វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ Institute for Banking Studies

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ Institute for Banking Studies
Call Directions Website

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ Institute for Banking Studies This establishment is to train NBC’s employee with latest knowledge, skills, and practices on banking, finance and other economics information only.

Background

In early December 1979, the National Bank of Cambodia (NBC) had conducted the in-house training program for basic level (3 to 6 months) and medium level (9 months to 2 years) at former Bank Khmer for Commerce and Preah Kosomak high school, and then was moved to a new location at ToulKork area and was named as a Banking Technical School of People of Cambodia until 1990. Under the support of International Institutions and other friendly countries, training courses have constantly improved to suit country economic changed from central to free market in 1993. The Center for Banking Studies (CBS) officially opened on December 01, 1994 at the building number , Str. 102, Sangkat Wat Phnom, Khan Daun Penh, Phnom Penh (Southern part of Ministry of Posts and Telecommunications). Since 1995 because of the economic activities have increased, especially in banking and finance sectors NBC allowed the CBS accepts students from public to train banking and finance skill for the need of market demand. The CBS’s curriculum has constantly improved under the Asian Development Bank assistances, other cooperation and under the guidance of NBC management. The CBS also developed a partnership by signing memorandums of understanding (MoU) with Banking University of Ho Chi Minh City (BUH) and another with Banking Academy of Vietnam (BAV). These two institutions are from the Central Bank of Vietnam. This effort is aimed to achieve quality, effectiveness and quantity of education, human resources in order to respond to the market demand and economic growth. The CBS’s vision is to continuously improve the curriculum to enhance the quality of education for CBS graduates students more capability, prosperity, morality and discipline to contribute to nation’s economic development.

នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បានរៀបចំការប្រឡងជ្រើសរើស និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញ...
28/09/2026

នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បានរៀបចំការប្រឡងជ្រើសរើស និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ យ៉ាងរលូន និងមានសណ្តាប់ធ្នាប់ តម្លាភាព និងយុត្តិធម៌។ ដំណើរការប្រឡងនាព្រឹកនេះ ទទួលបានការអញ្ជើញចូលរួមពិនិត្យ និងដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមជាមួយ តំណាងក្រសួងអប់រំ យុវជន​ និងកីឡា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ គណៈកម្មការអនុរក្ស និងក្រុមការងារទាំងអស់។

ការប្រឡងនេះត្រូវបានបែងចែកជាពីរវគ្គ គឺវគ្គពេលព្រឹកលើវិញ្ញាសាចំណេះដឹងទូទៅ និងវិញ្ញាសាគណិតវិទ្យា និងវគ្គពេលរសៀលលើវិញ្ញាសាភាសាអង់គ្លេស។

បេក្ខជនទាំងអស់បានគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពរៀងៗខ្លួនប្រកបដោយទំនុកចិត្ត។

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សូមជូនពរឱ្យបេក្ខជនសិស្ស-និស្សិតទាំងអស់ទទួលបានលទ្ធផលជោគជ័យ និងជួបសំណាងល្អគ្រប់ៗគ្នា។

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សូមជម្រាបជូនដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងចូលរៀនវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រ និង...
23/09/2026

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សូមជម្រាបជូនដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងចូលរៀនវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ឆ្នាំសិក្សា ២០២៦-២០២៧ ឱ្យបានជ្រាបថា បញ្ជីឈ្មោះប្រឡងរបស់បេក្ខជនត្រូវបានបិតផ្សាយនៅជាន់ផ្ទាល់ដី នៃវិទ្យាស្ថាន ចាប់ពីពេលនេះតទៅ។ អាស្រ័យហេតុនេះ សូមប្អូនៗជាបេក្ខជនទាំងអស់ជ្រាប និងអញ្ជើញមកពិនិត្យមើលឈ្មោះ និងទីតាំងបន្ទប់ប្រឡងនៅវិទ្យាស្ថានផ្ទាល់ ដើម្បីបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡង នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

សូមប្អូនៗសំណាងល្អ!

វិញ្ញាសាប្រឡង ៖

(១). ចំណេះដឹងទូទៅ ចាប់ពីម៉ោង ៧:៣០ នាទី​ ដល់ ៩:០០ នាទី (ព្រឹក)
(២). គណិតវិទ្យា ចាប់ពីម៉ោង ៩:៣០ នាទី​ ដល់ ១១:០០ នាទី (ព្រឹក)
(៣). ភាសាអង់គ្លេស ចាប់ពីម៉ោង ២:០០ នាទី​ ដល់ ៣:៣០ នាទី (រសៀល)

ទីតាំងវិទ្យាស្ថាន ៖ https://tinyurl.com/yzzkxrjz

14/09/2026
12/09/2026

ហេតុអ្វីនិស្សិតគួរសិក្សាជំនាញសេដ្ឋកិច្ច?

