សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance

  • Home
  • Cambodia
  • Phnom Penh
  • សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance

សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  University of Economics and Finance A Leading higher education institution in Cambodia. UEF has been transformed from Institute of Specialized Economics and Finance September 2015. Economics
4.

May 2020, UEF earned the Accreditation Award from Accreditation Committee of Cambodia. Core Specialization:
1. Accounting and Finance
2. Banking and Finance
3. Taxation and Auditing
5. Finance
6. Business Administration.
7. ...

👥 វគ្គបណ្តុះបណ្តាលស្តីពី "E-Commerce for SMEs in Cambodia"  📲 ចុះឈ្មោះតាមរយៈ QR Code នៅលើ Poster ឬ តំណរភ្ជាប់: https://f...
21/08/2026

👥 វគ្គបណ្តុះបណ្តាលស្តីពី "E-Commerce for SMEs in Cambodia"
📲 ចុះឈ្មោះតាមរយៈ QR Code នៅលើ Poster ឬ តំណរភ្ជាប់: https://forms.gle/9DsXPKM11uFxdaBh7
☎️ ព័ត៌មានបន្ថែមៈ 076 449 3869 | 010 773 453

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកម្មវិធីបាឋកថាស្តីពី «បទល្មើស...
20/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកម្មវិធីបាឋកថាស្តីពី «បទល្មើសបច្ចេកវិទ្យា និង របៀបការពារខ្លួន» ជូនបុគ្គលិក យុវជន និងនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន អមដោយ លោក រិន សារ៉ាត់ ប្រធានលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និង លោក ឈួ ចាន់ថន អនុប្រធានក្រុមការងារ ស.ស.យ.ក. អគ្គស្នងការដ្ឋាននគរបាលជាតិ វិស័យមហាផ្ទៃ និង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីនោះ លោកសាកលវិទ្យាធិការរង បានឱ្យដឹងថា កម្មវិធីបាឋកថាស្តីពី «បទល្មើសបច្ចេកវិទ្យា និង របៀបការពារខ្លួន» សម្រាប់យុវជនជានិស្សិតរបស់សាកលវិទ្យាល័យក្រោមកិច្ចសហការរៀបចំដោយ ក្រុមការងារ ស.ស.យ.ក. នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមការងារ ស.ស.យ.ក. អគ្គស្នងការដ្ឋាននគរបាលជាតិ វិស័យមហាផ្ទៃ ដោយមានការគាំទ្រពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាពេលនេះ ពិតជាបានរៀបចំឡើងទាន់ពេលវេលា និងមានសារៈសំខាន់ ដើម្បីជួយយុវជន ក្រុមគ្រួសារយុវជន និងសហគមន៍ ឱ្យចៀសផុតពីការក្លាយជាជនរងគ្រោះដោយអំពើឆបោកតាមបច្ចេកវិទ្យា។
ក្នុងកម្មវិធីបាឋកថានេះ ប្រធានបទស្តីពី បទល្មើសឆបោកតាមបច្ចេកវិទ្យា និង គន្លឹះក្នុងការការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានធ្វើបទឧទ្ទេសនាមដោយអ្នកជំនាញអញ្ជើញមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយបានគ្របដណ្តប់លើផ្នែកសំខាន់ៗ រួមមាន៖ និយមន័យ និងប្រភេទនៃបទល្មើសបច្ចេកវិទ្យា (Cybercrime), បទល្មើសឆបោកតាមបច្ចេកវិទ្យា (Phishing and Online Scam), និង វិធីសាស្ត្រទប់ស្កាត់ពីការឆបោក ជាដើម។
ជាមួយគ្នានេះ តំណាងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និង តំណាងក្រុមការងារ ស.ស.យ.ក. អគ្គស្នងការដ្ឋាននគរបាលជាតិ វិស័យមហាផ្ទៃ បានគូសបញ្ជាក់ជូនយុវជនដូចគ្នាថា បច្ចេកវិទ្យានិងឌីជីថល ពិតជាបាននាំមកនូវការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចសម្រាប់ពិភពលោក រួមទាំងកម្ពុជាផង ប៉ុន្តែការរីកចម្រើនផ្នែកបច្ចេកវិទ្យា ក៏បានបង្កើតឱកាសដល់ជនខិលខូច ក្នុងការគៃបន្លំបោកប្រាស់ប្រជាជន និងយុវជន ដោយប្រើមធ្យោបាយទុច្ចរិតក្រោមរូបភាពផ្សេងៗ ដូចជា៖ ការឆបោកតាមរយៈសារទូរស័ព្ទ, សារសម្លេង, បណ្តាញសង្គម និងតាមរយៈសារអេឡិចត្រូនិក ជាដើម។
បន្ថែមពីនេះ លោកសាកលវិទ្យាធិការរង ក៏បានក្រើនរម្លឹកនិងជំរុញយុវជនឱ្យយកចិត្តទុកដាក់រៀនសូត្រនិងគោរពវិន័យ ទន្ទឹមនឹងនេះត្រូវខិតខំចាប់យកកាលានុវត្តភាពនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងឌីជីថលដើម្បីពង្រឹងសមត្ថភាពខ្លួន និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសឆ្ងាយពីការក្លាយខ្លួនជាជនរងគ្រោះដោយអំពើឆបោកតាមបច្ចេកវិទ្យា និង បានណែនាំផ្តាំផ្ញើឱ្យយុវជនត្រូវយកចំណេះដឹង បទពិសោធ និងព័ត៌មានថ្មីៗ ដែលទទួលបានពីកម្មវិធីបាឋកថា បន្តចែករំលែកជូនដល់បងប្អូន មិត្តភក្តិ និងសហគមន៍ ដើម្បីចៀសវាងការចាញ់បោករាល់សកម្មភាពល្មើសតាមបច្ចេកវិទ្យា នាពេលខាងមុខ៕

