មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

  • Home
  • Cambodia
  • Phnom Penh
  • មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies Faculty of Development Studies, Royal University of Phnom Penh

១.សាវតា

មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ ១៧៤៣ អយក.ប្រក នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៣ ដើម្បីឆ្លើយតបនឹងការកើនឡើងកាន់តែច្រើនឡើង និងជាបន្ទាន់អំពីតម្រូវការធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញស្រាវជ្រាវលើមុខវិជ្ជាសិក្សាអភិវឌ្ឍន៍នៅតាមស្ថាប័នស្រាវជ្រាវ ក្រសួង មន្ទីរ និងវិស័យឯកជន។ កម្មវិធីសិក្សាអភិវឌ្ឍន៍របស់សាកល វិទ្យាល័យភូមិន្ទភ្នំពេញ បានបំពេញបេសកកម្ម

របស់ខ្លួនអស់រយៈពេល៥ឆ្នាំ ចាប់តាំងទទួលបានការអនុញ្ញាតរបស់ក្រសួងអប់រំ យុវជននិងកីឡា ឲ្យបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអភិវឌ្ឍន៍ នៅឆ្នាំ២០០៥។ កន្លងមក យើងបានបង្ហាត់បង្រៀននិស្សិតទាំងខ្មែរ និងបរទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអភិវឌ្ឍន៍ដោយជោគជ័យ បានចំនួន ២០០ នាក់។ និស្សិតបានទទួលជំនាញអភិវឌ្ឍន៍ចម្រុះ។ និស្សិត បានធ្វើការសិក្សាស្រាវជ្រាវដោយផ្ទាល់ទាក់ទងនឹងការអភិវឌ្ឍក្នុងបរិបទពិភពលោក និងក្នុងប្រទេស។ មុខជំនាញពិសេសៗមានដូចជា ការអភិវឌ្ឍសង្គមការអភិវឌ្ឍសេដ្ឋកិច្ចការអភិវឌ្ឍគោលនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ផ្អែកលើបទពិសោធន៍នេះ ទើបមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍បានបង្កើតចេញជារូបរាងឡើងនៅឆ្នាំ២០១៣នេះ។ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នឹងចាប់បើកបវេសនកាលរបស់ខ្លួននាខែ កញ្ញាឆ្នាំ ២០១៤នេះតទៅ។
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍មានបីដេប៉ាតឺម៉ង់៖
១.ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សេដ្ឋកិច្ច
២.ដេប៉ាតឺម៉ង់គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានធម្មជាតិ
៣.ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍

២.ចក្ខុវិស័យ
មហាវិទ្យាល័យ ដែលផ្តល់បរិយាកាសរៀនសូត្រកម្រិតស្តង់ដារអន្តរជាតិ សម្រាប់មុខជំនាញការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិ។

