National Centre of Disabled Persons

National Centre of Disabled Persons Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from National Centre of Disabled Persons, Tapang Svay Village, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh.

UN Convention on the Rights of Persons with DisabilitiesOpening for signatureThe Convention on the Rights of Persons wit...
17/07/2015

UN Convention on the Rights of Persons with Disabilities
Opening for signature
The Convention on the Rights of Persons with Disabilities was adopted on 13 December 2006 during the sixty-first session of the General Assembly by resolution A/RES/61/106. In accordance with its article 42, the Convention and its Optional Protocol opened for signature by all States and by regional integration organizations at United Nations Headquarters in New York on 30 March 2007. The opening began with a solemn ceremony in the United Nations General Assembly hall.

11/07/2015
23/06/2015គណៈប្រតិ្តភូដែលដឹកនាំដោយ ឯកឧត្តម យី វាសនា បានទទួលក្រុមគ្រូពេទ្យឯកទេសភ្នែកដែលដឹកនាំដោយ លោកវិជ្ជបណ្ឌិត Chhou ញ្ជ...
24/06/2015

23/06/2015
គណៈប្រតិ្តភូដែលដឹកនាំដោយ ឯកឧត្តម យី វាសនា បានទទួលក្រុមគ្រូពេទ្យឯកទេសភ្នែកដែលដឹកនាំដោយ លោកវិជ្ជបណ្ឌិត Chhou ញ្ជើញមកពីប្រទេសកូរ៉េ ចំនួន១២នាក់ចូលរួមចែកវ៉ែនតា និងពិនិត្យភ្នែកជូនប្រជាពលរដ្ឋនៅស្រុុក ជុំគិរី ខេត្តកំពត ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៣៥០នាក់ ក្នងនោះមានប្រជាពលរដ្ឋ១៦២នាក់ដែលត្រូវបានចែកជូនវ៉ែនតាភ្លាមៗ គ្រៅពីនោះហ្នឹងបញ្ជូនទៅកាត់នៅប្រទេសកូរ៉េ រួចបញ្ជូនត្រប់មកប្រទេសកម្ពុជាវិញជូនដល់ ចាស់ជោរា គ្រូូបង្រៀន ជនពិការ សិស្សនិស្សិត នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ឃ្ជាយនៅខែក្រោយ ក្រៅពីនោះគណៈប្រត្តិភូបាននាំមកនូវវត្ថុអនុស្សាវរីយ៌ដូចជាសម្ភារៈសិក្សាជូនប្អូនៗសិស្សនិស្សិត ចំនួន២០០នាក់ និងសម្លៀកបំពាក់មួយចំនួនជូនចាស់ជរា និងជនពីការដែលរស់នៅ ក្នុងឃុំស្នាយអណ្ជិត ស្រុកជុំគិរី និងបណ្តាឃុំផ្សេងៗក៏ចូលរួមដែរ។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង មជ្ឈមណ្ឌលជាតិនៃជនពិការ សូមចូលរួមសម្តែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ សម្តេចអគ...
19/06/2015

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង មជ្ឈមណ្ឌលជាតិនៃជនពិការ សូមចូលរួមសម្តែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ សម្តេចអគ្គមហាធម្មពោធិសាល ជា សីុម ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ។
ក្នុងនាមជនពិការ កីឡាករ កីឡាការនី
បានចូលរួមរំលែកមរណទុក្ខដែលរៀប
ចំឡើងនៅ មជ្ឈមណ្ឌលជាតិនៃជនពិការវេលាម៉ោង ៩ ៈ៣០ នាទី ព្រឹក ក្រោម
ការដឹកនាំរបស់ ឯកឧត្តម យី វាសនា។

អបអរសាទរ ខួបលើកទី៦៦ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកមារកម្ពុជាឆ្នាំ...
10/06/2015