ភ្នំពេញ៖ ការវិវត្តសេដ្ឋកិច្ចសាកល និងបច្ចេកវិទ្យាថ្មី ចាំបាច់ត្រូវតែមានមុខវិជ្ជាសេដ្ឋកិច្ចដើម្បីឱ្យនិស្សិត ឬអ្នកសិក្សាផ្សេងៗយល់ពីបាតុភូត ដែលបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងជះឥទ្ធពលពីបណ្តាប្រទេសផ្សេងៗមកលើកម្ពុជា។ ការសិក្សាពីជំនាញសេដ្ឋកិច្ច ធ្វើឱ្យអ្នកយល់ពីឫសគល់នៃបញ្ហា គន្លឹះនៃការដោះស្រាយ និងបញ្ហាប្រឈមនានា ដែលរាប់ចាប់ពីបញ្ហាតូច រហូតដល់បញ្ហាធំ ស្វែងយល់ពីវិបត្តិសាកលផងដែរ។ មិនត្រឹមតែជួយឱ្យយល់ពីទីផ្សារ និងការប្រែប្រួលនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ការសិក្សាជំនាញនេះ ថែមទាំងជួយអភិវឌ្ឍសមត្ថភាពវិភាគ ការសម្រេចចិត្ត និងការដោះស្រាយបញ្ហាផងដែរ។
ផលិតដោយ ថ្មីៗមីឌៀគ្រុប
សម្ភាស៖ ហេង ស្រីលីន
ថត និងដំឡើងរូបភាព៖ ឡាយ ឡុង

11/09/2026

ចប់បាក់ឌុប សិទ្ធការ្យ ជ្រើសរើសសិក្សាជំនាញគ្រប់គ្រងធនាគារ នៅសាលា IBS ដោយជឿជាក់លើគុណភាព និងវិន័យ

ភ្នំពេញ៖ ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កញ្ញា ហូ ពេជ្រសិទ្ធការ្យ បានជ្រើសរើសជំនាញគ្រប់គ្រងធនាគារ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា។ យុវតីមកពីវិទ្យាល័យអនុវត្ត បានដាក់ពាក្យ និងត្រៀមខ្លួនប្រឡងចូលសិក្សា ដោយសារមើលឃើញថា បរិយាកាសសិក្សា កម្មវិធីសិក្សា និងគុណភាពសាស្ត្រាចារ្យដែលមានជំនាញ និងបទពិសោធន៍ ជាកត្តាសំខាន់សម្រាប់ការសម្រេចចិត្តរបស់នាង។

ផលិតដោយ ថ្មីៗមីឌៀគ្រុប
សម្ភាស៖ ហេង ស្រីលីន
ថត៖ មឿន ម៉ាក់ថុង និង ថានី សុភឿនមុនី
ដំឡើងរូបភាព៖ ឡេង សុភានិត្យ

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានចូលរួមក្នុងកម...
09/09/2026

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានចូលរួមក្នុងកម្មវិធីដ៏ថ្លៃថ្លាមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ទេសាភិបាល ព្រមទាំងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងបេសកកម្មការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងវាយតម្លៃសមិទ្ធផលនានា នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (ស្រុកប្រាសាទសំបូរ) និងវិទ្យាល័យនានាក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ កម្មវិធីនេះមិនត្រឹមតែជាការចុះសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែជាការស្តែងឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការគិតគូរជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំចំពោះអនាគតយុវជន និងលោកគ្រូ-អ្នកគ្រូ ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងដល់សិស្សានុសិស្សជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០០៥-២០២៦ កន្លងទៅនេះ។ វ.ប.ធ. សូមចូលរួមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះប្អូនៗសិស្សានុសិស្សជ័យលាភី និងសូមគោរពកោតសរសើរដល់លោកគ្រូ-អ្នកគ្រូគ្រប់រូប និងប្អូនសិស្សានុសិស្ស ដែលត្រូវមានភារកិច្ចអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តទៀត ចូលរួមជួយកសាងប្រទេសជាតិ ហើយគោលដៅនេះអាចសម្រេចទៅបាន គឺផ្តើមចេញពីការអប់រំ និងការបណ្តុះបណ្តាលដ៏មានគុណភាព។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការយកចិត្តទុកដាក់ និងរង្វាន់លើកទឹកចិត្តនាថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់មួយក្នុងការជំរុញស្មារតីប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា និងជួយឱ្យលោកគ្រូ-អ្នកគ្រូបន្តបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយថាមពល និងស្នាមញញឹម។