៣.បេសកកម្ម
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មានបេសកកម្មស្របគ្នានឹងសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ តាមរយៈដេប៉ាតឺម៉ង់ទាំងអស់របស់មហាវិទ្យាល័យ និសិ្សត នឹងទទួលបានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងការអភិវឌ្ឍដូចខាងក្រោម៖
១. ការអភិវឌ្ឍសេដ្ឋកិច្ច
២. ការអភិវឌ្ឍសហគមន៍
៣. ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ
៤. ការសិក្សាស្រាវជ្រាវ និងការធ្វើផែនការអភិវឌ្ឍន៍
• កម្មវិធីសិក្សា ត្រូវបានរៀបចំឡើង ដោយរួមបញ្ចូលទាំងទ្រឹស្តី ទាំងស្ថានភាពជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា ដោយសាស្រ្តាចារ្យ មានបទពិសោធន៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត
• កម្មវិធីសិក្សា ត្រូវបានពិគ្រោះយោបល់ជាទៀងទាត់ជាមួយអ្នកអនុវត្តនៅតាម មូលដ្ឋាន និងអ្នកពាក់ព័ន្ធតាមស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
• គ្រប់មុខវិជ្ជាទាំងអស់ នឹងត្រូវបង្រៀនដោយសាស្រ្តាចារ្យទ្រឹស្តី និងអ្នកអនុវត្តនៅតាមមូលដ្ឋាន
• ការបង្រៀន និងរៀន ត្រូវបានរៀបចំឡើងតាមរបៀបមួយដើម្បីជំរុញនិស្សិត ឲ្យមានទាំងសោតមយបញ្ញា និងចិន្តាមយបញ្ញា តាមរយៈការពិភាក្សាដេញដោល និងគម្រោងសិក្សាតាម សហគមន៍ពាក់ព័ន្ធ
• ការស្រាវជ្រាវ ត្រូវបានលើកទឹកចិត្ត និងគាំទ្រ ទាំងក្នុងចំណោមសាស្រ្តាចារ្យ និងនិស្សិត ទៅលើប្រធានបទនានា ពាក់ព័ន្ធនឹងកម្ពុជា និងតំបន់
• កិច្ចសហប្រតិបត្តិការជាមួយស្ថានប័នរដ្ឋ និងឯកជន ក៏ដូចជាបណ្តាសាកល វិទ្យាល័យក្នុងតំបន់ និងពិភពលោក ត្រូវបានពង្រឹង និងពង្រីកជាប់ជាប្រចាំ
• ផ្តល់ការប្រឹក្សាយោបល់ លើមុខជំនាញទាំងបីរបស់មហាវិទ្យាល័យដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ និងឯកជន
• ផ្សព្វផ្សាយ និងបោះពុម្ពសា្នដៃស្រាវជ្រាវ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស


៤.គោលបំណង
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មានគោលបំណងកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាដើម្បីបម្រើការក្នុងវិស័យផ្សេងៗ ដូចជាមន្រ្តីរដ្ឋាភិបាលអង្គការ សង្គមស៊ីវិល និងផ្នែកឯកជននូវជំនាញអភិវឌ្ឍន៍ជាពិសេសពាក់ព័ន្ធទៅនឹង៖
១. ការយល់ដឹងអំពីការអភិវឌ្ឍទាំងទ្រឹស្តី និងការអនុវត្ត
២. វិធីសាស្រ្តការអភិវឌ្ឍសហគមន៍
៣. ការអភិវឌ្ឍប្រកបដោយនិរន្តរភាព
៤. ផ្តល់សេវាប្រឹក្សាយោបល់អំពីទិសដៅអភិវឌ្ឍន៍សហគមន៍ ឬគម្រោងអភិវឌ្ឍន៍ជាតិ
៥. ស្រាវជ្រាវស្តីអំពីការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ជាតិ តំបន់ និងអន្តរជាតិ

Happy Khmer New Year 2026! All the best wishes for FDS Family!May New Year brought FDS family be always Longevity, prosp...
13/04/2026

Happy Khmer New Year 2026!
All the best wishes for FDS Family!
May New Year brought FDS family be always Longevity, prosperous, happiness, and healthy!

04/04/2026

ភ្នំពេញ៖ អ្នកជំនាញជំរុញឱ្យម្ចាស់អាជីវកម្មគ្រួសារ គួរងាកមកការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស ដើម្បីពន្លឿនក...