អបអរសាទរ ខួបលើកទី៦៦ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើទី១៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកមារកម្ពុជាឆ្នាំ២០១៥
ធ្វើនៅ សាលាបឋមសិក្សា បរកែវ ស្រុកបរកែវ ខេត្តរតនគិរី
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដែលមានការ ដឹកនាំដោយ ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលជាតិនៃជនពិការ និងមានការចូលរួម ដោយ លោកអភិបាលស្រុក បរកែវ លោកស្មៀនឃុំលុងឃុង កងរាជអវុធហត្ថខេត្ត លោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ប្អូនៗ កុមារា កុមារី ប្អូនៗ ជនពិការ ប្រមាណជាង២៥០នាក់ ៕ មិនត្រឹមតែប៉ុន្ននោះ ឯកឧត្តម និងអង្គពិធីទាំងមូលមាមទុក្ខយ៉ាងក្រៀមក្រំយ៉ាងក្រៃលែងសុំសម្តែងនូវការដឹងគុណ គោរពវិញ្ញាណក្ខ័ន សម្តេចអគ្គមហាធម្មពោធិសាល ជា សីុម ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ដែលទទួអនិច្ចកម្ម នាថ្ងៃទី០៧ រោច ខែ ជេស្ឋ ឆ្នាំមមែ ព.ស ២៥៥៩ ត្រូវនឹងថ្ងែទី០៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៥ៈ៤៨ នាទីដោយជរាពាធ៕ មជ្ឈមណ្ឌលជាតិនៃជនពិការសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ UNICEF និងAustralian Government Department of Foreign Affairs and Trade ដែលបានចូលរួមសហការ

22-05-2015មជ្ឈមណ្ឌលជាតិនៃជនពិការ សូមអបអរសាទរក្មួយៗបានទទួលជ័យលាភីត្រូវបានទទួលធ្វើបទសំណេះសំណាល នឹងលើកទឹកចិត្តដោយ ឯកឧត្តមរដ...
23/05/2015

22-05-2015
មជ្ឈមណ្ឌលជាតិនៃជនពិការ សូមអបអរសាទរក្មួយៗបានទទួលជ័យលាភីត្រូវបានទទួលធ្វើបទសំណេះសំណាល នឹងលើកទឹកចិត្តដោយ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ រួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើនទៀត។

អបអរសាទរទិវា អូទីស្សឹមពិភពលោកលើកទី៨ ទិវាអូទីស្សឹម កម្ពុជាលើទី២ ដែលមានរយ:ពេល ៣ ថ្ងៃ ពីថ្ងៃទី ៣១ មីនា ២០១៥ ដល់ថ្ងៃទី ០២ មេ...
02/04/2015

អបអរសាទរទិវា អូទីស្សឹមពិភពលោកលើកទី៨ ទិវាអូទីស្សឹម កម្ពុជាលើទី២ ដែលមានរយ:ពេល ៣ ថ្ងៃ ពីថ្ងៃទី ៣១ មីនា ២០១៥ ដល់ថ្ងៃទី ០២ មេសា ២០១៥ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ។ ដែលមានការចូលរួមពីបណ្តារដៃគូរ អង្គការជាតិ អន្តរជាតិជាច្រើន ដើម្បីរួមគ្នាកាត់បន្ថយ ព្យាបាល ហ្នឹងយកចិត្តទុកដាក់បំផុតទៅលើកុមារខ្សោយ សតិបញ៉ា ដែលសព្វថ្ងៃនេះ ជម្ងឺខ្សោយសតិបញ្ញ៉ា ( autism ) កំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ដែលជាហេតុធ្វើឱ្យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ដៃគូរអង្គការជាតិ អន្តរជាតិ សង្គមសីុវិល មានការព្រួយបារម្មណ៍ជាខ្លាំង ។

24/02/2015

សេចក្តីជូនដំណឹង

មជ្ឈមណ្ឌលជាតិនៃជនពិការ
ត្រូវកាជ្រើសរើសអ្នកបើកបរចំនូន មួយនាក់ ដែលមានលកណ្ខៈសម្បត្តិដូចខាងក្រោម៖