សូមបញ្ជាក់ថា សិស្សនិទ្ទេស A ប្រសិនបើប្រឡងជាប់ចូលរៀននៅ វ.ប.ធ. នឹងទទួលបានអាហារូបករណ៍១០០% ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀត សិស្សក្រីក្រនឹងទទួលបានបន្ទប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន រីឯសិស្សនិទ្ទេស B ក៏នឹងអាចទទួលបានបន្ទប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថានដូចគ្នាដែរ។

09/09/2026

ឱកាស ២៧០កន្លែង សម្រាប់និស្សិតជំនាន់ថ្មីនៅ IBS

ភ្នំពេញ៖ ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិស្សA ពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈការប្រឡង។ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ IBS នៃធនាគារជាតិនៃកម្ពុជា បើកការប្រឡងជ្រើសរើសនិស្សិត២៧០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។ សម្រាប់ថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងជំនាញគ្រប់គ្រងធនាគារ និងថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ច ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យធនាគារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ឆ្នាំសិក្សាថ្មី ចូលរៀននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ការដាក់ពាក្យសូមចូលទៅកាន់ https://ibs.edu.kh/admission ។ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរសព្ទ ០២៣ ៩៩០ ១៨៩, ០១៥ ៦៩១ ៦១៦។

IBS គឺជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធនាគារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះលក្ខខណ្ឌចុះឈ្មោះ បេក្ខជនជាសិស្ស និងនិស្សិត ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ ចំណែកបុគ្គលិកធនាគារជាតិនៃកម្ពុជា ត្រូវមានបទពិសោធការងារយ៉ាងតិច២ឆ្នាំ៕

04/09/2026

ឱកាសល្អ! វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្ដល់អាហារូបករណ៍ ១០០% តាមរយៈការប្រឡង


ភ្នំពេញ៖ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) ផ្តល់ឱកាសអាហារូបករណ៍ជូនដល់និស្សិតដែលមានសមត្ថភាពលេចធ្លោ ជាពិសេសសិស្សដែលទទួលបាននិទ្ទេស A ដោយប្រឡងជាប់ចូលសិក្សានៅវិទ្យាស្ថាន (IBS) នឹងទទួលបានអាហារូបករណ៍ដ៏ឧត្តុង្គឧត្តមនេះ។ការឧបត្ថម្ភនេះ ត្រូវបានផ្តល់ជូនពីសំណាក់ថ្នាក់ដឹកនាំនៃធនាគារជាតិនៃកម្ពុជាផងដែរ។

ដោយ៖ហេង ស្រីលីន

03/09/2026

ការប្រឡងជ្រើសរើសនិស្សិត នឹងប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៕

កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារបានរៀបចំនូវបាឋកថាស្ដីពី “Global Economy in 2026 : Re...
02/09/2026

កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារបានរៀបចំនូវបាឋកថាស្ដីពី “Global Economy in 2026 : Regional Growth, Risk, and Implications for Cambodia” ជូននិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានសិក្សា ដែលមានការធ្វើបទឧ្ទេសនាមដោយ លោក ហុង ភូម៉ា ជាមន្រ្តីជំនាញមុខវិជ្ជាសេដ្ឋកិច្ចនៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារដោយមានការចូលរួមពីមន្ត្រី បុគ្គលិក និងនិស្សិតប្រមាណ ២០០រូប។ បាឋកថាមួយនេះបានត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងជាជំនួយស្មារតីដល់និស្សិតនៃវិទ្យាស្ថានសិក្សា ដើម្បីទទួលបាននូវពុទ្ធិចំណេះដឹងទូទៅថ្មីៗពាក់ព័ន្ធនឹងបញ្ហាប្រឈមបច្ចុប្បន្នរបស់សកលលោកដូចជា ជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ការដំឡើងពន្ធគយលើទំនិញនាំចូល ការរឹតបន្តឹងការនាំចូល និងវិធានការការពារផលិតកម្មក្នុងស្រុក។ កត្តាទាំងនេះអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលលោកជាពិសេសបណ្ដាប្រទេសដែលមានសេដ្ឋកិចកំពុងងើបឡើង និងកំពុងអភិវឌ្ឍ ព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។នៅក្នុងកម្មវិធីនេះផងដែរក៏មានរៀបចំជាវេទិកាសំណួរ-ចម្លើយនិងការជជែកពិភាក្សា ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតអាចចូលរួមជាមតិ ឬ ធាតុចូលផ្សេងៗពាក់ព័ន្ធនឹងប្រធានបទ ខាងលើនេះ ។

Address

ផ្លូវលេខ១០៣១ កែងផ្លូវលេខ ៥៨AK ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30

Telephone

+85512910079

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ Institute for Banking Studies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share