅ សម្រាប់អ្នកស្រាវជ្រាវ ជាពិសេសយុវជន និងនិស្សិតបណ្ឌិត ដើម្បីផ្លាស់ប្តូរការងារស្រាវជ្រាវរួមគ្នា។

ឯកឧត្តមនាយកបានថ្លែងអំណរគុណ ហើយស្នើសុំឱ្យ IRD បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយសាលាក្រោយឧត្តមសិក្សា និងមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តរបស់ ITC ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
-------
- Contact for the International Relations Office (IRO) of ITC: [email protected]
- Institute of Technology of Cambodia (ITC):
* Website: https://itc.edu.kh/
* Facebook: https://web.facebook.com/itckh
* Telegram channel: https://t.me/itckh

ឯកអគ្គរដ្ឋទូតហ្វីលីពីន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)(ភ្នំពេញ)៖ ថ្ងៃអង្គារ ១០...
06/10/2026

ឯកអគ្គរដ្ឋទូតហ្វីលីពីន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)

(ភ្នំពេញ)៖ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នាយកវិទ្យាស្ថាន បានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូតជ្រាបថា សាលាតិចណូដែលបានកសាងឡើងតាំងពីឆ្នាំ១៩៦៤ គឺជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកវិស្វកម្មឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានកម្មវិធីបណ្តុះបណ្តាលចំនួន៤កម្រិត រួមមាន៖ កម្រិតបរិញ្ញាបត្ររង (Associate Degree) បរិញ្ញាបត្រ (Bachelor Degree) បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) និងបណ្ឌិត (Doctoral Degree)។

ក្រៅពីមណ្ឌលគោលនៅរាជធានីភ្នំពេញ សាលាតិចណូក៏មានសាខាចំនួន៣ផ្សេងទៀត គឺមណ្ឌលវិមានឈ្នះឈ្នះ មណ្ឌលតេជោ ហ៊ុន សែន ចំការដូង (កែប) និងមណ្ឌលកំពង់ចាម។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានគូសបញ្ជាក់បន្ថែមពីកិច្ចសហការអន្តរជាតិរបស់វិទ្យាស្ថានថា សាលាតិចណូមានភាពជាដៃគូទូលំទូលាយជាមួយបណ្តាស្ថាប័នក្នុងតំបន់អាស៊ី អឺរ៉ុប អូស្រ្តាលី និងអាមេរិក៖ កម្មវិធីសិក្សាអភិវឌ្ឍន៍រួមគ្នាដូចជា កម្មវិធីសញ្ញាបត្រពីរ (Double Degree) សញ្ញាបត្ររួម (Joint Degree) ការស្រាវជ្រាវរួមគ្នា (Joint Research) និងការដឹកនាំនិក្ខេបបទបណ្ឌិតរួមគ្នា (Co-tutelle PhD)។

តាមរយៈកម្មវិធីអន្តរជាតិរបស់ខ្លួន និស្សិតកម្ពុជាក៏មានឱកាសផ្លាស់ប្តូរទៅសិក្សានៅបណ្តាប្រទេសដូចជា អាមេរិក អូស្រ្តាលី ម៉ាឡេស៊ី និងបារាំង ផងដែរ (1+3 / 2+2)។

ដោយឡែក សម្រាប់ទំនាក់ទំនងជាមួយប្រទេសហ្វីលីពីន វិទ្យាស្ថានបានបញ្ជូនសាស្រ្តាចារ្យ និងនិស្សិតជាច្រើនរូបទៅសិក្សាស្រាវជ្រាវតាមរយៈអាហារូបករណ៍ផ្សេងៗ ជាពិសេសតាមរយៈបណ្តាញ AUN/SEED-Net ដោយក្នុងនោះរួមមានសាកលវិទ្យាល័យដៃគូសំខាន់ៗ ដូចជា University of the Philippines Diliman (UP Diliman) និង De La Salle University (DLSU)។

