RiKi-Novel

RiKi-Novel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RiKi-Novel, College & University, សៀមរាប, Siem Reap.

រឿង:ផ្កាយរះប្រណាំងពពកភាគទី 2(ក្រុមហ៊ុនYSX...)បន្ទាប់ពីធ្វើដំណើរអស់រយៈពេល20នាទីពីភូមិគ្រឹះមកក្រុមហ៊ុនវាមិនបានចំណាយពេលច្រើ...
23/09/2023

រឿង:ផ្កាយរះប្រណាំងពពក
ភាគទី 2
(ក្រុមហ៊ុនYSX...)
បន្ទាប់ពីធ្វើដំណើរអស់រយៈពេល20នាទីពីភូមិគ្រឹះមកក្រុមហ៊ុនវាមិនបានចំណាយពេលច្រើនប៉ុន្មានទេសម្រាប់នាយកម្លោះ ពេលមកដល់សានស៊ីងក៏ជិះម៉ូតូសំដៅទៅរកចំណតរថយន្តដើម្បីទុកដាក់ម៉ូតូរបស់ខ្លួនរួចរាល់ក៏ប្រញាប់ឡើងជណ្ដើរយន្តទៅជាន់លើព្រោះខ្វះតែ10នាទីទៀតដល់ម៉ោងត្រូវចូលទៅជួបនឹងណែនាំខ្លួនឱ្យប្រធានគ្រប់គ្រង់ផ្នែកស្គាល់ហើយ
"សួស្ដី!"
"ចា៎សួស្ដ! "
"តើលោកមកទីនេះមានការអ្វីដែរ?!"
"បាទ,ខ្ញុំគឺជាបុគ្គលិកដែលត្រូវមកហាត់ការ!"
"តើលោកជាបុគ្គលិកហាត់ការនៅផ្នែកណាដែរ?"
"គឺខ្ញុំមិនទាន់ដឹងទេ,ព្រោះពូម៉េងគាត់ជាអ្នកនាំទៅ។
តើពូម៉េងនៅជាន់ណាដែរបាទ?"
"ចា៎ជាន់ទី20! អេ,លោកចង់ទៅណាហ្នឹង?"
"គឺខ្ញុំឡើងទៅជួបគាត់។"
"មិនបានទេលោក!"
"ហេតុអ្វី?"
"ទីនោះហាមមិនឱ្យមានអ្នកណាឡើងទៅទេបើមិនចាំបាច់"
"ហុឹម...?" នាយកម្លោះលើកចិញ្ចើមឆ្ងល់មិចបានត្រូវហាមមិនឱ្យឡើងទៅលើ ?
"ចឹងតើខ្ញុំអាចជួបពូម៉េងបានយ៉ាងមិច?"
ក្រោយឈរសម្លឹងមើលមុខបុគ្គលិកផ្នែកទទួលភ្ញៀវរួចគេក៏យល់ទើបសួរបកទៅនាងវិញថាតើគេធ្វើបែបណាទើបគេអាចជួបលោកពូបាន?
"អញ្ចឹងនាងខ្ញុំ សូមសួរថាតើលោកត្រូវជាអ្វីនឹងលោកលេខាម៉េងដែរចា៎?!"
"បាទខ្ញុំជាក្មួយរបស់គាត់។" ក្រោយឮសានសុីងនិយាយបែបនេះហើយបុគ្គលិកផ្នែកទទួលភ្ញៀវឈរសម្លឹងមើលគេបន្តិចទើបតបទៅគេវិញ។
"ចា៎សូមលោករង់ចាំបន្តិចនាងខ្ញុំនឹងខលហៅគាត់ឱ្យចុះមករកលោក!"
"ខ្ញុំថាខ្ញុំឡើងទៅរកគាត់ដោយខ្លួនឯងក៏បាន"
"មិនបានទេលោក!" បុគ្គលិកស្រីផ្នែកទទួលភ្ងៀវនិយាយឃាត់ព្រោះទីនោះក្រៅពីលោកអគ្គនាយកនឹងលេខាម៉េងអ្នកណាក៏ចូលមិនបានដែរ។
"បានចឹង...ខលហៅគាត់ឱ្យខ្ញុំបន្តិចមក!"
"ចា៎សូមរង់ចាំបន្តិចលោក!"
"បាទ!"
សានសុីងឃើញថាបុគ្គលិកស្រីផ្នែកទទួលភ្ញៀវឃាត់គេមិនដាច់បែបនេះទើបគេប្ដូរចិត្តដើម្បីកុំឱ្យនាងពិបាក។
"សុំទោសលោកតើលោកមានឈ្មោះអ្វីដែរ?"
"បាទខ្ញុំឈ្មោះគឹមម៉េង លី!"
"....."
នាយសង្ហានិយាយប្រាប់ឈ្មោះខ្លួនដោយស្នាមញញឹមទៅកាន់បុគ្គលិកស្រីនោះ ធ្វើឱ្យនាងទៅជាភាំងព្រោះស្នាមញញឹមរបស់គេ វាជាស្នាមញញឹមដែលមានខួចតិចៗអមជាមួយនាំឱ្យប្រុសកម្លោះមើលទៅកាន់តែសង្ហាដូចទេវបុត្រដើរដីចឹង។
"អ្នកនាងៗៗ" សានសុីងហៅបុគ្គលិកស្រីនោះព្រមទាំងយកដៃក្រវីទៅមកពីមុខនាងជាការដាស់ស្មារតីមកវិញ
"អក,អា..ចា៎ៗ"
"អ្នកនាងមិនអីទេហេស៎?"
"ចា៎មិនអីទេ នាងខ្ញុំនឹងខលទៅលោកលេខាម៉េងឥឡូវនេះសូមរង់ចាំបន្តិចណា។"
"បាទ!" បន្ទាប់ពីមានស្មារតីមកវិញបុគ្គលិកស្រីនោះក៏ខលចេញទៅ។
"ចា៎ៗ ចាំនាងខ្ញុំប្រាប់គាត់ឱ្យឡើងទៅលើ ចា៎ជំរាបលាលោកលេខាម៉េង"
"លោក..."
"បាទ!"
"លោកលេខាម៉េងប្រាប់ឱ្យលោកឡើងទៅលើ!"
"បាទ!"
"លោកឡើងតាមជណ្ដើរយន្តនោះទៅជាន់ទី20លោកនឹងឃើញមានបន្ទប់ពីរមួយជាបន្ទប់ប្រជុំមួយទៀតគឺជាបន្ទប់លោកអគ្គនាយកធំលោកលេខាម៉េង​គឺនៅពីមុខបន្ទប់នោះតែម្ដងចា៎។"
"បាទអរគុណច្រើនណាស់"
ក្រោយស្ដាប់ការណែនាំរបស់បុគ្គលិកស្រីផ្នែកទទួលភ្ញៀវរួចនាយកម្លោះក៏ដើរមកចុចជណ្ដើរយន្តឡើងទៅជាន់លើតែម្ដង៕
តឹង....
ជណ្ដើរយន្តបានមកឈប់នៅជាន់ទី20ដែលជាជាន់លើគេបង្អស់ហើយក៏ជាការិយាល័យរបស់អគ្គនាយកធំផងដែរ។នាយកម្លោះដើរមកដល់មុខ office របស់ឪពុកក៏ដើរចូលទៅសួរនាំលេខាម៉េងដែលអង្គុយនៅខាងមុខនោះនឹងណែនាំខ្លួន។
"សួស្ដីពូម៉េង! ខ្ញុំគឺជាបុគ្គលិកហាត់ការ"សានសុីនិយាយទាំងញញឹមទៅកាន់លេខាម៉េង
"អូ,សួស្ដីអ្នកប្រុស! ខានជួបគ្នាតែ7ឆ្នាំសោះអ្នកប្រុសសង្ហាជាងមុនឆ្ងាយណាស់ខ្ញុំមើលសឹងតែមិនស្គាល់។"
"នេះពូបញ្ជូរខ្ញុំពេកហើយ! "
"ខ្ញុំមិនបានបញ្ជូរអ្នកប្រុសនោះទេតែនិយាយការពិត! អ្នកប្រុសពិតជាសង្ហាជាងមុនពិតមែន។ និយាយចឹងតើប៉ុន្មានឆ្នាំនេះអ្នកប្រុសសុខសប្បាយទេ ទៅរៀនទីនោះយ៉ាងមិចដែរ?"
"មុនដំបូងមិនសូវជាសុខទេ,ព្រោះមានពួកក្រុមម៉ាហ្វៀរច្រើនណាស់ដែលទៅស្វែងយល់នឹងរៀនពីទីផ្សារងងឹតនៅទីនោះ! តែឆ្នាំបន្ទាប់ក៏សប្បាយព្រោះខ្ញុំមានបងប្អូនយល់ចិត្តថ្លើមចាំការពារ។" នាយកម្លោះនិយាយបណ្ដើរញញឹមបណ្ដើរពេលគិតដល់បងប្អូនយល់ចិត្តថ្លើមម្នាក់នោះ។ ហើយក៏មិនបាច់ឆ្ងល់ដែរថាហេតុអ្វីបានជាគេស្គាល់នឹងស្និតស្នាលជាមួយលេខារបស់ឪពុកព្រោះមុនពេលគេទៅរៀនដើម្បីបញ្ចប់ការសិក្សាគេនឹងលេខាឪពុកជួបគ្នាញឹកញាប់ ព្រោះលេខាម៉ែង​គឺជាជំនិតរបស់ឪពុកខ្លួននេះឯង គេស្រលាញ់នឹងគោរពគាត់ដូចជាឪពុកម្នាក់ទៀតចឹងទើបសុំឱ្យគាត់ដាក់ឈ្មោះមួយឱ្យស្រួលយកមកប្រើដើម្បីលាក់បាំងអត្តសញ្ញាណរបស់ខ្លួន ហើយវាគឺជាឈ្មោះដែលគេប្រាប់ទៅកាន់បុគ្គលិកស្រីផ្នែកទទួលភ្ញៀវមុននេះដូចគ្នា។
"ប៉ានៅខាងក្នុងមែនទេពូ?"
"បាទអ្នកប្រុស!"
"ចឹងខ្ញុំចូលទៅជួបប៉ាតិចសិន"
"បាទ!"
តុកៗ
"ចូលមក!"
ក្រាក....
