ឃ្លាំងគំនិត-Khlang Komnit

ឃ្លាំងគំនិត-Khlang Komnit ចែករំលែកឯកសារផ្សេងៗ

22/01/2026
08/12/2025
28/10/2025

"ពេលទឹកឡេីងត្រីស៊ីស្រមោច ពេលទឹកហោចស្រមោចក៏ស៊ីត្រីវិញ"​ ពេលវេលា និងកាលៈទេសៈបង្ហាញថាអ្វីៗអាចផ្លាស់ប្តូរគ្រប់ពេល ដូច្នេះ អ្នកមិនត្រូវបង្អាប់ មិនគួរមានអំអួតលេីខ្លួនជ្រុលហួសហេតុ​ មិនគួរមានជំងឺតួឯក ឬធ្វើបាបអ្នកណាម្នាក់ឡើយ។ អ្នក​អាច​ខ្លាំងក្នុង​ថ្ងៃ​នេះ ប៉ុន្តែ​ត្រូវ​ចាំ​ថាពេល​វេលា​ជាច្បាប់ធម្មជាតិ​គឺ​មាន​កម្លាំង​ខ្លាំងជាង​អ្នក។

ព្រៃមួយកេីតចេញដើម​ឈើ​មួយ​រួមផ្សំគ្នាទៅជាដេីមឈេីរាប់រយរាប់លានដេីមហេីយវាអាច​បង្កើត​ជាព្រៃដ៏ធំមួយ ប៉ុន្តែ​ឈេីគូស​តូចមួយ​ អាចដុតព្រៃឈើរាប់លាន​ដើមបានដែរ។ ជីវិតលើលោកនេះ ប្រៀបដូចជាកង់រទេះ​ វិលចុះវិលឡើង។ ប្រៀបដូចជាមនុស្សយេីងពេលខ្លះជីវិតឡេីងដល់ចំណុចកំពូល​ ហេីយក៏មានពេលធ្លាក់មកវិញដែរ​ គ្មានផ្លូវជីវិតណាមួយដែលរលូនរហូតនោះទេ​ ពោលគឺមានឡេីងមានចុះ។ ដូច្នេះ ត្រូវគិតឱ្យច្បាស់ពីផ្លូវដែលអ្នកត្រូវទៅ កុំសប្បាយចិត្តក្នុងការមើលងាយអ្នកដទៃថ្ងៃនេះ ព្រោះថ្ងៃស្អែក អ្នកក៏មិនទាន់ដឹងថា ជាវេនរបស់អ្នកវិញឬយ៉ាងណានោះទេ។
By Nom Vanna

04/09/2025
10/07/2025
29/06/2025
24/06/2025
ជា​មួយ ណុំ វណ្ណា/Nom Vanna – ខ្ញុំ​ទើបតែ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​អ្នកគាំទ្រ​កំពូល​ម្នាក់​ក្នុង​ចំណោម​អ្នកគាំទ្រកំពូល​រ...
22/06/2025

ជា​មួយ ណុំ វណ្ណា/Nom Vanna – ខ្ញុំ​ទើបតែ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​អ្នកគាំទ្រ​កំពូល​ម្នាក់​ក្នុង​ចំណោម​អ្នកគាំទ្រកំពូល​របស់​ពួកគេ! 🎉