31/03/2026
🚀 រកស៊ីរាល់ថ្ងៃ លក់ដាច់ជាងមុន តែបែរជាពិបាកគ្រប់គ្រងលុយកាក់មែនទេ? ចង់ពង្រីកម៉ូយថ្មីៗ តែមិនដឹងត្រូវរៀបចំខ្លួនបែបណា?នៅមហាវិ...
28/03/2026

🚀 រកស៊ីរាល់ថ្ងៃ លក់ដាច់ជាងមុន តែបែរជាពិបាកគ្រប់គ្រងលុយកាក់មែនទេ? ចង់ពង្រីកម៉ូយថ្មីៗ តែមិនដឹងត្រូវរៀបចំខ្លួនបែបណា?
នៅមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ យើងជឿជាក់ថា៖ «សហគមន៍មួយអាចអភិវឌ្ឍទៅមុខបានយ៉ាងរឹងមាំ លុះត្រាតែអាជីវកម្មគ្រួសារនៅក្នុងមូលដ្ឋាន មានការរីកចម្រើនជាមុនសិន!»
ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន យើងខ្ញុំសូមអញ្ជើញបងប្អូនម្ចាស់អាជីវកម្ម និងសហគ្រិនខ្នាតតូចនិងមធ្យមទាំងអស់ ចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ដ៏ពិសេសមួយក្រោមប្រធានបទ៖
✨ «ពីអាជីវកម្មខ្នាតតូច ទៅកាន់ភាពជោគជ័យ៖ ការពង្រឹងមូលដ្ឋានគ្រឹះ និងការត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល» ✨
កម្មវិធីនេះ មិនមែនមកអង្គុយស្តាប់តែទ្រឹស្តីនោះទេ! លោកអ្នកនឹងទទួលបានបទពិសោធន៍ "សាច់ការពិតៗ" តាមរយៈ៖
🔹 វេទិកាពិភាក្សាផ្ទាល់ជាមួយម្ចាស់អាជីវកម្មក្នុងស្រុក (ម្ចាស់ដេប៉ូ PM, ម្ចាស់សិប្បកម្មសាច់ជ្រូកលីណា, ម្ចាស់ហាងកាត់ដេរមេសូ)។ តើពួកគាត់ធ្លាប់ឆ្លងកាត់ការលំបាកអ្វីខ្លះ ហើយដោះស្រាយបែបណាទើបឈរជើងបានដល់សព្វថ្ងៃ?
🔹 ការចែករំលែកមេរៀនពីការចុះស្រាវជ្រាវផ្ទាល់ ស្ដីពីអភិបាលកិច្ចសហគមន៍កសិករ អាជីវកម្មគ្រួសារ ។
🔹 វគ្គសួរសំណួរ (Q&A) ដែលបងប្អូនអាចលើកយកបញ្ហាផ្ទាល់ខ្លួនមកសួរ និងស្វែងរកដំណោះស្រាយ។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦
⏰ ម៉ោង៖ ០៨:០០ ព្រឹក ដល់ ១១:៣០ ព្រឹក
📍 ទីកន្លែង៖ បន្ទប់ A002 អគារ A សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

សិក្ខាសាលានេះរៀបចំឡើងដោយ កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញការគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

🎟 ការចូលរួមគឺដោយសេរី! (កន្លែងអង្គុយមានកំណត់)

👉 សូមចុះឈ្មោះចូលរួមឥឡូវនេះ តាមរយៈតំណភ្ជាប់៖

14/01/2026

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការដឹកនាំអាជីវកម្មគ្រួសារទៅកម្រិតបន្ទាប់?
ដូចដែលយើងបានដឹងហើយថា អាជីវកម្មគ្រួសារមិនមែនគ្រាន់តែជាអាជីវកម្មធម្មតានោះទេ តែវាជាក្ដីស្រឡាញ់ ទំនុកចិត្ត និងការកសាងពីមួយជំនាន់ទៅមួយជំនាន់។
ចូលរួមជាមួយយើងក្នុង ជំនាន់ទី២ (Cohort 2) នៃកម្មវិធីអនុបណ្ឌិតគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកសក្តានុពលអាជីវកម្មរបស់អ្នក!
📝 ព័ត៌មានលម្អិតសម្រាប់ការប្រឡងចូលរៀន៖
• ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
• ថ្ងៃប្រឡង៖ ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោង ១ រសៀល)
• ទីតាំង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល១