1- កម្រិតវប្បធម៌បញ្ចប់ថ្នាក់ទី ១២
2- ចេះបើកបរយ៉ាងស្ទាត់ជំនាញ
3- មានប័ណ្ណបើកបរ
4- ចេះជំនាញជាងជួសជុលរថយន្តខ្លះៗ
5- មានទំនូលខុសត្រូវ
7- មានភាពស្មោះត្រង់ ស្លូតបូត សុភាពរបសារ ចេះអត់ធ្មត់នឹងការងារ
8- អាយុចាប់ពី ១៨-៣០ ឆ្នាំ
បើមានចំណាប់អារម្មណ៌ អាចដាក់ពាក្យមក #មជ្ឈមណ្ឌលជាតិនៃជនពិការ រៀងរាល់ម៉ោងធ្វើការម៉ោងធ្វើការ ( ច័ន្ទ-សុខ ម៉ោង ៨ៈ០០ព្រឹក ដល់ ៥ៈ០០ល្ងាច ។

អាស័យដ្ឋានៈ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០៨៧ ៣៨៣ ៨៣៦

24/02/2015

23/02/2015
កិច្ចប្រជុំបូកសរុបការងារ កម្មវិធីស្តារលទ្ធភាពពលកម្មតាមសហគមន៏ លើកទី១៤ ដែលបានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលជាតិនៃជនពិការ ដែលមាន ការអញ្ជើញចូលរួមពីមន្រ្តី សហការ មកពីតាមបណ្តា រាជធានី ខេត្ត មួយចំនួន ដូចជា ( រាជធានីភ្នំពេញ ,កំពត ,តាកែវ,ព្រះសីហនុ ,រតនគិរី, កំពង់ស្ពឺ, កណ្តាល, ) បណ្តាដៃគូរ អង្គការសហការនាៗ ។

សូមចូលរួមអបអរសាទរដល់ និស្សិត នៃ សាកលវិទ្យាល័យ RUPP/IFL ដែលបានទទួលបានអាហារូបករណ៍ ពី Mr KIM តាមរយៈ ឯកឧត្តម យី វាសនា ជានាយក...
31/01/2015

សូមចូលរួមអបអរសាទរដល់ និស្សិត នៃ សាកលវិទ្យាល័យ RUPP/IFL ដែលបានទទួលបានអាហារូបករណ៍ ពី Mr KIM តាមរយៈ ឯកឧត្តម យី វាសនា ជានាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលជាតិនៃជនពិការ ដែលជានិច្ចកាលលោកតែងគិតគូដល់ ប្អូននិស្សិតដែល ពុំមានលទ្ធភាពផ្គត់ផ្គង់ ការសិក្សា ហើយ ឯកឧត្តម ក៏បាន ជម្រុញដល់ប្អូនៗនិស្សិត ធ្វើយ៉ាងណា ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងដ៏ល្អ សម្រាប់ប្រទេសជាតិ ជាពិសេស ឯកឧត្តម សូមថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី លោកបានផ្តល់នូវអាហារូបករណ៍ ជាច្រើន ដល់និស្សិត នៅតាមសាកលវិទ្យាល័យនាៗ តាមរយៈ ឯកឧត្តម យីវាសនា , និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ចាន់ សុខឃាង ជាសលកវិទ្យាធិការ នៃសាលកវិទ្យាល័យ ន័រតុន និងMr Kim ដែលកន្លងមកលោកតែងផ្តល់ ជាអាហារូបករណ៍ និងជួយសម្របសម្រួល ដល់ប្អូនៗនិស្សិត ។ សូមពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោក ព្រមទាំង សហការី កុំបី ឃ្លៀងឃ្លាតឡើយ ។

Address

Tapang Svay Village, Sangkat Phnom Penh Thmey, Khan Sen Sok
Phnom Penh

Alerts

Be the first to know and let us send you an email when National Centre of Disabled Persons posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share