សាលាបឋមសិក្សាពាក់ស្នែង-Peak Sneng Primary School

  • Home
  • Cambodia
  • Siem Reap
  • សាលាបឋមសិក្សាពាក់ស្នែង-Peak Sneng Primary School

សាលាបឋមសិក្សាពាក់ស្នែង-Peak Sneng Primary School សាលាបឋមសិក្សាពាក់ស្នែង ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប

សកម្មភាពប្រឡងឆមាសទី២ ឆ្នាំសិក្សា ២០២៥-២០២៦ សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា ពាក់ស្នែង🥰
06/08/2026

សកម្មភាពប្រឡងឆមាសទី២ ឆ្នាំសិក្សា ២០២៥-២០២៦ សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា ពាក់ស្នែង🥰

សាលាបឋមសិក្សាពាក់ស្នែង សូមថ្លែងអំណរគុណដល់សមាគមន៍ព្រះយេស៊ូក្នុងឃុំពាក់ស្នែង បានដឹកនាំក្រុមលោកគ្រូ-អ្នកគ្រូជនជាតិជាច្រើននា...
31/07/2026

សាលាបឋមសិក្សាពាក់ស្នែង សូមថ្លែងអំណរគុណដល់
សមាគមន៍ព្រះយេស៊ូក្នុងឃុំពាក់ស្នែង បានដឹកនាំក្រុមលោកគ្រូ-អ្នកគ្រូជនជាតិជាច្រើននាក់ មកជួយបង្ហាត់បង្រៀនភាសាអង់គ្លេស ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាពាក់ស្នែង និងបានដឹកនាំសកម្មភាពសិក្សាសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីឱ្យសិស្សានុសិស្សមានបំណិនក្នុងការសិក្សាភាសាអង់គ្លេសបានកាន់តែប្រសើរ។
សូមអរគុណ! 🙏🙏

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែ កក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលាបឋមសិក្សាពាក់ស្នែង មានការរៀបចំប្រជុំធ្វើកិច្ចការស្តង់ដាសាលាគំរូទ...
30/07/2026

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែ កក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលាបឋមសិក្សាពាក់ស្នែង មានការរៀបចំប្រជុំធ្វើកិច្ចការស្តង់ដាសាលាគំរូទាំង៥សូចនាករ ដល់លោកគ្រូ អ្នកគ្រូ ក្នុងសាលា 🙏

ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ការប្រជុំបច្ចេកទេស ប្រចាំខែកក្កដា ឆ្នាំសិក្សា ២០២៦ នៅក្នុងកម្រង ពាក់ស្នែង របៀប...
23/07/2026

ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦
ការប្រជុំបច្ចេកទេស ប្រចាំខែកក្កដា ឆ្នាំសិក្សា ២០២៦ នៅក្នុងកម្រង ពាក់ស្នែង
របៀបវារៈ
១.មតិស្វាគមន៍បើកអង្គប្រជុំ
២.មតិចូលរួមពីអ្នកពាក់ព័ន្ធ
៣.រំឭកកិច្ចព្រមព្រៀងសមិទ្ធកម្មរវាងសាលានិងក្រសួងអប់រំ
៤.ការចូលរួមប្រជុំជាមួយនាយកដ្ឋានបឋមតាម Zoom
៥.កសាងតេស្តប្រឡងឆមាសទី២
៦.ធ្វើរង្វាយតម្លៃការប្រជុំបច្ចេកទេសនិងផែនការបន្ត
៧.បូកសរុបនិងបិទកម្មវិធី
សូមអរគុណ!

ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ការប្រជុំបច្ចេកទេសប្រចាំខែមិថុនា កម្រង:ពាក់ស្នែង នៅសាលាបឋមសិក្សាលៀបចាស់ របៀបវា...
25/06/2026

ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦
ការប្រជុំបច្ចេកទេសប្រចាំខែមិថុនា កម្រង:ពាក់ស្នែង នៅសាលាបឋមសិក្សាលៀបចាស់
របៀបវារៈដូចតទៅ
១.មតិស្វាគមន៍បើកអង្គប្រជុំ
២.មតិចូលរួមពីអ្នកពាក់ព័ន្ធ
៣.ធ្វើថ្នាក់និទស្សន៍កម្រិតថ្នាក់ទី១ ,ទី២,ទី៣,ទី៤, ទី៥,និងទី៦
• ថ្នាក់ទី១ អ្នកគ្រូ ច្រឹប គន្ធា
• ថ្នាក់ទី២ លោកគ្រូ វន់ សាវេត
• ថ្នាក់ទី៣ លោកគ្រូ ឆាយ ពៅ
• ថ្នាក់ទី៤ អ្នកគ្រូ សំ មករា
• ថ្នាក់ទី៥ លោកគ្រូ លី រតនា
• ថ្នាក់ទី៦ លោកគ្រូ ចាប់ ត្រា
៤.ឆ្លុះបញ្ចាំងលទ្ធផលក្រុមតូចការបង្រៀនបង្ហាញថ្នាក់និទស្សន៍
៥.ឆ្លុះបញ្ចាំងលទ្ធផលក្រុមធំការបង្រៀនបង្ហាញថ្នាក់និទស្សន៍និងរង្វាយតម្លៃអង្គប្រជុំ
៦.បទបង្ហាញការងាររដ្ឋបាលសាលារៀន
៧.បូកសរុបនិងបិទកម្មវិធី
សូមអរគុណ!🙏🙏

