National Institute of Entrepreneurship and Innovation_NIEI

  • Home
  • National Institute of Entrepreneurship and Innovation_NIEI

National Institute of Entrepreneurship and Innovation_NIEI Build Entrepreneurship Society, Ecosystems of Entrepreneurs and Innovation

ថ្ងៃចន្ទ ទី១២ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសហគ្រិនភា...
30/03/2026

ថ្ងៃចន្ទ ទី១២ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (Training of Trainers – TOT) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញព្យាបាល និងថែទាំស្បែកមុខ (ដំណាក់កាលទី២) ក្នុងគោលបំណងអនុវត្តគម្រោងគាំទ្រស្ត្រី ក្នុងវិស័យថែរក្សាសម្រស់ និងសហគ្រិនភាព។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ រួមជាមួយឯកឧត្តម Fumiaki Takahashi ប្រធានសមាគមកម្ពុជា–ជប៉ុន (JCA) និងលោក Kazunori Kato នាយកក្រុមហ៊ុន iL BRiLLE Co., Ltd. ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណជាង ១០០ នាក់ រួមមានតំណាងសមាគម JCA ក្រុមហ៊ុន iL BRiLLE គ្រូបង្រៀន និងសិស្សានុសិស្ស នៃវិទ្យាស្ថាន NIEI។

គម្រោងនេះមានគោលបំណងគាំទ្រដល់ស្ត្រី តាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញព្យាបាល និងថែទាំស្បែកមុខ តាមស្តង់ដារបច្ចេកទេសជប៉ុន កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលបង្រៀនដោយគ្រូជនជាតិជប៉ុន និងខ្មែរ នៅវិទ្យាស្ថាន NIEI ដោយផ្ទាល់។

On Monday, March 30, 2026, the National Institute of Entrepreneurship and Innovation (NIEI) organized a signing ceremony on Institutionalization & Training of Trainers (TOT) Framework
on Diploma of Beauty and Facial Therapy - Phase 2. This initiative is part of a project aimed at supporting women in the beauty and entrepreneurship sector.

The ceremony was presided over by H.E. Mr. Tan Kosal, Director General of the National Institute of Entrepreneurship and Innovation (NIEI), with the distinguished presence of H.E. Mr. Fumiaki Takahashi, President of the Cambodia-Japan Association (JCA), and Mr. Kazunori Kato, President of iL BRiLLE Co., Ltd. The event was attended by approximately 100 distinguished delegates and guests, including representatives from JCA, iL BRiLLE Co., Ltd., as well as NIEI’s teachers and students.

This project aims to empower women by providing professional training in beauty and facial therapy at the Higher Diploma level, following Japanese technical standards. The training is delivered by both Japanese and Cambodian instructors at NIEI.





សកម្មភាពវគ្គបណ្តុះបណ្តាល៖១- ជំនាញធុរកិច្ចភេសជ្ជៈ ( Barista & Soft drink)២- ជំនាញធ្វើម្ហូប( Food Cooking)៣- ជំនាញផលិតនំ (...
30/03/2026

សកម្មភាពវគ្គបណ្តុះបណ្តាល៖
១- ជំនាញធុរកិច្ចភេសជ្ជៈ ( Barista & Soft drink)
២- ជំនាញធ្វើម្ហូប( Food Cooking)
៣- ជំនាញផលិតនំ ( Bakery)

នៅវិទ្យាស្ថានទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 328 933, 081 429 969, 012 403 644, 096 735 1019, 089 845 903, 096 788 4542, 071 643 5388

⛳️ https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16

តំណាងឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានទទួលស្វា...
26/03/2026

តំណាងឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានទទួលស្វាគមន៍គណៈប្រតិភូបារាំង ដឹកនាំដោយ លោកស្រី Lee Diane Vincent នាយកផ្នែកសិក្សា ពីវិទ្យាស្ថានបារាំងកម្ពុជា។ ខ្ញុំក៏បានធ្វើបទបង្ហាញអំពីប្រវត្តិ និងកម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថាន NIEI និងកម្មវិធីសហការជាមួយ OIF ហើយក៍នាំពួកគាត់ទៅទស្សនាបន្ទប់បណ្តុះបណ្តាលដែលកំពុងដំណើរការ ដើម្បីសង្កេតមើលសកម្មភាពបណ្តុះបណ្តាលផងដែរ។ ដំណើរទស្សនកិច្ចនេះមានគុណប្រយោជន៍ និងបានពង្រឹងការយល់ដឹងបន្ថែមអំពីការបណ្តុះបណ្តាលជំនាញនៅវិទ្យាស្ថាន និងកិច្ចសហការរវាងគ្នាទៅវិញទៅមក។