យើងក៏មានសកម្មភាពលេចធ្លោរមួយចំនួនទៀតដែរដូចជា៖
- កម្មវិធីផ្លាស់ប្តូរនិស្សិត (AIMS): តាមរយៈកម្មវិធីចល័តភាពអន្តរជាតិអាស៊ីសម្រាប់និស្សិត (AIMS Program) សាលាតិចណូបានបញ្ជូននិស្សិតម្នាក់ទៅផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសទៅកាន់សាកលវិទ្យាល័យហ្វីលីពីន ក្នុងនាមជានិស្សិតផ្លាស់ប្តូរអន្តរជាតិ ដែលចាប់ផ្តើមនៅឆមាសទីមួយ ឆ្នាំ២០២៦-២០២៧។
- មានសាស្ត្រាចារ្យចំនួន ៥ រូប នៃមហាវិទ្យាល័យវារីសាស្រ្ត និងធនធានទឹក, ៣ រូប នៃមហាវិទ្យាល័យគីមីឧស្សាហកម្ម និង១រូប នៃមហាវិទ្យាល័យអគ្គិសនី ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យហ្វីលីពីន។
- សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UPD ត្រូវបានអញ្ជើញឱ្យចូលរួមសន្និសីទវិស្វកម្មបរិស្ថាននៅសាលាតិចណូ ក្នុងឆ្នាំ២០១៩។
- លោកបណ្ឌិត ឈួន គង់ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវារីសាស្រ្ត បានចូលរួមក្នុងសន្និបាតអ្នកការទូតវិទ្យាសាស្ត្រអាស៊ាននៅទីក្រុងម៉ានីល និង Muntinlupa ក្នុងខែឧសភា ឆ្នាំ២០២៦ និងត្រូវបានអញ្ជើញដោយវិទ្យាស្ថានស្រាវជ្រាវបរិស្ថាន និងការប្រែប្រួលអាកាសធាតុ (ECCRI) ឲ្យធ្វើជាវាគ្មិនក្នុងសន្និសីទអាស៊ានស្តីពីភាពឆ្លាតវៃអាកាសធាតុ និងធន់នឹងគ្រោះមហន្តរាយក្នុងឆ្នាំ២០២១។

ជាការឆ្លើយតប ឯកឧត្តម Senen T. Mangalile បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសក្តានុពលរបស់សាលាតិចណូ។ ឯកឧត្តមបានលើកឡើងថា ទោះបីជារូបលោកទើបតែបានមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែមួយខែក៏ដោយ ប៉ុន្តែសាលាតិចណូគឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេបង្អស់ដែលលោកបានជ្រើសរើសមកទស្សនកិច្ច ដើម្បីស្វែងយល់ពីកិច្ចសហការអប់រំ។

ឯកឧត្តមអគ្គរដ្ឋទូតក៏បានបង្ហាញនូវទស្សនវិស័យក្នុងការបង្កើតភាពជាដៃគូថ្មីៗបន្ថែមទៀតរវាងសាលាតិចណូ និងគ្រឹះស្ថានឧត្តមសិក្សានៅហ្វីលីពីន ដូចជា Ateneo de Manila University ដែលជាគ្រឹះស្ថានលេចធ្លោរខាងវិស័យព័ត៌មានវិទ្យា ដោយរំពឹងថានឹងអាចពង្រីកកិច្ចសហការថ្មីនេះចំពេលនៃការប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងខែសីហា ឆ្នាំ២០២៧ ខាងមុខនេះ។

មុនពេលបញ្ចប់ទស្សនកិច្ចដំបូងរបស់លោក ឯកឧត្តមអគ្គរដ្ឋទូត ក៏បានអញ្ជើញដើរទស្សនកិច្ចមន្ទីរពិសោធន៍បច្ចេកវិទ្យា និងវិស្វកម្មសំខាន់ៗមួយចំនួនរបស់វិទ្យាស្ថានផងដែរ។

កិច្ចប្រជុំពិភាក្សាការងាររវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងតំណាងជាន់ខ្ពស់ JICA(ភ្នំពេញ)៖ នារសៀលថ្ង...
04/10/2026

កិច្ចប្រជុំពិភាក្សាការងាររវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងតំណាងជាន់ខ្ពស់ JICA

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Yuho Hayakawa អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំរើឱ្យវិស័យវិស្វកម្មនៅកម្ពុជា។

ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងកក់ក្តៅចំពោះលោក Hayakawa និងគណៈប្រតិភូ ដោយបានទទួលស្គាល់នូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងប្រទេសជប៉ុន តាមរយៈ JICA ព្រមទាំងបានកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់វិទ្យាស្ថានក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាលើវិស័យគន្លឹះមួយចំនួន។

ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ ITC ក្នុងការសហការជាមួយ JICA ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន ក្នុងគោលបំណងលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងជំរុញការស្រាវជ្រាវរួមគ្នា។

ជាការឆ្លើយតប លោក Hayakawa បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ITC និងបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ JICA ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន ដើម្បីធានាថាគ្រឹះស្ថានបណ្តុះបណ្តាលវិស្វកម្មដ៏ធំមួយនេះ អាចបន្តចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

Address

Pb86 Russian Boulevard
Phnom Penh
855

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 09:00 - 17:00

Telephone

+85523880370

Alerts

Be the first to know and let us send you an email when Institute of Technology of Cambodia - សាលាតិចណូ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Institute of Technology of Cambodia - សាលាតិចណូ:

Shortcuts

Share