👉 ចុះឈ្មោះថ្ងៃនេះ ដើម្បីកក់កន្លែងរបស់អ្នក៖ https://forms.gle/6FE25HjkHBh1tfuJ7

សកម្មភាពសប្បុរសធម៌៖ ការចែកកង់ជូននិស្សិតដែលមានជីវភាពខ្វះខាត នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦...
12/01/2026

សកម្មភាពសប្បុរសធម៌៖ ការចែកកង់ជូននិស្សិតដែលមានជីវភាពខ្វះខាត នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធីប្រគល់កង់ចំនួន ៤៥ គ្រឿង ជូនដល់និស្សិតដែលកំពុងខ្វះខាតមធ្យោបាយធ្វើដំណើរ ដើម្បីសម្រួលដល់ការសិក្សារបស់ពួកគាត់។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី សោម ម៉ារ៉ាឌី និងសប្បុរសជន ដែលបានផ្តល់ការឧបត្ថម្ភដ៏សប្បុរសនូវកង់ទាំង ៤៥ គ្រឿងនេះ។ កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុករបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តយ៉ាងធំធេងដល់ប្អូនៗក្នុងការខិតខំរៀនសូត្រ។

សូមប្រសិទ្ធពរជ័យជូនចំពោះ លោកស្រី សោម ម៉ារ៉ាឌី និងសប្បុរសជន សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

25/12/2025

សង្គ្រាមឈ្លានពានពីប្រទេសថៃមកលើប្រទេសកម្ពុជាក្រោមរូបភាពជាលេសច្រើនយ៉ាង គឺមិនមែនជាទង្វើថ្លៃថ្នូរ និងស៊ីវីល័យនោះទេ។ ផ្ទុយទៅវិញ វាបាននាំមកនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក ទាំងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម-រូបវ័ន្ត ការរស់នៅរបស់ប្រជាពលរដ្ឋ និងការសិក្សារបស់ សិស្សានុសិស្សនៃប្រទេសសទាំងពីរ។ទង្វើទាំងនេះ គឺជាយុទ្ធសាស្ត្រចាញ់ៗទាំងសងខាង។ ការដាក់ចិត្តប្រកបដោយភាពស្មោះត្រង់ ក្នុងការអង្គុយ ពិភាក្សា និងចរចារប្រកបដោយគំនិតស្ថាបនារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺជាដំណោះស្រាយដ៏ប្រពៃ។

ខាងក្រោមនេះ គឺជាសារមួយរបស់និស្សិតយើង ទៅកាន់ភាគីពាក់ព័ន្ធ និងពិភពលោក។

, , #រួមគ្នាដើម្បីជាតិ, , #មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍

នាថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥​ តំណាងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស...
13/12/2025

នាថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥​ តំណាងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់​ ជំនាញគ្រប់គ្រងអាជីវកម្មគ្រួសារ​ ជំនាន់ទី១ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍​ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបាននាំយកសម្ភារៈ និងអំណោយ ទៅប្រគល់ជូន ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីបន្តចាត់ចែងជួយសម្រាលការលំបាកដល់ កុមារជនភៀសខ្លួន​ដោយផ្ទាល់ដៃ និងប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងជូនពរដល់សប្បុរសជន និងអ្នកចូលរួមទាំងអស់ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងថវិកា សូមជួបតែសេចក្តីសុខ និងពុទ្ធពរទាំង ៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ🙏

ជាចុងក្រោយ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពបច្ចុប្បន្ននឹងបានធូរស្រាល និងត្រឡប់មករកភាពល្អប្រសើរវិញក្នុងពេលឆាប់ៗនេះ។

Address

Faculty Of Development Studies, Royal University Of Phnom Penh Room 216A, Building A, Campus I, Russian Federation Boulevard, Khan Tuol Kok
Phnom Penh
12150

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 08:00 - 11:30

Telephone

+85512955169

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies:

Share