Shuffle Dance Ngọc Quyên

Shuffle Dance Ngọc Quyên 周一至周五有三个时间的课:
-早上6:30-7:30
-中午11:00-12:00
-下午5:30-6:30

周?

សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK&HSKK ដោយផ្ទាល់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣វិទ្យាស្ថាន នឹងចាប់ផ្តើមទទួលចុះឈ្មោះប្រឡង ...
17/05/2023

សេចក្តីជូនដំណឹងស្តីពីការប្រឡង HSK&HSKK ដោយផ្ទាល់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣

វិទ្យាស្ថាន នឹងចាប់ផ្តើមទទួលចុះឈ្មោះប្រឡង HSK & HSKK ចាប់ពីថ្ងៃជូនដំណឹងនេះ និងឈប់ទទួលចុះឈ្មោះនៅត្រឹមម៉ោង១៧៖០០ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លេខទូរសព្ទទំនាក់ទំនង៖ 015296938
តេឡេក្រាម៖ https://t.me/cirac_edu
Facebook៖ https://web.facebook.com/CIRAC.edu/
Wechat៖ 柬埔寨皇家科学院孔子学院
គេហទំព័រ៖ https://cirac.rac.gov.kh
អាសយដ្ឋាន៖ រាជបណ្ឌិត្យសភាកម្ពុជា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុង ចម្ងាយ ៥០០ ម៉ែត្រ)

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសិស្ស និស្សិតទាំងអស់ឱ្យបានជ្រាបថា៖វិទ្យាស្ថានសូមអញ្ជើញសិស...
07/04/2023

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសិស្ស និស្សិតទាំងអស់ឱ្យបានជ្រាបថា៖

វិទ្យាស្ថានសូមអញ្ជើញសិស្ស និស្សិតចូលរួមជាមួយលោកគ្រូ អ្នកគ្រូជនជាតិចិនរបស់វិទ្យាស្ថាន លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គញ់ លាក់កន្សែង និងទាញព្រ័ត្រ ក្នុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖៣០ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់៕

បញ្ជាក់៖ សិស្ស និស្សិតទាំងអស់អាចចូលរួមលេងកម្សាន្តបានដោយសេរី!

លេខទូរសព្ទទំនាក់ទំនង៖ 015296938
តេឡេក្រាម៖ https://t.me/cirac_edu
Facebook៖ https://web.facebook.com/CIRAC.edu/
Wechat៖ 柬埔寨皇家科学院孔子学院
គេហទំព័រ៖ https://cirac.rac.gov.kh
អាសយដ្ឋាន៖ រាជបណ្ឌិត្យសភាកម្ពុជា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុង ចម្ងាយ ៥០០ ម៉ែត្រ)

នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាល័យអង្គរបានសហការគ្នារៀបចំកម្មវិធីអបអរពិធ...
05/04/2023

នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាល័យអង្គរបានសហការគ្នារៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពលោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងលោក Liu Zhijie ទីប្រឹក្សា និងជាប្រធានការិយាល័យកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល មន្ទីរព័ត៌មាននៃខេត្តសៀមរាប នាយកភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាយកវិទ្យាល័យអង្គរ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ៥០០ នាក់៕

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថាន បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភា...
17/03/2023

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថាន បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាលាអន្តរជាតិអនិកជនកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាអន្តរជាតិអនិកជនកម្ពុជា-ចិន។

ភាគីទាំង២ បានសម្រេចសហការគ្នាលើចំណុចធំៗ៣៖
១. រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន
២. ចុះឈ្មោះប្រឡងតេស្តសមត្ថភាពភាសាចិននៅវិទ្យាស្ថាន
៣. ជំរុញការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនជូននិស្សិតកម្ពុជាឱ្យបានកាន់តែច្រើន។

ក្រោយពីការចុះកិច្ចព្រមព្រៀងនេះ សង្ឃឹមថាភាគីទាំងពីរ នឹងអាចចូលរួមចំណែកបន្ថែមក្នុងការបណ្តុះបណ្តាលធនធានភាសាចិន ជំរុញវប្បធម៌កម្ពុជា-ចិន និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន៕

17/02/2023

សិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិឆ្នាំ២០២៣

14/02/2023
13/02/2023
សូមអញ្ជើញសិស្ស និស្សិត និងសាធារណជនទូទៅ ចូលរួមកម្មវិធីអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅន...
12/01/2023

សូមអញ្ជើញសិស្ស និស្សិត និងសាធារណជនទូទៅ ចូលរួមកម្មវិធីអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០ ដល់២០៖០០ នៅកោះពេជ្រ រាជធានីភ្នំពេញ ដោយសេរី!!!

សូមបញ្ជាក់ថា កម្មវិធីនេះនឹងមានល្បែងកម្សាន្តជាច្រើនប្រភេទ ព្រមទាំងអាចភ្លក្សម្ហូបចិនដោយឥតគិតថ្លៃ ថែមទាំងមានការចាប់រង្វាន់ជាច្រើនទៀតផងដែរ!

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានកំពុងទទួលចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មី ដែលនឹងចាប់ផ្តើមចូលរៀននៅដើមខែមីនាខាងមុខ។ ចំពោះសិស្ស និស្សិតដែលចាប់អារម្មណ៍សិក្សាភាសាចិន សូមអញ្ជើញរួសរាន់មកចុះឈ្មោះ ព្រោះចំនួនមានកំណត់! វគ្គសិក្សាថ្មី នឹងមានថ្នាក់រៀនផ្ទាល់ និងថ្នាក់អនឡាញ៕

លេខទូរសព្ទទំនាក់ទំនង៖ 015296938
តេឡេក្រាម៖ https://t.me/cirac_edu
Facebook៖ https://web.facebook.com/CIRAC.edu/
Wechat៖ 柬埔寨皇家科学院孔子学院
គេហទំព័រ៖ https://cirac.rac.gov.kh
អាសយដ្ឋាន៖ អគារវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុង ចម្ងាយ ៥០០ ម៉ែត្រ)

Address

St. 110 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh
1200

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 18:30
Wednesday 08:00 - 17:00
Thursday 08:00 - 18:30
Friday 08:00 - 17:00

Telephone

+85515296938

Alerts

Be the first to know and let us send you an email when Shuffle Dance Ngọc Quyên posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to Shuffle Dance Ngọc Quyên:

Share