បន្ទាប់ពីទទួលបានការអនុញ្ញាតពីឪពុកហើយអ្នកកម្លោះក៏រុញទ្វារចូលទៅឃើញអ្នកជាឪពុកអង្គុយមើលឯកសារមិនដកភ្នែកទៅណាសោះ។
"រវល់ខ្លាំងមែនទេប៉ា?"
"អូ ជាសុីងទេហេស៎?!"
"បាទប៉ាគឺខ្ញុំ"
"អឹម...អង្គុយចុះសិនមកកូន!"
"បាទប៉ា"
"កូនគិតហើយនៅថាចង់ចូលទៅហាត់ការនៅផ្នែកណា?"
"អឺក...នៅក្នុងក្រុមហ៊ុនមានផ្នែកណាទំនេរមិនទាន់មានអ្នកធ្វើហើយរវល់ខ្លាំងទេប៉ា?"
"គឺ..មានមួយដែរ។"
"ផ្នែកអីប៉ា?!"
"ជំនួយការអ្នកគ្រប់គ្រង់ផ្នែកសម្លៀកបំពាក់ គ្រឿងផាត់មុខ នឹងមើលការខុសត្រូវក្នុងកន្លែងតែងខ្លួនរបស់តួសម្ដែង។"
"នេះប៉ាមិនមែនមានគំនិតដូចជាម៉ាក់ទេមែនទេ?!"
"មិនមែនទេ!"
"ចឹងគឺ..."
"មកពីផ្នែកនេះរវល់ច្រើនហើយនាងរ៉ាប់រងម្នាក់ឯងពេកដូច្នេះហើយទើបប៉ាចង់ឱ្យកូនទៅជួយនាងខ្លះ។"
"អឹម ខ្ញុំយល់ហើយប៉ាចឹងខ្ញុំគួរតែទៅជួបនាងបន្តិចហើយព្រោះប៉ានឹងម៉ាក់ដូចជាសរសើរថានាងជាក្មេងឧស្សាហ៍ណាស់។"
"ហុឹស,ពេលទៅដល់កូននឹងដឹងថាប៉ានិងម៉ាក់និយាយមិនខុសទេ"
"បាទចឹងខ្ញុំសុំទៅសិនហើយ"
"អឹមទៅចុះ"
អ្នកជាឪពុកក៏អស់សំណើចនឹងកូនប្រុសដែលគ្រាន់តែឮគាត់និយាយពីអ្នកគ្រប់គ្រង់ផ្នែកសម្លៀកបំពាក់នឹងកន្លែងផាត់មុខរួចគេក៏ចង់ទៅស្គាល់នាងភ្លាម។ ក្រោយចេញមកពីបន្ទប់របស់ឪពុកវិញសានសុីងនឹងលេខាម៉េងក៏នាំគ្នាចុះទៅជាន់ក្រោមដើម្បីណែនាំដល់បុគ្គលិកផ្សេងទៀតក្នុងផ្នែកសម្លៀកបំពាក់នឹងគ្រឿងផាត់មុខហើយក៏នាំទៅជួបអ្នកគ្រប់គ្រង់ផ្នែកនៅនេះដូចគ្នា។
នៅផ្នែករៀបចំសម្លៀកបំពាក់នឹងគ្រឿងផាត់មុខ...
"នែឯងថ្ងៃនេះមានបុគ្គលិកហាត់ការឮថាគេសង្ហាខ្លាំងណាស់"
"មែនហើយខ្ញុំក៏ឮថាគេនឹងចូលមកផ្នែកពួកយើង"
"នឹងហើយឮថាគេគឺជាក្មួយប្រុសរបស់លោកលេខាម៉េងទៀតផង"
"មែនឬ?!"
"មែនហើយ!"
"ហើយខ្ញុំក៏ឮទៀតថាថ្ងៃនេះគេបានឡើងទៅជាន់លើទៀតផង។"
"ស្លាប់ហើយជាន់លើក្រៅពីប្រធានផ្នែកដែលត្រូវឡើងទៅរាយការណ៍គ្មានអ្នកណាអាចឡើងទៅបានទេ"
"ត្រឹមជាអ្នកមកហាត់ការសោះមិចក៏អាចឡើងទៅបានទាំងមិនទាន់ធ្វើការបានមួយថ្ងៃផងនឹង"
"ពួកនាងគ្មានការងារធ្វើទេឬយ៉ាងមិច? បានមានពេលមកផ្ដុំគ្នានិយាយដើមគេបែបនេះ?" ពួកអ្នកដែលកំពុងតែនិយាយគ្នាអម្បាញ់មិញនេះក៏ទៅជាគាំងស្លេកមុខអស់ក្រោយឮសម្លេងរបស់មនុស្សម្នាក់និយាយបន្លឺឡើងមក។
"បងស្រីវត្តី!" ពួកនាងបែរទៅរកម្ចាស់សំឡេងមុននេះ វង់ចាន់វត្តីស្រីក្រមុំមានវ័យ25ឆ្នាំរូបឆោមស្រស់ស្អាតមិនចាញ់តារាលំដាប់ជាតិប៉ុន្មានទេ នាងមានងារជាអ្នកគ្រប់គ្រង់កន្លែង សម្លៀកបំពាក់ នឹងកន្លែងរក្សារទុកគ្រឿង makeup ក្នុងក្រុមហ៊ុន YSX នេះ។
"មែនហើយគឺខ្ញុំ! យ៉ាងមិច?" នាងក្រមុំសួរព្រមទាំងសម្លឹងមើលទៅពួកនាងធ្វើឱ្យពួកនាងអោនមុខចុះគ្រប់គ្នា។
"គ្ម គ្មានអីទេបងហេសហេស" ម្នាក់ក្នុងចំណោមពួកនាងឆ្លើយតបព្រមទាំងសើចហេសៗហើយក៏ត្រូវអោនមុខចុះម្ដងទៀតពេលឮនាងក្រមុំស្ដីឱ្យ។
"ខ្ញុំប្រាប់ប៉ុន្មានដងហើយថាម៉ោងធ្វើការហាមនិយាយដើមគេពួកនាងមិនចាំទេហេស? ហាស៎?!"
"ច ចាំ...." ពួកនាងឆ្លើយតែមិនហ៊ានងើបមុខមកមើលម្ចាស់សំនួរឡើយព្រោះខ្លាច។
"ចាំតែនាំគ្នាធ្វើ?!"
"ពួកខ្ញុំសុំទោសបងស្រី!"
"ហេុីយ....បានហើយឆាប់នាំគ្នាធ្វើការទៅខ្ញុំសុំទៅមើលខាងផ្នែកអ្នករៀបគ្រឿងផាត់មុខសិនមិនដឹងថាថ្ងៃនេះមកគ្រប់គ្នាឬអត់ទេ ជាពិសេសអាឡេងមិនដឹងថាអាចមកបានឬអត់។"
"ចា៎បងវត្តី!" ពួកនាងឆ្លើយតបរួចក៏ប្រញាប់នាំគ្នាទៅធ្វើការរៀងៗខ្លួន។ និយាយរួចនាងក្រមុំក៏ដើរចេញនឹងសម្ដៅទៅបន្ទប់រក្សាទុកគ្រឿង makeup ដើម្បីឱ្យដឹងថាបុគ្គលិកផ្នែកនោះមកគ្រប់គ្នាហើយឬនៅ?! បើមកមិនគ្រប់នឹងអាល់បានរៀបចំឱ្យគ្រប់ជៀសវាងមានបញ្ហានូវពេលផាត់មុខខ្វះមនុស្ស។
"អាលីន! "
"ចា៎បងវត្តី?!"
"ថ្ងៃនេះអាឡេងមកទេ?" នាងក្រមុំសួរទៅកាន់បុគ្គលិកស្រីដែលកំពុងតែរៀបគ្រឿង Makeup ដាក់កាបូប។
"អាឡេងមែនទេបងវត្តី?!"
"មែនហើយ!"
"អូ...នាងផ្ដាំមកថាមិនបានមកទេថ្ងៃនេះសុំច្បាប់មួយថ្ងៃបង។"
"អឹម...បានហើយធ្វើការបន្តចុះបើមានបញ្ហាហៅខ្ញុំណា!"
"ចា៎បងវត្តី" បន្ទាប់ពីសួររកបុគ្គលិកក្រោមបង្គាប់ម្នាក់ទៀតរួចវត្តីក៏ដើរចេញមកវិញទាំងកំពុងតែគិតនៅក្នងចិត្ត។
"(អាឡេងអាចដោះស្រាយបានឬអត់? តើខ្ញុំគួរតែខលទៅសួរនាងដែរទេថាយ៉ាងមិចទៅហើយ?!)"
ត្បិតថានាងកាចនឹងតឹងរឹងតែនាងក៏បារម្ភពីបុគ្គលិកដែលមានបញ្ហាដូចគ្នាមិនថាអ្នកណាទេឱ្យតែនៅក្រុមជាមួយនាងមានបញ្ហានាងនឹងជួយពួកគេតាមសមត្ថិភាពដែលខ្លួនមាន។
"អាត្តីៗ!" កំពុងតែគិតសុខៗក៏មានអ្នកហៅនាងពីក្រោយខ្នងធ្វើឱ្យនាងក្រមុំរៀងភ្ញាក់បន្តិចហើយក៏ងាកទៅមើលម្ចាស់សំឡេងនោះភ្លេត។
"ពូម៉េង!" វត្តីតបទៅគាត់ព្រមទាំងញញឹមស្រស់ដាក់លោកពូដែលទើបតែដើរចូលមកហើយក៏ហៅនាងនោះឯង។
"អារម្មណ៍រវល់តែអណ្ដែតទៅដល់ណាទើបមិនឮពូហៅបែបនេះ?!"
"គ្មានទេពូ! តើពូហៅខ្ញុំមានការអ្វីមែនទេ?"
"គឺមានពូបាននាំបុគ្គលិកហាត់ការឱ្យមកធ្វើជាជំនួយការរបស់ឯងជួយមើលជួយប្រាប់គ្នាផងណា។"
"ចា៎ពូ!ចុះ...គេនៅឯណាពូ?" ក្រោយឮលោកពូប្រាប់នាងហើយនាងក៏ងាកឆ្វេងស្ដាំរកមើលមនុស្សដែលលោកពូម៉េងបាននិយាយនោះតែមិនឃើញ។
"គេទៅបន្ទប់ទឹក! អរ,នោះមកដល់ល្មម។" គាត់និយាយព្រមទាំងសម្លឹងមើលទៅក្រោយខ្នងរបស់នាងក្រមុំហើយវត្តីក៏ងាកទៅតាមរួចក៏ទៅជាភ្ញាក់ផ្អើលព្រោះមនុស្សដែលនាងឃើញនោះគឺ...

