NMU-National Meanchey University

NMU-National Meanchey University NMU - National Meanchey University will become a leading university in quality human resources training and in contribution to national development.
(1)

ចក្ខុវិស័យ
សាកលវិទ្យាល័យជាតិមានជ័យ នឹងក្លាយជាសាកលវិទ្យាល័យឈានមុខគេ ក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស...
18/05/2026

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

សាកលវិទ្យាល័យជាតិមានជ័យនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការ...
13/05/2026

សាកលវិទ្យាល័យជាតិមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសិក្សាធិការ រវាងសាកលវិទ្យាល័យជាតិមានជ័យ និងវិទ្យាល័យរដ្ឋចំនួន ៣០ ក្នុងខេត្តបន្ទាយមានជ័យ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ នៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ។

គោលបំណងសំខាន់ៗនៃអនុស្សរណៈនេះ រួមមាន៖
✅ គាំទ្រ និងជំរុញសិស្សានុសិស្សឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ
✅ រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការទស្សនកិច្ចសិក្សា
✅ សហការស្វែងរក និងអនុវត្តគម្រោងអភិវឌ្ឍន៍នានា
✅ រៀបចំវគ្គបំប៉នមុខវិជ្ជាសំខាន់ៗសម្រាប់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
✅ ជំរុញការគាំទ្រគ្នាទៅវិញទៅមកពិសេសការប្រើប្រាស់ធនធានមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់សាកលវិទ្យាល័យ និងសហការផ្តល់ឱកាសអាហារូបករណ៍កាន់តែទូលំទូលាយដល់សិស្សានុសិស្សនិងគ្រូបង្រៀន

ពិធីចុះហត្ថលេខានេះ គឺជាជំហានដ៏សំខាន់ថ្មីមួយទៀត ក្នុងការបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា ជាមួយគ្រឹះស្ថានមធ្យមសិក្សារដ្ឋទាំង៣០ក្នុងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមចំណែកបង្កើនឱកាសសិក្សាបន្ត និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យផ្ទាល់។

#សាកលវិទ្យាល័យជាតិមានជ័យ
#អនុស្សរណៈនៃការយោគយល់គ្នា
#កិច្ចសហប្រតិបត្តិការវិស័យអប់រំនិងបណ្តុះបណ្តាល
#ខេត្តបន្ទាយមានជ័យ

កុំភ្លេច!  ចុះឈ្មោះចូលរួមNMU-UNIPRENEUR រដូវកាលទី៤ កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មឆ្នាំ២០២៦(NMU-UNIPRENEUR, Business M...
11/05/2026

កុំភ្លេច! ចុះឈ្មោះចូលរួមNMU-UNIPRENEUR រដូវកាលទី៤ កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មឆ្នាំ២០២៦(NMU-UNIPRENEUR, Business Model Competition 2026)
-ចុះឈ្មោះប្រកួតប្រជែង៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ឬតាមរយៈ https://forms.gle/LBqrHR6hwmJsVs678
- ចុះឈ្មោះផុតកំណត់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០...
11/05/2026

ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័លថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ...
04/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្...
04/05/2026

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

02/05/2026

កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន មកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យជាតិមានជ័យ

🎓 កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន មកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យជាតិមានជ័យនៅព្រឹកថ្ងៃទី ២ ខ...
02/05/2026

🎓 កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន មកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យជាតិមានជ័យ

នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់អំពីបរិយាកាសសិក្សា កម្មវិធីបណ្តុះបណ្តាល និងជម្រើសជំនាញនៅថ្នាក់ឧត្តមសិក្សា។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង លោកគ្រូ អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធ ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ព័ត៌មានសំខាន់ៗជូនដល់សិស្សានុសិស្ស។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានណែនាំអំពីមុខជំនាញសិក្សាដែលមានក្នុងមហាវិទ្យាល័យ៖
📚 សិល្បៈ មនុស្សសាស្ត្រ និងភាសា
💻 វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
🌾 កសិកម្ម និងកែច្នៃអាហារ
🏛️ សង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍
💼 គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងវគ្គសំណួរ-ចម្លើយ (Q&A) ដោយបានសួរអំពីការជ្រើសរើសជំនាញ លក្ខខណ្ឌចូលរៀន ឱកាសការងារ និងបទពិសោធន៍ជីវិតនិស្សិត។ ការឆ្លើយតបពីថ្នាក់ដឹកនាំ និងព្រឹទ្ធបុរស បានផ្តល់នូវការណែនាំដ៏មានតម្លៃ សម្រាប់ការរៀបចំអនាគតវិជ្ជាជីវៈ។
កម្មវិធីបានបញ្ចប់ដោយការថតរូបអនុស្សាវរីយ៍ និងដំណើរទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យ ដែលបានជួយឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសសិក្សា និងសកម្មភាពនានា។
🙏សាកលវិទ្យាល័យជាតិមានជ័យ សូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា និងបានរួមចំណែកពង្រឹងទំនាក់ទំនងសហការល្អរវាងស្ថាប័នទាំងពីរ។
🌟សូមជូនពរសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ នាថ្ងៃខាងមុខ ហើយសាកលវិទ្យាល័យជាតិមានជ័យរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា នៅថ្ងៃអនាគត។

សូមអនុមោទនាបុណ្យ "វិសាខបូជា"ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
01/05/2026

សូមអនុមោទនាបុណ្យ "វិសាខបូជា"
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

អបអរសាទរ ទិវាពលកម្មអន្តរជាតិ លើកទី ១៤០ (International Labor Day)
01/05/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ លើកទី ១៤០ (International Labor Day)

🎓 សាកលវិទ្យាល័យជាតិមានជ័យសាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មហាវិទ្យ...
30/04/2026

🎓 សាកលវិទ្យាល័យជាតិមានជ័យ
សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មហាវិទ្យាល័យ ការិយាល័យ ដេប៉ាតឺម៉ង់ និងមជ្ឈមណ្ឌលទាំងអស់នៃសាកលវិទ្យាល័យ ក្រោមអធិបតីភាពឯកឧត្តម ជា សឿន សាកលវិទ្យាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបុគ្គលិកពាក់ព័ន្ធទាំងអស់។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦
📍 ទីកន្លែង៖ សាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- បូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំត្រីមាសទី១
- ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារ
- កំណត់ទិសដៅ និងផែនការអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់
- ពង្រឹងប្រសិទ្ធភាពការងារ និងសមត្ថភាពគ្រប់គ្រងក្នុងអង្គភាព

ក្នុងអំឡុងពេលកិច្ចប្រជុំ មានការធ្វើបទបង្ហាញរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់អង្គភាពនានា ដោយប្រធានអង្គភាពនីមួយៗ ព្រមទាំងការពិភាក្សាក្រុមដើម្បីពិនិត្យ វិភាគនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ ជាមួយគ្នានេះ ក៏មានការបូកសរុបលទ្ធផល និងដាក់ចេញទិសដៅអភិវឌ្ឍន៍បន្ត សម្រាប់ត្រីមាសបន្ទាប់ផងដែរ។

កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ក្នុងការពង្រឹងគុណភាពអប់រំ ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍស្ថាប័នឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព។

Address

ផ្លូវជាតិលេខ#5 បាណយ ទឹកថ្លា/Banoy, Tek Thla, National Road No5
Sisophon
01000

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+85587858687

Alerts

Be the first to know and let us send you an email when NMU-National Meanchey University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The University

Send a message to NMU-National Meanchey University:

Share