21/08/2026
🙏 សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ «លោកគ្រូ តាន់ សាភា» ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងការលះបង់យ៉ាងធំធេង ក្នុងការផ្តួចផ្តើម បង្កើត និងអភិវឌ្ឍកម្មវិធី «SNP Typing» នេះឡើង ដើម្បីជាប្រយោជន៍ដល់ការសិក្សា និងពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់សិស្ស-និស្សិតខ្មែរ! ❤️🇰🇭
សូមណែនាំកម្មវិធី «SNP Typing» កម្មវិធីរៀនវាយអក្សរ និងពង្រឹងជំនាញកុំព្យូទ័រដ៏ទំនើប សប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់! 🎉
🌟 ចំណុចពិសេសៗរបស់ SNP Typing ៖
✅ មេរៀនរៀបចំជាលំដាប់លំដោយ ៖ មានទាំងភាសាខ្មែរ (NIDA) និងអង់គ្លេស ចាប់ពីកម្រិតដំបូងដល់កម្រិតខ្ពស់
✅ រៀនបណ្ដើរ លេងហ្គេមបណ្ដើរ ៖ រីករាយជាមួយ Typing Arcade ហ្គេមបាញ់អាចម៍ផ្កាយ Meteor Defense, ប៉េងប៉ោង Balloon Carnival, ទាយពាក្យពីរូបភាព Picture Match និងប្រណាំងឡាន Nitro Racer 🏎️🎮
✅ មេរៀនជំនាញកុំព្យូទ័រ (Computer Skills) ៖ រៀនប្រើប្រាស់ Microsoft Word, Shortcut Keys, និងកម្រងសំណួរ Digitial Literacy
✅ វាស់ស្ទង់សមត្ថភាពច្បាស់លាស់ ៖ គណនាល្បឿន WPM/CPM និងភាគរយត្រឹមត្រូវ (Accuracy) តាមស្តង់ដារពិតៗ
✅ របាយការណ៍លទ្ធផល A4 ៖ អាចទាញយក ឬ Print ជាសន្លឹករបាយការណ៍ផ្ទាល់ខ្លួនបានយ៉ាងស្រស់ស្អាត 📄🏆
✅ តារាងពិន្ទុ Leaderboard ៖ ប្រកួតប្រជែងពិន្ទុ និងបង្កើតភាពរីកចម្រើនជារៀងរាល់ថ្ងៃ
✅ ដំណើរការ Offline 100% ៖ មិនចាំបាច់មានអ៊ីនធឺណិតក៏អាចហាត់រៀនបានយ៉ាងរលូនលើកុំព្យូទ័រ (Windows)!
#រៀនវាយអក្សរខ្មែរ #ជំនាញកុំព្យូទ័រ