សុំទោសចំពោះកំហុសឆ្គងក្នុងការសរសេរសូមអានដោយរីករាយ
😘😘

 #ឈុតដកស្រង់"បងសុំនៅផ្ទះអូនផងបានទេ?""ន នៅផ្ទះអូន?""បាទ""ហេតុអី?""គឺនៅផ្ទះលោកពូម៉េងមិនកើត!"គេនិយាយព្រមទាំងធ្វើមាត់ស្រួចតិ...
04/07/2023

#ឈុតដកស្រង់

"បងសុំនៅផ្ទះអូនផងបានទេ?"
"ន នៅផ្ទះអូន?"
"បាទ"
"ហេតុអី?"
"គឺនៅផ្ទះលោកពូម៉េងមិនកើត!"
គេនិយាយព្រមទាំងធ្វើមាត់ស្រួចតិចៗដើម្បីឱ្យនាងអាណិត។
"មិចក៏នៅមិនកើតចុះពេលមុនមិចក៏នៅកើត?!"
នាងសួរទាំងឆ្ងល់ព្រោះប៉ុន្មានថ្ងៃដែលមិនទាន់មកធ្វើការនឹងមិនទាន់ជួបនាងមិចក៏គេនៅបានចុះពេលនេះមិចក៏នៅមិនបាន។
"គឺពេលមុនបងទ្រាំនៅនឹងណា...!"
"ចុះពេលនេះ?!"
"នៅមិនបានទៀតទេព្រោះប្រពន្ធលោកពូម៉េងគាត់ជេរលោកពូម៉េងពេកទើបបងនៅមិនបាន។"
"ប្រពន្ធលោកពូម៉េងជេតែលោកពូម៉េងតើមានជេបងឯណា?!"
"...."