#ព័ត៌មានស្តីពីការចុះឈ្មោះសិក្សា_010516887

📢 ឱកាសពិសេសសម្រាប់ម្ចាស់អាជីវកម្ម SMEs សហគ្រិន និងយុវជនដែលចង់អភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធឌីជីថល! 🚀📱វគ្គបណ្តុះបណ្តាល “E-Co...
18/08/2026

📢 ឱកាសពិសេសសម្រាប់ម្ចាស់អាជីវកម្ម SMEs សហគ្រិន និងយុវជនដែលចង់អភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធឌីជីថល! 🚀📱

វគ្គបណ្តុះបណ្តាល “E-Commerce Training for SMEs in Cambodia” រៀបចំឡើង ដើម្បីផ្តល់ទាំង ចំណេះដឹងទ្រឹស្តី ករណីសិក្សាជាក់ស្តែង និងការអនុវត្តផ្ទាល់ ដល់សិក្ខាកាម ក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព បណ្តុះបណ្តាលដោយអ្នកជំនាញមកពីប្រទេសចិន នៃ Jiangsu Soho International Group និង Jiangsu Vocational Institute of Commerce ។

🎯 មាតិកាសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល៖
• ស្វែងយល់ពី E-Commerce និងនិន្នាការអាជីវកម្មឌីជីថល
• Marketing Models & Marketing Theories
• ករណីសិក្សា Amazon និងការវិភាគទីផ្សារ
• TikTok Theory, Case Study និងការអនុវត្តជាក់ស្តែង
• Facebook, WhatsApp និង Social Commerce
• ការប្រើប្រាស់ AI ជាក់ស្តែងសម្រាប់អាជីវកម្ម
• សិក្សាពីបទពិសោធន៍ និងករណី E-Commerce របស់ប្រទេសចិន
• រៀបចំ Business Plan Project និងការសិក្សាផ្ទាល់

👥 វគ្គនេះស័ក្តិសមសម្រាប់៖
ម្ចាស់ SMEs និងសហគ្រិន, Startup Founders, អ្នកជំនាញផ្នែកលក់ និងទីផ្សារ, អ្នកធ្វើការផ្នែក E-Commerce និង Logistics, និស្សិតសាកលវិទ្យាល័យ, និងអ្នកដែលមានបំណងចាប់ផ្តើម ឬពង្រីកអាជីវកម្ម Online។

📚 រយៈពេលសិក្សា៖ ៤០ ម៉ោង
📍 ទីតាំង៖ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
💵 តម្លៃសិក្សា៖ ៣០ ដុល្លារ

📅 ជម្រើសសម្រាប់កាលវិភាគសិក្សា៖
🔹 វគ្គថ្ងៃចន្ទ–សុក្រ
🕠 ម៉ោង ៥:៣០ ល្ងាច – ៨:៤៥ យប់
📆 ចាប់ផ្តើមថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦

🔹 វគ្គចុងសប្តាហ៍ (សៅរ៍–អាទិត្យ)
🕗 ម៉ោង ៨:០០ ព្រឹក – ៥:០០ ល្ងាច
📆 ចាប់ផ្តើមថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦

📲 ចុះឈ្មោះតាមរយៈ QR Code នៅលើ Poster ឬតំណរភ្ជាប់ខាងក្រោម៖
https://forms.gle/9DsXPKM11uFxdaBh7

☎️ ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
Telegram: 076 449 3869 | 010 773 453

បាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី«បទល្មើសបច្ចេកវិទ្យា និង គន្លឹះការពារខ្លួន»សហការរៀបចំដោយ៖ ក្រុមការងារ ស.ស.យ.ក. នៃ...
17/08/2026

បាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធ ស្តីពី
«បទល្មើសបច្ចេកវិទ្យា និង គន្លឹះការពារខ្លួន»
សហការរៀបចំដោយ៖ ក្រុមការងារ ស.ស.យ.ក. នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រុមការងារ ស.ស.យ.ក. នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
គាំទ្រដោយ៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/3x5CyPw1SYYmMVVq7
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៩:០០ នាទីព្រឹក