20/06/2025
01/05/2025

តើអ្នកមើលរូបនេះយល់ទេ? ពិតណាស់រូបនេះយើងអាចពន្យល់បកស្រាយបានជាច្រើនផ្អែកលើការយល់ដឹងនិងបទពិសោធន៍របស់យើងម្នាក់ៗ ប៉ុន្តែនៅពេលនេះខ្ញុំសូមលើកយកការដឹកនាំអង្គភាពមកបកស្រាយតាមបទពិសោធន៍ និងចំណេះដឹងតិចតួច។
ន័យចំ៖
យើងឃើញមានរូបរទេះសេះមួយ មានសេះ០៣ក្បាលដែលមានទិសដៅផ្សេងៗគ្នា និងមានមនុស្សម្នាក់ជាអ្នកកាន់ខ្សែបរទេះសេះនោះ ព្រមទាំងមានមនុស្សជាច្រើននាក់ទៀតដែលនៅខាងក្រោយអ្នកបរទេះសេះនោះ។
ន័យធៀប៖
រទេះសេះ ប្រៀបដូចជាអង្គភាពឬស្ថាប័នមួយដែលយើងកំពុងបម្រើការងារនៅក្នុងនោះ ហើយអ្នកបរទេះសេះជាអ្នកដឹកនាំនៅក្នុងអង្គភាព ដើរតួនាទីក្នុងការកាច់ចង្កូតអង្គភាពឱ្យដើរទៅមុខ។ ចំណែកឯអ្នកនៅខាងក្រោយជាច្រើននាក់នោះគឺជាមនុស្សនៅក្រោមឳវាទទាំងអស់ ផ្ញើក្តីសង្ឃឹម និងជោគវាសនាទៅលើអ្នកដឹកនាំនោះ។
ប៉ុន្តែ បើយើងក្រឡេកទៅមើល សេះទាំង០៣ក្បាលដែលដើរតួនាទីជាអ្នកអូសរទេះនោះឱ្យទៅមុខវិញគឺសេះទាំងនោះបានព្យាយាមប្រឹងអូសរទេះទៅតាមមុខព្រួញនិងគោលដៅរបស់ខ្លួនតែប៉ុណ្ណោះមិនមានទិសដៅស្របគ្នាឡើយ ជាក់ស្តែង សេះទី០១ ប្រឹងអូសរទេះទៅទិសដៅខាងស្តាំ ព្រោះខ្លួនមានទិសដៅទៅខាងស្តាំ សេះទី០២ ប្រឹងអូសរទេះទៅមុខត្រង់ ព្រោះខ្លួនមានទិសដៅទៅខាងមុខ និងសេះទី០៣ ក៏ខំប្រឹងអូសរទេះទៅទិសដៅខាងឆ្វេង ព្រោះខ្លួនមានទិសដៅទៅខាងឆ្វេង។ ជាការពិតណាស់ សេះទាំង០៣ក្បាលនេះបានខំប្រឹងធ្វើការងាររបស់ខ្លួនដើម្បីឱ្យរទេះនោះបានឆ្ពោះទៅតាមការបញ្ជារបស់អ្នកកាន់ខ្សែរទេះ ទៅតាមកម្លាំងនិងជំនាញរបស់ខ្លួន ដោយមិនខ្វល់ថាសេះផ្សេងៗទៀតធ្វើដំណើរទៅណានោះទេ។
សំនួរសួរថា បើសេះទី០១ ខំប្រឹងអូសរទេះទៅខាងស្តាំ សេះទី០២ប្រឹងអូសទៅមុខ និងសេះទី០៣ ខំប្រឹងអូសទៅខាងឆ្វេង តើរទេះនោះអាចរំកិលទៅទិសដៅខាងណា បើអាចរំកិលបានទៅខាងណាមួយព្រោះម្ខាងនោះមានកម្លាំងខ្លាំងជាងគេមានឥទ្ធិពលជាងឬអាចឈានទៅដល់ដាច់នឹមបាក់រទេះផងមិនដឹង តើរទេះនោះរំកិលទៅបានលឿនកម្រិតណា? ហើយអ្នកដែលនោះអង្គុយខាងក្រោយរទេះទាំងអស់ដែលមានក្តីសង្ឃឹមនិងផ្ញើវាសនាលើអ្នកដឹកនាំអាចទៅដល់គោលដៅរបស់ខ្លួនដែរឬទេ? ប្រាដកណាស់ អ្នកនៅអង្គុយនៅខាងក្រោយនោះនៅពេលកំពុងស្ថិតនៅក្នុងស្ថានភាពនេះ និងមានអ្នកខ្លះលោតចេញពីរទេះនោះ ព្រោះគេមានគោលដៅរបស់គេច្បាស់លាស់ហើយគេដឹងថារទេះនោះមិនអាចទៅមុខរួចនោះទេ ហើយអ្នកដែលនៅសល់គឺជាអ្នកមិនដឹងថាគួរទៅណានិងមិនហ៊ានលោតចេញតែប៉ុណ្ណោះ។ ដូចជារឿងកង្កែបនៅក្នុងឆ្នាំងស៊ុបដូច្នោះដែរ រឿងនេះពោលថា មានកង្កែបមួយក្បាលនៅក្នុងឆ្នាំងស៊ុបដែលគេដុតកម្តៅតិចៗដើម្បីចំហុយកង្កែបនោះ កង្កែបនោះមិនដឹងខ្លួនថាគេកំពុងចំអិនវាធ្វើជាអាហារនោះទេ ព្រោះកម្តៅដំបូងវាយល់ថាអាចទ្រាំបានវាមិនប្រឹងលោតចេញពីឆ្នាំងនោះឡើយ វាសុខចិត្តសំងំដេកធម្មតា លុះពេលកម្កៅឡើងខ្លាំងវាយល់ថាថ្ងៃអង្សាវាមកដល់ហើយក៏ប្រឹងលោតចេញ ប៉ុន្តែវាមិនអាចលោតចេញរួចនោះឡើយ ព្រោះវាអស់កម្លាំងគួបផ្សំនិងកម្តៅទឹកផងវាមិនអាចលោតចេញរួចនោះឡើយទីបំផុតវាក៏ក្លាយជាចំណីគេ។ ប៉ុន្តែបើវាខំលោតចេញតាំងពីដំបូងវានិងគ្មានលទ្ធផលដូចនេះឡើយ។ រឿងនេះបង្រៀនយើងថា រឿងណាទ្រាំបានយើងគួរទ្រាំ តែបើរឿងនោះវាកើតឡើងដដែលមកលើខ្លួនយើងហើយ កុំទ្រាំបន្ត ព្រោះយើងគ្មានតម្លៃក្នុងកែវភ្នែកគេទេ។ ចូរចាំថា "មនុស្សយើងមានកំហុសតែពីរលើកប៉ុណ្ណោះ លើកទីមួយ វាគឺជាកំហុស លើកទីពីរ វាជាកំហុស តែបើមានលើកទីបី វាលែងជាកំហុសហើយ ពោលគឺយើងកែលែងឡើងហើយ យើងគួរផ្លាស់ប្តូរ"។