____
កំហុសគ្រប់យ៉ាងមកពីពូម៉េង😂😂

រឿង:ផ្កាយរះប្រណាំងពពកភាគទី 1(ពីសប្តាហ៍ក្រោយមក...)ពេលព្រឹកនៅក្នុងភូមិគ្រឹះត្រកូលយៀន..."អរុណសួស្ដីប៉ាម៉ាក់""ចា៎,អរុណសួស្តី...
30/06/2023

រឿង:ផ្កាយរះប្រណាំងពពក
ភាគទី 1
(ពីសប្តាហ៍ក្រោយមក...)
ពេលព្រឹកនៅក្នុងភូមិគ្រឹះត្រកូលយៀន...
"អរុណសួស្ដីប៉ាម៉ាក់"
"ចា៎,អរុណសួស្តីសុីងសុីងកូនសម្លាញ់"
"អ៊ឹម,អរុណសួស្តី!"
"អង្គុយចុះមកញុំាអាហារពេលព្រឹក"
"បាទ,ម៉ាក់!"
"និយាយចឹងពេលនេះកូនរៀនចប់ហើយគិតចង់ចូលទៅក្នុងក្រុមហ៊ុនធ្វើការជំនួសប៉ាពេលណា?"
បន្ទាប់ពីលើកពែងតែផឹកមួយក្អឹករួចអ្នកជាឪពុកក៏ចាប់ផ្ដើមសួរនាំកូនពីការទៅកាន់មុខដំណែងជំនួសខ្លួនភ្លេត។
"អឺក...កូនគិតថាចង់ចូលទៅរកបទពិសោធន៍នៅក្នុងក្រុមហ៊ុនយើងបន្តិចព្រោះចង់ស្គាល់បុគ្គលិកនៅទីនោះឱ្យច្រើនជាមុនសិន តើប៉ាគិតយ៉ាងមិចដែរ?"
គ្រាន់តែឮឪពុកសួរនាំបែបនេះនាយកំម្លោះក៏រហ័សប្រាប់នឹងបកស្រាយព្រោះគេពិតជាចង់ចូលទៅស្វែងរកបទពិសោធន៍នឹងស្គាល់បុគ្គលិកពិតមែន។
"ស្រេចតែកូនទៅចុះបើពេលណាកូនចង់ឡើងជានាយកកូនប្រាប់ប៉ាមកចុះ។"
"បាទ,ប៉ា!"
"ហុឹម..តើកូនចង់ចូលទៅធ្វើផ្នែកអ្វីដែរកូនប្រុស?"
ក្រោយពេលអង្គុយស្ដាប់ការសន្ទនារបស់ឪពុកកូនទាំងពីរនាក់រួចអ្នកជាម្ដាយក៏សួរទៅកាន់កូនប្រុសបណ្ដូលចិត្តក៏តែម្នាក់គត់របស់គាត់ព្រោះគាត់មិនអាចមានកូនបានទៀតទេ ដូចច្នេះហើយគេគឺជាបេះដូងរបស់គាត់នឹងគ្រួសារនេះទាំងមូល។
"បាទ,ម៉ាក់គឺ...បើអាចពីផ្នែកទាបៗទៅមុន!"
"ចឹងកូនចូលទៅផ្នែករៀបចំសម្លាក់បំពាក់ទៅយ៉ាងមិចដែរ?"
អ្នកជាម្ដាយនិយាយផ្ដល់យោបល់ព្រមជាមួយនឹងស្នាមញញឹមលើបបូរមាត់មិនបាត់។
"ទីនោះមានប្រធានគ្រប់គ្រង់ស្រីវ័យក្មេងនាងស្អាតរហ័សរហួននឹងឆ្លាតវៃណាស់។"
"ម៉ាក់វាអូនលើកសរសើរពីនាងនៅនឹងមុខកូនព្រោះចង់បាននាងជាកូនប្រសារមែនទេហ្នឹង ហុឹម?"
"បងទៅដឹងស្អីទៅ?អូនសរសើរព្រោះអូនមើលឃើញថានាងបែបហ្នឹងពិតមែន...ទាំងស្អាតទាំងឆ្លាតប្រុសណាក៏គេចង់បានដែរ ។"
"តែបងថាយើងគួរតែទុកឱ្យកូនប្រុសយើងជ្រើសរើសដោយខ្លួនគេទៅណាម៉ាក់វា!"
"អូនក៏មិនបានបង្ខំកូនឯណាគ្រាន់តែនិយាយប្រាប់ធម្មតាតើ តែបើបាននាងជាកូនប្រសារក៏ល្អ។"
"ហុឹសៗ អូននេះ!"
លោកយៀនសានក្រោយស្ដាប់ភរិយានិយាយហើយគាត់ក៏ រៀងអស់សំណើចនឹងដឹងដល់គំនិតរបស់ភរិយាយភ្លាម តែគាត់ក៏មិនបានថាអីបើបានបែបនោះមែនក៏ល្អព្រោះគាត់ក៏ពេញចិត្តនឹងនាងដូចគ្នា តែគាត់ស្របតាមចិត្តរបស់កូនច្រើនជាង។
"ម៉ាក់...កូននៅមិនទាន់ចង់រៀបការនៅឡើយទេ ដូច្នេះហើយកុំទាន់គិតពីរឿងនេះអី។ណាមួយកូនក៏មិនទាន់បានធ្វើអីឱ្យចេញជាដុំកំភួននូវឡើយទេ"
"ចង់នៅដល់ពេលណាទៀត កូនក៏មិនបានអាយុតិចដែរណា ម៉្យាងតាំងពីដឹងក្តីមកម៉ាក់មិនដែលឃើញកូនមានសង្សារឬស្រលាញ់មនុស្សស្រីណាសោះ...អេ,ឬកូនមិនស្រលាញ់មនុស្សស្រី?"
បន្ទាប់ពីនិយាយដល់រឿងនេះអ្នកជាម្ដាយក៏សួរទៅកូនប្រុសដោយអាកប្បកិរិយាភ្ញាក់ផ្អើលបន្តិចលេងសើចបន្តិចមែនបន្តិច។
"ឈប់គិតលើសនឹងទៅម៉ាក់,ខ្ញុំគឺជាប្រុសពេញលក្ខណៈ"
"ប្រុសពេញលក្ខណៈអី..មិនទាំងដែលឃើញស្រលាញ់ស្រីណាផង!"
"មិនស្រលាញ់មនុស្សស្រីក៏មិនបានន័យថាខ្ញុំមិនមែនជាមនុស្សប្រុសឯណាម៉ាក់។"
"ហុឹស,ហើយចុះមនុស្សប្រុសឯណាដែលគ្មានមិត្តស្រីដូចជាកូននោះ?!"
"គឺមកពីខ្ញុំមិនទាន់បានធ្វើការណាមួយឱ្យចេញជាសមិទ្ធិផលនឹងណាម៉ាក់។"
"សមិទ្ធិផលការងារអី? ផ្ទះយើងមិនបានក្រពេលកូនរៀបការហើយចាំធ្វើការឱ្យចេញជាសមិទ្ធផលក៏បានដែរ ឆាប់រៀបការទៅម៉ាក់នឹងឆាប់បានចៅពរនឹងគេ?!"
អ្នកជាម្ដាយរអ៊ូរទាំស្ដីបន្ទោសឱ្យកូនប្រុសព្រោះគេអាយុជិត30ឆ្នាំហើយសង្សាក៏គ្មានមនុស្សស្រីណាក៏មិនឃើញយកមកជួបតើជាតិនេះគាត់បានឃើញមុខកូនប្រសារនឹងចៅៗរបស់គាត់ទេ?ដូច្នេះហើយពេលគាត់ឃើញថាមានមនុស្សស្រីល្អៗទើបប្រញាប់ណែនាំឱ្យកូនស្គាល់ តែមើលគេនិយាយចុះគួរឱ្យខឹងណាស់គិតចង់នៅលីវរហូតឬយ៉ាងមិច?
"ខ្ញុំដឹងហើយម៉ាក់តែទុកពេលឱ្យខ្ញុំបន្តិចទៅព្រោះពេលនេះខ្ញុំចង់ធ្វើការងារសិន!"
"ទុកៗ តើចង់ឱ្យម៉ាក់ទុកពេលឱ្យកូនយូរប៉ុណ្ណាទៀតមិត្តម៉ាក់គេមានចៅអស់ហើយណាដឹងទេ?!"
"ម៉ាក់ទុកពេលឱ្យកូនតែបន្តិចទៀតទេណាកូនសន្យា!"
"សន្យា?តើពេលណា?ឬទាល់តែម៉ាក់ស្លាប់?!"
"មិនមែនបែបនោះទេម៉ាក់!"
"ចឹងវាបែបណាវិញ?"
"គឺ...កូនចង់ធ្វើការនឹងរៀនពីការងារមួយរយៈសិនម៉្យាងខ្ញុំក៏មានមនុស្សស្រីដែរខ្ញុំស្រលាញ់រួចហើយគ្រាន់តែមិនទាន់បានយកមកណែនាំឱ្យប៉ានឹងម៉ាក់ស្គាល់តែប៉ុណ្ណោះ។"
នាយនិយាយពីរឿងចង់ធ្វើការតែចុងកន្ទុយក៏ទំលាយពីទំនាក់ទំនងរបស់គេនារីម្នាក់ព្រោះមិនចង់ត្រូវម្ដាយស្ដីបន្ទោសនឹងចាប់គូរជាមួយអ្នកណាទើបគេដាច់ចិត្តប្រាប់ថាខ្លួនឯងមានមនុស្សដែលស្រលាញ់រួចហើយ តែពេលនឹកឃើញដល់មនុស្សស្រីមុខពងក្រពើភ្នែកធំច្រមុះស្រួចមានខ្ទង់បបូរមាត់រៀងបេះដូងញញឹមម្ដងៗគេស្ទើរតែហក់ទៅកន្ទ្រប់នាងម្ដងៗទៅហើយ តែទាស់ត្រង់ថាគេនឹងនាងនៅម្ខាងខ្សែម្នាក់នៃប្រព័ន្ធទូរស័ព្ទជាវីដេអូខលកុំអីនាងមិនរួចខ្លួនទេ តែនៅពេលនេះគេមកដល់ប្រទេសវិញហើយក៏នៅជិតនាងបង្កើយផងដែរ។
"កូ កូននិយាយថាមិច? មិត្ត មិត្តស្រីចឹងឬ? និ នេះកូន...មានសង្សាហើយមែនទេ?"