#សសយក #កយគ

"សូមក្មួយៗចងចាំថា ទោះបីលទ្ធផលប្រលង (Bac II) លើកនេះល្អ ឬមិនល្អ អនាគតក្មួយៗ មិនបានបញ្ចប់ជាមួយនឹងលទ្ធផលនោះទេ។" (ប្រសាសន៍ដើម...
11/08/2026

"សូមក្មួយៗចងចាំថា ទោះបីលទ្ធផលប្រលង (Bac II) លើកនេះល្អ ឬមិនល្អ អនាគតក្មួយៗ មិនបានបញ្ចប់ជាមួយនឹងលទ្ធផលនោះទេ។"
(ប្រសាសន៍ដើម៖ លោកជំទាវទី១ របស់កម្ពុជា)


ថ្ងៃស្អែកជាថ្ងៃប្រឡងហើយ! សូមប្អូនៗបេក្ខជនទាំងអស់ ទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវ ញ៉ាំអាហារដែលម...
09/08/2026

ថ្ងៃស្អែកជាថ្ងៃប្រឡងហើយ!
សូមប្អូនៗបេក្ខជនទាំងអស់ ទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវ ញ៉ាំអាហារដែលមានជីវជាតិ សម្រាកឱ្យបានគ្រប់គ្រាន់ និងប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

សកម្មភាពខ្លះៗ នៃដំណើរទស្សនកិច្ចសិក្សាផ្សារភ្ជាប់នឹងសហគមន៍ ទៅកាន់ខេត្តសៀមរាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ របស់ក្រុមនិស្សិតស...
08/08/2026

សកម្មភាពខ្លះៗ នៃដំណើរទស្សនកិច្ចសិក្សាផ្សារភ្ជាប់នឹងសហគមន៍ ទៅកាន់ខេត្តសៀមរាប នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ របស់ក្រុមនិស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) ដោយបានផ្ដល់សម្ភារសិក្សាដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាសំព្រោជ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ព្រំ ឆដា អភិបាលរងនៃគណៈអភិបាលស្រុកស្ទោង ខេត្តកំពង់ធំ។ អំណោយសប្បុរសធម៌ ត្រូវបានផ្តល់ជូនកុមារសរុបចំនួន ៨០០នាក់ មានដូចជា: សម្ភារសិក្សាសរុបចំនួន ១,៣០០កញ្ចប់ សម្រាប់សិស្សទូទៅ និង កង់ចំនួន ៤គ្រឿង ជូនដល់សិស្សក្រីក្របំផុត។ សម្ភារទាំងនេះ ទទួលបានពីការឧបត្ថមរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមចំណែកពីបណ្ណាគារអន្តរជាតិ (IBC) ។

#សាកលវិទ្យាល័យទទួលចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះតទៅ
#ចូលរៀនថ្ងៃទី១៤_កញ្ញា_២០២៦
ព័ត៌មានបន្ថែម៖ 010516887

ថ្នាក់បើកថ្មី!វិញ្ញាបនបត្រទទួលស្គាល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ #និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ #សមាគមអ្ន...
07/08/2026

ថ្នាក់បើកថ្មី!
វិញ្ញាបនបត្រទទួលស្គាល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
#និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
#សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា

ព័ត៌មានបន្ថែម៖ 087803168

សូមអរគុណក្រុមការងារ និង ប្អូនៗនិស្សិតដែលបានសស្រាក់សស្រាំរៀបចំនិងវេចខ្ចប់សម្ភារៈសិក្សា និងអំណោយ សម្រាប់ផ្តល់ជូនក្មួយៗកុមា...
06/08/2026

សូមអរគុណក្រុមការងារ និង ប្អូនៗនិស្សិតដែលបានសស្រាក់សស្រាំរៀបចំនិងវេចខ្ចប់សម្ភារៈសិក្សា និងអំណោយ សម្រាប់ផ្តល់ជូនក្មួយៗកុមារដែលខ្វះខាត នៅសាលាបឋមសិក្សាសំព្រោជ ស្ថិតនៅក្នុងភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោងខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមគ្រួសារ UEF សូមថ្លែងអំណរគុណដល់ IBC លោកគ្រូ អ្នកគ្រូ បុគ្គលិក អាណាព្យាបាល និស្សិត និង សប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយយើងខ្ញុំ ក្នុងការចូលរួមជួយសហគមន៍នាពេលនេះ។

សូមបញ្ជាក់ថា អំណោយទាំងនេះនឹងត្រូវបានចែកជូនដល់គោលដៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ

ជូនពរប្អូនៗទទួលបានលទ្ធផលល្អ គ្រប់ៗគ្នា !   Pic by: MoEYS Cambodia
06/08/2026

ជូនពរប្អូនៗទទួលបានលទ្ធផលល្អ គ្រប់ៗគ្នា !

Pic by: MoEYS Cambodia

Address

HW82+QX3, Street 134
Phnom Penh
12353

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Friday 07:00 - 20:30
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance:

Shortcuts

Share