ថ្ងៃ សុក្រ ទី ០៥ ខែ មិថុនា ឆ្នាំ ២០២៦ សូមគោរពថ្លែងអំណរគុណដល់ក្រុមហ៊ុនទឹកដោះគោ យ៉ាអួជីម៉ូរី ដែលបានចុះមកចែកទឹកគោដល់សិស្សាន...
05/06/2026

ថ្ងៃ សុក្រ ទី ០៥ ខែ មិថុនា ឆ្នាំ ២០២៦
សូមគោរពថ្លែងអំណរគុណដល់ក្រុមហ៊ុនទឹកដោះគោ យ៉ាអួជីម៉ូរី ដែលបានចុះមកចែកទឹកគោដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាពាក់ស្នែង ។🙏
សូមគោរពជូនពរ ក្រុនហ៊ុនមានការរីកចម្រើនជានិច្ច។
សូមអរគុណ!🙏

ថ្ងៃ ព្រហស្បតិ៍ ទី ២៨  ខែ ឧសភា  ឆ្នាំ ២០២៦ ការប្រជុំបច្ចេកទេសប្រចាំខែ ឧសភា ឆ្នាំ ២០២៦ កម្រង ពាក់ស្នែង នៅសាលាបឋមសិក្សា ខ្...
28/05/2026

ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦
ការប្រជុំបច្ចេកទេសប្រចាំខែ ឧសភា ឆ្នាំ ២០២៦ កម្រង ពាក់ស្នែង នៅសាលាបឋមសិក្សា ខ្ទីង 🙏
___________________________________
+របៀបវារៈ
១.មតិស្វាគមន៍ប្រាប់ពីគោលបំណង និងបើកអង្គប្រជុំ
២.មតិចូលរួមពីអ្នកពាក់ព័ន្ធ
៣.ការបង្រៀនបង្ហាញថ្នាក់និទស្សន៍
៤.ឆ្លុះបញ្ចាំងលទ្ធផលក្រុមតូចការបង្រៀនបង្ហាញថ្នាក់និទស្សន៍
៥.ឆ្លុះបញ្ចាំងលទ្ធផលក្រុមធំការបង្រៀនបង្ហាញថ្នាក់និទស្សន៍និងរង្វាយតម្លៃអង្គប្រជុំ
៦.បូកសរុបនិងបិទកម្មវិធី
សូមអរគុណ !

សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ អុឹម រឹត គ្រូបង្រៀនថ្នាក់ទី១ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង បានអនុវត្តការប...
30/04/2026

សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ អុឹម រឹត គ្រូបង្រៀនថ្នាក់ទី១ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង បានអនុវត្តការបង្រៀន និងរៀនតាមកញ្ចប់អំណាន និងកញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូងរបស់ក្រសួងអប់រំយុវជននិងកីឡា។ 🙏

សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ ទិត សាវឿត គ្រូបង្រៀនថ្នាក់ទី៣ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង 🙏
27/04/2026

សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ ទិត សាវឿត គ្រូបង្រៀនថ្នាក់ទី៣ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង 🙏

ការរៀបចំកម្មវិធីវិស្សមកាលតូចរបស់ សាលាបឋមសិក្សាពាក់ស្នែង នៅថ្ងៃ សុក្រ ទី ០៣ ខែ មេសា ឆ្នាំ ២០២៦ សូមគោរពអញ្ជើញ លោកគ្រូ អ្នក...
02/04/2026

ការរៀបចំកម្មវិធីវិស្សមកាលតូចរបស់ សាលាបឋមសិក្សាពាក់ស្នែង នៅថ្ងៃ សុក្រ ទី ០៣ ខែ មេសា ឆ្នាំ ២០២៦
សូមគោរពអញ្ជើញ លោកគ្រូ អ្នកគ្រូ ពុកម៉ែ បងប្អូន សិស្សានុសិស្ស ចូលរួមលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរទាំងអស់គ្នា
សូមអរគុណ!

Address

Siem Reap

Telephone

+85578573877

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាពាក់ស្នែង-Peak Sneng Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share