ពេលឮកូនប្រុសនិយាយបែបនោះហើយលោកស្រីយៀនក៏សួរនឹងនិយាយរដាក់រដុបទៅកាន់កូនប្រុសម្ដងទៀតព្រោះខ្លាចថាគាត់ស្ដាប់ច្រឡំរីឯលោកយៀនវិញក៏បើកភ្នែកធំៗទាំងមិនចង់ជឿព្រោះតាំងពីតូចមកគេមិនដែរមានចំណាប់អារម្មណ៍លើស្រីណាឡើយ តែពេលឮកូនប្រុសនិយាយនឹងបញ្ចេញកាយវិការយកដៃអេសថ្ពាល់តិចៗអៀនប្រៀនបែបនេះគាត់ក៏ទៅជាភាំង។
"បាទ!"
"ជាមនុស្សស្រីប្រទេសណា?ខេត្តណា?អាយុប៉ុន្មានហើយ? សម្បុរសំបកនឹងអាកប្បកិរិយាយ៉ាងម៉េចខ្លះដែរ?"
"ម៉ាក់...មិចក៏សួរចឹង?"
"ព្រោះម៉ាក់ចង់ដឹង!"
"តែ....."
"នេះកូនកុហកម៉ាក់ឬ? ក៏ព្រោះមិនចង់ត្រូវម៉ាក់ចាប់បង្ខំការមែនទេទើបនិយាយបែបនេះចេញមកឱ្យតែបានៗ? នេះកូចង់ឱ្យម៉ាក់សប្បាយអរម្នាក់ឯងឥតអំពើបន្ទាប់មកក៏ប្រាប់ម៉ាក់ថាកូនគ្រាន់តែនិយាយឱ្យម៉ាក់សប្បាយចិត្តតែប៉ុណ្ណោះ! ត្រូវទេ?"
អ្នកជាម្ដាយមិនត្រឹមតែមិនជឿនៅសួរពីមនុស្សស្រីដែលកូនប្រុសគាត់និយាយដល់មុននេះនឹងធ្វើភ្នែកជ្រឹមដើម្បីចង់ឱ្យកូនប្រុសបញ្ចាក់ថាអ្វីដែលគេនិយាយមុននេះជាការពិតមិនបានកុហក។
"កូននិយាយការពិតណាម៉ាក់នេះម៉ាក់មិនជឿកូនទេឬ?តើកូនធ្លាប់កុហកម៉ាក់ពីពេលណា?"
"មែនពីមុនមិនធ្លាប់,តែពេលនេះកូនអាចនឹងធ្វើព្រោះកូនបានទៅរៀនពីអាទីផ្សារងងឹតឆ្កួតឡប់នោះចឹងហើយកូនអាចកុហកម៉ាក់!"
"កូនមិនមែនទៅរៀនដើម្បីយកមកកុហកម៉ាក់នោះទេ ! ហើយកូនធ្វើចឹងដើម្បីអ្វីទៅម៉ាក់?"
"ក៏ព្រោះតែកូនខ្លាចត្រូវម៉ាក់ចាប់បង្ខំនោះអី!"
"ហេតុអីកូនត្រូវខ្លាច?"
"បាន,បើកូនចង់ឱ្យម៉ាក់ជឿចឹងកូននាំនាងមកផ្ទះយើងដើម្បីណែនាំឱ្យប៉ានឹងម៉ាក់ឱ្យស្គាល់នាងទៅ!"
"មិនបានទេ!"
"ហេតុអី?ឬកូនពិតជាកុហកម៉ាក់នឹងប៉ាមែន?!"
"មិនមែនទេ តែដែរកូននាំនាងមកមិនបានគឺមានហេតុផល។"
"ហេតុផលអី?"
"គឺ....នាងមិនចូលចិត្តមនុស្សប្រុសអ្នកមាន។"
គេនិយាយប្រាប់ម្ដាយហើយក៏អោនមុខចុះឡើងមុខជិតដល់ចានអាហារពេលព្រឹកទៅហើយ។
"ហាស៎?មានមនុស្សស្រីបែបនឹងដែរឬ?ធ្លាប់តែឮស្រីៗនិយាយថាចូលចិត្តប្រុសអ្នកមានតែនេះវា....មិនបានទេកូនត្រូវតែប្រញាប់នាំនាងមកឱ្យប៉ានឹងម៉ាក់ស្គាល់ឱ្យលឿនៗមកទើបបាន។"
លោកស្រីយៀនឧទានទាំងភ្ញាក់ផ្អើលនៅពេលឮអ្វីដែលកូនប្រុសនិយាយ លើលោកនេះមានមនុស្សស្រីបែបនេះដែរហេស៎? នេះជាឆ្នាំ2050ណាមិចក៏នៅមានមនុស្សស្រីសម័យ 2022 រស់នៅទៀត? គាត់ពិតជាចង់ជួបនាងខ្លាំងណាស់។
"បងថាប៉ុណ្នឹងបានហើយរឿងនេះថ្ងៃក្រោយចាំនិយាយទៀតចុះពេលនេះក៏កៀកនឹងម៉ោងត្រូវទៅធ្វើការដែរហើយ
។ "
"តែថា...."
"បើអូននៅបង្ខំកូនទៀតចឹងមិនបាច់ជួបទេ។"
"ហេតុអីមិនបាច់ជួប?"
"អូនមិនឮកូននិយាយថានាងស្អប់បុរសអ្នកមានទេហេស៎?
បើទៅនាំមកនាងច្បាស់ជាសុំកូនយើងបែកគ្នាភ្លាមនៅមុខភូមិគ្រិះមិនខានទេ។"
"អូ...."
ពេលស្ដាប់ស្វាមីនិយាយរួចលោកស្រីយៀនក៏ព្រមស្ងាត់ព្រោះសម្ដីស្វាមីនិយាយក៏ត្រូវម៉្យាងដែរបង្ខំពេកមិនកើតទេ។
"មែនហើយកូនគិតចង់ចូលទៅធ្វើការនៅថ្ងៃណា?"
បន្ទាប់ពីនិយាយបញ្ឈប់ភរិយាយរួចលោកយៀនសានក៏បែរមកសួរនាំកូនប្រុសវិញ ព្រោះបន្ទាប់ពីអង្គុយស្ដាប់អស់រយៈពេល30នាទីគាត់ក៏ដឹងដល់អារម្មណ៍នឹងចិត្តគំនិតរបស់កូនប្រុសភ្លាមហើយគាត់ក៏ចង់ដឹងថាកូនប្រុសគាត់គិតចង់ចូលទៅធ្វើការថ្ងៃណាស្រួលគាត់ចាត់ចែងឱ្យ។
"ខ្ញុំគិតថាខ្ញុំចង់ធ្វើជាអ្នកហាត់ការសិនប៉ាហើយក៏នឹងទៅនៅថ្ងៃនេះដូចគ្នា!"
"អ្នកហាត់ការមិចក៏ចាំបាច់ធ្វើជាអ្នកហាត់ការ? ហើយទៅថ្ងៃនេះទៀតមិនគិតថាលឿនពេកទេហុីកូន?"
អ្នកជាម្ដាយរៀងភ្ញាក់បន្តិចទើបសួរកូនបន្ទាប់ពីឮថាកូនប្រុសរបស់គាត់គិតភ្លាមនឹងទៅធ្វើភ្លេតបែបនេះ។
"ខ្ញុំមិនគិតថាលឿនទេម៉ាក់ព្រោះខ្ញុំបញ្ចប់ការសិក្សាហើយខ្ញុំក៏បានសម្រាកមកពីរអាទិត្យដែរ ម៉្យាងទៀតខ្ញុំចង់ធ្វើជាអ្នកហាត់ការដើម្បីបានដឹងពីស្ថានការនៅក្នុងក្រុមហ៊ុនថាបែបណាខ្លះ ហើយបើខ្ញុំមិនឆាប់ចូលទៅរៀនសូត្រនឹងធ្វើការខ្លះទេខ្ញុំអាចនឹងក្លាយជាមនុស្សខ្ចិលមិនខានទេម៉ាក់..."
"តែ តែម៉ាក់ថា...."
"អឹម...បើកូនគិតបែបនឹងហើយទៅរៀបចំខ្លួនមកប៉ានឹងនាំកូនទៅក្រុមហ៊ុនជាមួយនឹងប៉ា"
លោកយៀនដឹងថាភរិយាមិនចង់ឱ្យកូនប្រុសទៅថ្ងៃនេះព្រោះគាត់ចង់សួរជីកឫជីកគល់កូនប្រុសបន្តទៀតទើបគាត់និយាយកាត់នឹងគិតថានាំគេទៅជាមួយតែម្ដង។
"មិនអីទេប៉ាព្រោះខ្ញុំចង់ទៅដោយខ្លួនឯងក្នុងនាមជាបុគ្គលិកហាត់ការម្នាក់។"
"បានចឹងប៉ាទៅមុនហើយ"
"បាទប៉ា!"
"បងទៅហើយណាប្រពន្ធសម្លាញ់"
"ចា៎លោកប្ដីជុប"
បន្ទាប់ពីព្រមព្រៀងគ្នារួចរាល់ឪពុកកូនទាំងពីរនាក់ក៏បំបែកផ្លូវគ្នារៀងៗខ្លួន លោកយៀនក៏ឡើងឡានចេញទៅក្រុមហ៊ុនរីឯសានសុីងក៏ទៅផ្លាស់ប្ដូរឈុតដើម្បីទៅសម្ភាសន៍ពេលផ្លាស់រួចរាល់គេក៏ទៅអូសម៉ូតូកញ្ចាស់ពីមុនរបស់លោកប៉ាគេមកជិះ
"ស្លាប់ហើយសុីងសុីងកូនធ្វើអីនឹងឡានមានមិចក៏មិនជិះ?"
"ជាអ្នកហាត់ការក្រីក្រម្នាក់មិចនឹងអាចមានឡានជិះទៅម៉ាក់"
"អ្នកហាត់ការក្រីក្រ?"
"បាទចឹងកូនទៅសិនហើយម៉ាក់ជុប"
"អេ...មិចក៏ក្លាយជាអ្នកហាត់ការក្រីក្រទៅវិញកូន?"
នាយសង្ហាប្រញាប់និយាយលាហើយក៏ថើបថ្ពាល់អ្នកជាម្ដាយមួយខ្សឺតទើបជិះម៉ូតូចេញទៅក្រុមហ៊ុនទុកឱ្យអ្នកជាម្ដាយនៅឈរឆ្ងល់នឹងសម្ដីកូនប្រុសតែម្នាក់ឯង។