ផ្ទុយទៅវិញ រទេះសេះនេះមិនអាចទៅមុខរួចនោះទេ ព្រោះអ្នកកាន់ខ្សែបញ្ជារទេះសេះ គ្មានចក្ខុវិស័យ គ្មានគោលដៅ មិនចេះប្រើប្រាស់សេះ។ ពោលគឺ ប្រៀបដូចជាអ្នកដឹកនាំអញ្ចឹងដែរ អ្នកដឹកនាំដែលមិនចេះប្រើមនុស្សតាមសមត្ថភាព ឱ្យកាន់មុខតំណែងសម្រាប់អូសអង្គភាពឱ្យដើរទៅមុខ គឺអង្គភាពគ្មានថ្ងៃរីកចម្រើនទេ។ បច្ចុប្បន្ន ឃើញចំណុចអវិជ្ជមានខ្លះរបស់អង្គភាពប្រើមនុស្សទៅតាមខ្សែរយៈ លុយ និងអំណាចនៅពីក្រោយខ្នង។ នៅពេលដែលគេចង់លើកមនុស្សម្នាក់មិនខ្វះទេហេតុផលគាំទ្រ ដូចជា ខ្ញុំជាអ្នកដឹកនាំ ខ្ញុំចង់លើកស្ទួយអ្នកដឹកនាំវ័យក្មេងឱ្យកាន់តំណែងធំៗ រួចហើយក៏លើកឡើងបន្តុបឡើង ប៉ុន្តែបើមើល Background មនុស្សដែលគេលើកនោះថាជានរណា? ផ្ទុយទៅវិញ បើមនុស្សដែលគេមើលមិនឃើញទោះខំធ្វើការងារកម្រិតណាក៏កម្រិតនៃសមត្ថភាពគឺនៅខ្វះជានិច្ច មានពេលខ្លះយើងធ្វើការកុំលង់និងពាក្យដែលគេថ្លែងជាសាធារណៈពេក យើងត្រូវមើលសកម្មភាពនៅពេលបុគ្គលនោះ​អនុវត្តការងារជាក់ស្តែងវិញ ព្រោះថាមនុស្សខ្លះសម្តីផ្អែមគ្រាន់តែជាការសម្តែងនោះទេ ដូចពាក្យថា "ទង្វើប្រសើជាងសម្តី"។
ដូចនេះ អ្នកដឹកនាំត្រូវមានចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើជាគំរូល្អសម្រាប់កូនចៅយកគំរូតាម និងគោរព តែមិនមានជាការខ្លាចរអា។
"ប្រើបេះដូងធ្វើការ មិនប្រើបញ្ហាក្នុងពេលធ្វើការ"។
សូមអធ្យាស័យចំពោះការខុសឆ្គង។
អត្ថបទ ណុំ វណ្ណា
ប្រភពរូប facebook​ ។

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ឃ្លាំងគំនិត-Khlang Komnit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share