On behalf of H. E. Tan Kosal, Director of National Institute of Entrepreneurship and Innovation (NIEI) in this morning, I hosted a program to welcome a French delegation led by Ms. Lee Diane Vincent, Director of Courses from Institute of Francais Cambodge. I presented them about NIEI Background, NIEI Program and OIF programs and they also visited classrooms in action to observe trainings and learning activities. This visit was productive and strengthened mutual understanding. NIEI, 26 March 2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តម តាន់ ក...
20/03/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងជានាយកស្តីទី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានដឹកនាំ មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ​ សរុបចំនួន ១១០នាក់ និងសិស្ស-និស្សិតចំនួន ៣៥០ នាក់ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងនាយក នាយករង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានទាំង៦រួមមាន NTTI, NIEI, PPI, ITI, NIB, និង JVC ព្រមទាំងប្អូនៗសិស្ស-និស្សិតសរុបទាំងអស់ចំនួន ១,២៦៦នាក់ បានចូលរួមស្តាប់ ការធ្វើបាឋកថារបស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អំពី "ការលើកកម្ពស់ភាពបត់បែននៃដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងបរិបទសង្គមឌីជីថល" ដើម្បីបានជាចំណេះដឹងបន្ថែមដែលអាចយកទៅប្រើប្រាស់ជាប្រយោជន៍ទាំងក្នុងដំណើរការអនុវត្តការងារប្រចាំថ្ងៃ ការសិក្សារៀនសូត្រ និងការរស់នៅក្នុងសង្គម ក្នុងកាលៈទេសៈដែលយើងទាំងអស់គ្នាកំពុងឆ្លងកាត់ការលំបាក💐❤️🙏

On behalf of H. E. Tan kosal, Director of National Institute of Entrepreneurship and Innovation (NIEI) ,I am honored to ...
09/03/2026

On behalf of H. E. Tan kosal, Director of National Institute of Entrepreneurship and Innovation (NIEI) ,I am honored to attend Training Courses Opening Ceremony under the Project “Promotion of Sustainable Tourism.” funded by the Organisation Internationale de la Francophonie (OIF). This initiative aims to provide technical skills such Barista, Bakery and Food Cooking ; and collaboration among stakeholders in order to support responsible tourism development. Through these classes, participants will gain valuable insights into sustainable practices that help protect natural and cultural resources while improving the livelihoods of local communities. I sincerely appreciate the efforts of all organisers, private sector partners, and participants who contribute to making this project possible, and I hope the trainings will be productive and beneficial for everyone involved.
NIEI, 09 March 2026

នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម តាន់ កុសល នាយក...
06/03/2026

នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជួបប្រជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ជាពិសេសបងប្អូនជាស្រ្តីនៃវិទ្យាស្ថាន ក្រោមវិធានបទ « សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»។

Technical Skills Training Orientation on Project “ Promotion of Sustainable Tourism, OIF “
06/03/2026

Technical Skills Training Orientation on Project “ Promotion of Sustainable Tourism, OIF “

Private Sector Engagement to share about “Promotion of Sustainable Tourism Project” and get inputs & recommendation from...
05/02/2026

Private Sector Engagement to share about “Promotion of Sustainable Tourism Project” and get inputs & recommendation from private sector partners to strengthen and improve the quality of training program ; and seek the information about internship opportunity criterias and job placement.

នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសហគ្រិនភ...
26/01/2026

នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បន្ទប់រៀនជំនាញផលិតនំគំរូ នៅវិទ្យាស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងដោយមានវត្តមានកិត្តិយសរបស់ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោក Burak Sarıtarla ជំនាញការ នៃទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីតំណាងស្ថានទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា មន្ត្រីនៃទីភ្នាក់ងារ TIKA លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់វិទ្យាស្ថាន សរុបប្រមាណ ១៥០ នាក់។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងវិទ្យាស្ថាន និងភាគីសាធារណរដ្ឋតួកគី ក្នុងការគាំទ្រ និងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅអភិវឌ្ឍជំនាញជាក់ស្តែង ឆ្លើយតបតាមតម្រូវការទីផ្សារការងារ។

H.E. Mr. Tan Kosal, Director of National Institute of Entrepreneurship and Innovation (NIEI) presided Inauguration Ceremony of Model Bakery and Pastry Classroom at National Institute of Entrepreneurship and Innovation (NIEI) with H.E. Ms. Ülkü Kocaefe, the Ambassador of Türkiye to Cambodia and Mr. Burak Sarıtarla, TIKA Expert in charge of Southeast Asia Desk in the morning, January 26th, 2026. There were about 150 distinguished delegates and guests from Türkiye Embassy, The Turkish Cooperation and Coordination Agency (TIKA) and NIEI’s teachers and students at NIEI. The ceremony bridges the closed relationship effectively between NIEI and the Embassy of Türkiye to promote the Technical Vocational Education and Training(TVET) in the market demand.


26/01/2026
20/01/2026

សម្មភាពសិស្សជំនាញ "ការផលិតនំ"
#រៀនដោយឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍។

Address

#110, Russian Boulevard, Sangkat Teok Thla, Khan Sen Sok, Phnom Penh

Alerts

Be the first to know and let us send you an email when National Institute of Entrepreneurship and Innovation_NIEI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to National Institute of Entrepreneurship and Innovation_NIEI:

  • Want your university to be the top-listed University?

Share