រឿងឃ្មីនរៀងភ្លាវតិចហើយអរគុណសម្រាប់អ្នកចូលមើល🙏
😘😘

"គឺ....នាងមិនចូលចិត្តមនុស្សប្រុសអ្នកមាន។"គេនិយាយប្រាប់ម្ដាយហើយក៏អោនមុខចុះឡើងមុខជិតដល់ចានអាហារពេលព្រឹកទៅហើយ។"ហាស៎?មានមនុស...
27/06/2023

"គឺ....នាងមិនចូលចិត្តមនុស្សប្រុសអ្នកមាន។"
គេនិយាយប្រាប់ម្ដាយហើយក៏អោនមុខចុះឡើងមុខជិតដល់ចានអាហារពេលព្រឹកទៅហើយ។
"ហាស៎?មានមនុស្សស្រីបែបនឹងដែរឬ?ធ្លាប់តែឮស្រីៗនិយាយថាចូលចិត្តប្រុសអ្នកមានតែនេះវា....មិនបានទេកូនត្រូវតែប្រញាប់នាំនាងមកឱ្យប៉ានឹងម៉ាក់ស្គាល់ឱ្យលឿនៗមកទើបបាន។"
លោកស្រីយៀនឧទានទាំងភ្ញាក់ផ្អើលនៅពេលឮអ្វីដែលកូនប្រុសនិយាយ លើលោកនេះមានមនុស្សស្រីបែបនេះដែរហេស៎? នេះជាឆ្នាំ2050ណាមិចក៏នៅមានមនុស្សស្រីសម័យ 2022 រស់នៅទៀត? គាត់ពិតជាចង់ជួបនាងខ្លាំងណាស់។

តើពិតជាមានមនុស្សស្រីបែបនឹងមែនឬ?🤔🤔

រឿង:ផ្កាយរះប្រណាំងពពក*ផ្ដើមរឿង*(ឆ្នាំ2050)ភ្នំពេញរាជធានីរបស់ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍នឹងមានហេដ្ឋារចនាសម្ព័ន្ធជាច្រ...
25/06/2023

រឿង:ផ្កាយរះប្រណាំងពពក
*ផ្ដើមរឿង*
(ឆ្នាំ2050)
ភ្នំពេញរាជធានីរបស់ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍នឹងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានអាគារខ្ពស់ៗឈរកណ្ដាលរាជធានីដើម្បីបង្អួតពីភាពល្អឥតខ្ចោះរបស់ខ្លួន។ មិនត្រឹមតែអាគារខ្ពស់ប៉ុណ្ណោះទេក៏មានកន្លែងកំសាន្ត ក្រុមហ៊ុនជំនួញនឹងក្រុមហ៊ុនភាពយន្តនាៗជាច្រើនផងដែរ ដែលមិនអាចរៀបរាប់បាន ។ទាំងនេះសរបញ្ចាក់ឱ្យឃើញថាប្រទេសមួយនេះមានសុខសន្តិភាពនឹងការរីកចម្រើនយ៉ាងណាហើយ។
បើនិយាយពីក្រុមហ៊ុនភាពយន្តក៏មានច្រើនគួរសមដែរ តែបើនិយាយពីភាពល្បីល្បាញរបស់ក្រុមហ៊ុនវិញនោះគឺមានតែ3ក្រុមហ៊ុនប៉ុណ្ណោះដែលនាំមុខខាងបង្កើតខ្សែភាពយន្តល្បីៗជាច្រើននាំឱ្យមានឈ្មោះបោះសម្លេងទៅកាន់ឆាកអន្តរជាតិក្នុងនោះក៏មានក្រុមហ៊ុន យៀនសានសុីង ហ្រ្គុបហៅកាត់ជាអក្សរអង់គ្លេសថាYSX មែនហើយគ្រប់គ្នានឹងឆ្ងល់ថាមិចបានជាក្រុមហ៊ុនធំមួយនេះមានឈ្មោះជាភាសាចិនបែបនេះទៅវិញទាំងដែរវានៅក្នុងប្រទេសកម្ពុជា? គឺដោយសារតែលោកអគ្គនាយកធំរបស់ក្រុមហ៊ុនមួយនេះគឺជាកូនចិនកាត់ខ្មែរហើយគាត់ក៏មានភរិយាជាជនជាតិខ្មែរដូចគ្នា។ លោកយៀនសាននឹងភរិយាក៏មានកូនប្រុសម្នាក់ហើយឈ្មោះក្រុមហ៊ុននេះដើមឡើយមានឈ្មោះថាយៀនហ្រ្គុបតែពេលកូនប្រុសរបស់គាត់កើតមកគាត់ក៏ប្ដូរមកជាឈ្មោះកូនប្រុសរបស់គាត់វិញ ។
ប្រលានយន្តហោះជាតិ ពោធិ៍ចិនតុង...
នៅក្នុងប្រលានយន្តហោះមានមនុស្សច្រើនកុះករគ្រប់គ្នាមកទីនេះគឺដើម្បីធ្វើការរង់ចាំមនុស្សជាទីស្រលាញ់ដែលហោះហើរពីប្រទេសផ្សេងត្រឡប់មកប្រទេសកំណើតវិញហើយអ្នកខ្លះទៀតក៏មកទឹកដីនេះដើម្បីដើរលេងនឹងទស្សនាប្រាំងប្រាសាទដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា ហើយក្នុងចំណោមអ្នកដែរដើរចុះពីលើយន្តហោះមួយនោះក៏មានបុរសសង្ហាកូនកាត់ចិនខ្មែរដែលកំពុងតែដើរសំដៅទៅរកបរុសនឹងស្ត្រីចំណាស់ដែលកំពុងតែឈរលើកដៃរាជាសញ្ញាមករកទាំងស្នាមញញឹមនឹកនាទៅកាន់គេ។
"សុីងសុីង...ខាងនេះកូន"!
សម្លេងស្រែកហៅទាំងក្ដីរំភើបពីស្ត្រីចំណាស់ធ្វើឱ្យអ្នកកំម្លោះញញឹមរីកថ្ពាល់ឡើងមកហើយស្នាមញញឹមនោះក៏ក្លាយជាទីចាប់អារម្មណ៍របស់ស្រីៗដែលនៅជិតនោះដូចគ្នា។
"លោកប៉ាអ្នកម៉ាក់!"
"ត្រឡប់មកវិញហើយដឹងទេម៉ាក់នឹកកូនណាស់?!"
អ្នកជាម្ដាយនិយាយព្រមទាំងឱបក្រសោបកាយកូនប្រុសជាទីស្រលាញ់យ៉ាងណែនព្រោះគេទៅរៀននៅបរទេសជាច្រើនឆ្នាំមកហើយពេលនេះគេបានបញ្ចប់ការសិក្សាពីក្រៅប្រទេសហើយក៏ត្រឡប់មកប្រទេសវិញ។
"កូនក៏នឹកម៉ាក់ដែរ។"
"បានហើយចាំទៅដល់ផ្ទះឱបតទៀតក៏បានតែពេលនេះគួរតែនាំកូនទៅផ្ទះដើម្បីសម្រាកហើយអូន"
"មែនហើយៗតោះកូនយើងទៅផ្ទះ"
"បាទម៉ាក់"
បន្ទាប់ពីឱបដោយការនឹកនាមិនបានប៉ុន្មានផងអ្នកជាស្វាមីក៏និយាយតឿនព្រោះគាត់គិតថាកូនប្រុសមកពីហត់ត្រូវការសម្រាកទើបប្រញាប់បបួលភរិយានឹងកូនត្រឡប់ទៅផ្ទះវិញ។

តាមផ្លូវត្រឡប់ទៅភូមិគ្រឹះ...
"សានសុីងនៅទីនោះយ៉ាងមិចដែរកូន?"
"បាទលោកប៉ាដំបូងមិនសូវស្រួលប៉ុន្មានទេ កូនប៊ិះតែស្លាប់ទៅហើយចៃដន្យអីមានអ្នកលូកដៃមកជួយទើបកូនអាចរៀនជំនាញទាំងនោះចប់បានរលូន។"
"ស្លាប់ហើយមិចក៏ដល់ថ្នាក់ប៊ិះស្លាប់ប៊ិះរស់ចឹងកូន?ក្រែងកូនទៅរៀនជំនួញភាពយន្តមិចក៏មានរឿងបែបនេះ?"
អ្នកជាម្ដាយស្រែកសួរទៅកូនប្រុសទាំងភ្ញាក់ផ្អើលមិចក៏មានរឿងបែបនេះកើតឡើងបានក្រែងកូនប្រុសទៅរៀនជំនាញខាងភាពយន្តមិនចឹង?
"គឺ....ថា..."
គេនិយាយព្រមទាំងសម្លឹងមើលទៅឪពុកព្រោះចង់សុំជំនួយ។
"បងឱ្យគេទៅរៀនខាងទីផ្សារងងឹត"
"ថាមិច?"
អ្នកជាភរិយាឮអ្វីដែលស្វាមីនិយាយហើយក៏ស្រែកផ្អើលឡាន
"អូនស្រែកធ្វើអី?"
"នៅមានមុខមកសួរអូនទៀតឬ? មិចក៏បងឱ្យកូនប្រុសអូនទៅរៀនខាងទីផ្សារងងឹតទាំងនោះធ្វើអីអូនមិនយល់?"
"ក៏ព្រោះបងចង់ឱ្យកូនចេះមើលមនុស្សនឹងដឹងពីទីផ្សារផ្សេងៗឱ្យច្បាស់ព្រោះមនុស្សសព្វថ្ងៃយើងមើលមិនឃើញពីបំណងរបស់គេទេ។"
"ទើបបងឱ្យកូនអូនយកជីវិតទៅរៀនពីអាទីផ្សារឆ្កួតនោះប៊ិះស្លាប់ប៊ិះរស់បែបនេះហេស៎?"
"អូនស្ដាប់បងសិន!"
"មិនស្ដាប់ទេ នេះសំណាងហើយដែលកូនប្រុសអូនមិនអីបើគេកើតអីឡើងមកអូននឹងសម្លាប់បងឱ្យស្លាប់តាមកូនមិនខានទេ។"
"បាទ...បងខុសហើយប្រពន្ធសម្លាញ់"
"មិនបាច់មកដឹងខុសទេ! ហើយយប់នេះបងគេងក្រៅបន្ទប់ហើយកុំមកនិយាយជាមួយអូនពីអាទិត្យ"
"បងខុសហើយកុំខឹងបងអីណាប្រពន្ធសម្លាញ់ណា?!"
"មិនបាច់មកអង្វរករទេអូននិយាយមិចគឺចឹង។"
"ហុឹសៗ"
នាយកំម្លោះសើចហុឹសៗពេលឃើញលោកប៉ារបស់គេខ្លាចប្រពន្ធដល់ថ្នាក់មិនហ៊ានប្រកែអ្វីជាមួយនឹងអ្នកម៉ាក់របស់គេទៀត។
សម្រាប់ទីផ្សារងងឹតគឺមានន័យទូលាយ និងមិនសំដៅលើទីផ្សារសម្រាប់តែគ្រឿងញៀនមួយមុខនោះទេ។ ការចុះបញ្ជីដើម្បីទទួលបានភាពស្របច្បាប់សម្រាប់អាជីវកម្ម អាចត្រូវការចំណាយច្រើន ដែលនាំឲ្យអាជីវករគេចវេសពីការចុះបញ្ជីស្របច្បាប់។ អាជីវករទាំងនោះអាចចាត់ទុកថាជាអ្នករកស៊ីក្នុងទីផ្សារងងឹត ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។

ជាទូទៅ, រដ្ឋាភិបាលមិនចង់ឱ្យមានទីផ្សារងងឹតទេ ព្រោះពិបាកគ្រប់គ្រង ហើយអាជីវករក្នុងទីផ្សារងងឹតអាចគេចវេសពីការបង់ពន្ធ។ ការចុះបញ្ជីស្របច្បាប់នឹងតម្រូវឲ្យមានការផ្តល់ព័ត៌មាននានា ដូចជាអាសយដ្ឋាន និងសកម្មភាពអាជីវកម្ម។ ដូច្នេះអាជីវករពិបាកនឹងគេចវេសពីការបង់ពន្ធណាស់ ។

ម្យ៉ាងទៀត, រដ្ឋាភិបាលមានតួនាទីជួយជំរុញកំណើនសេដ្ឋកិច្ច។ ការមានទិន្នន័យគ្រប់គ្រាន់ពាក់ព័ន្ធនឹងអាជីវកម្មក្នុងស្រុកអនុញ្ញាតឱ្យរដ្ឋាភិបាលរៀបចំផែនការប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា, អ្នករកស៊ីភាគច្រើនជាប្រភេទសហគ្រាសធុនតូច មធ្យម និងមីក្រូ (MSME)។ អ្នកទាំងនេះជាទូទៅ មិនបានចុះបញ្ជីត្រឹមត្រូវទេ។ សព្វថ្ងៃ, យើងដឹងថាអ្នករកស៊ីភាគច្រើនជាប្រភេទ MSME ប៉ុន្តែរដ្ឋាភិបាលមិនដឹងទេថាមានចំនួនប៉ុន្មាន ហើយមានក្នុងវិស័យអ្វីខ្លះឱ្យជាក់លាក់ទេ។ រដ្ឋាភិបាលមានបំណងចង់រៀបចំផែនការលើកទឹកចិត្តដល់ MSME ដើម្បីជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែការរៀបចំផែនការឲ្យបានគ្រប់ជ្រុងជ្រោយមិនអាចធ្វើទៅរួចទេ ព្រោះមិនមានទិន្នន័យជាក់លាក់។ ហើយនេះក៏ជាហេតុផលដែលលោកយៀនសានឱ្យកូ នប្រុសរបស់គាត់ទៅរៀនខាងផ្នែកទីផ្សារងងឹតដើម្បីឱ្យថ្ងៃក្រោយគេងាយស្រួលក្នុងការកាន់កាប់ក្រុមហ៊ុនបន្ទាប់ពីគាត់។

នេះជារឿងដំបូងនៅក្នុងផេកទី2របស់ឃ្មីនខុសទាស់ត្រង់ណាអាច comment ប្រាប់ឃ្មីនផងណា😍
😘😘

មីឃ្មីននេះសរសេររឿងចេញហើយតែ...មិនដឹងថាត្រូវកាត់តរូបភាពយ៉ាងមិចទេ😭😭
24/06/2023

មីឃ្មីននេះសរសេររឿងចេញហើយតែ...មិនដឹងថាត្រូវកាត់តរូបភាពយ៉ាងមិចទេ😭😭

  រឿង ផ្កាយរះប្រណាំងពពកបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍លើកនោះមកអ្វីៗគ្រប់យ៉ាងក៏ផ្លាស់ប្ដូរព្រោះថាមនុស្សម្នាក់មានបេះដូងមួយសម្រ...
21/06/2023

រឿង ផ្កាយរះប្រណាំងពពក

បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍លើកនោះមកអ្វីៗគ្រប់យ៉ាងក៏ផ្លាស់ប្ដូរព្រោះថាមនុស្សម្នាក់មានបេះដូងមួយសម្រាប់តែស្រលាញ់មនុស្សម្នាក់តែប៉ុណ្ណោះ តែហេតុអីបានជាបេះដូងរបស់ខ្ញុំស្រលាញ់មនុស្សពីរនាក់ក្នុងពេលតែមួយទៅវិញ?ខ្ញុំតែងតែគិតថាអ្វីៗនឹងល្អប្រសើរឡើងវិញនៅពេលដែលរឿងគ្រប់យា៉ងត្រឡប់មកសភាពដើមវិញ ខ្ញុំនឹងគេក៏នឹងលែងមានអ្វីពាក់ព័ន្ធនឹងគ្នាតទៅទៀត។ តែអ្វីៗវាមិនដូចជាការគិតទុករបស់ខ្ញុំទេ នៅគ្រាមួយដែលពួកយើងបានមកជួបគ្នាម្ដងទៀតបេះដូងរបស់ខ្ញុំវាក៏ប្រែជាឈឺចាប់យ៉ាងខ្លាំងព្រោះថាបេះដូងរបស់ខ្ញុំវាក៏នៅតែមានរូបគេនៅក្នុងនោះនៅឡើយទាំងដែលខ្ញុំក៏កំពុងតែមានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ដែលប្ដូរពីសង្សាក្លាយជាគូរដណ្ដឹងនឹងគ្នា ហើយបុរសម្នាក់នេះក៏មានតម្លៃខ្លាំងនៅក្នុងបេះដូងរបស់ខ្ញុំដូចគ្នា។តើខ្ញុំគួរធ្វើបែបណាបើបេះដូងតូចមួយរបស់ខ្ញុំសុទ្ធតែមិនអាចខ្វះបុរសទាំងពីរនាក់នេះបាន តើខ្ញុំគួរលែងមួយណាទុកមួយណាឬត្រូវចាប់ពួកគេទាំងពីឱ្យជាប់?

Address

សៀមរាប
Siem Reap

Website

Alerts

Be the first to know and let us send you an email when RiKi-Novel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share