31/05/2026
កាលពីថ្ងៃទី២៥ ដល់២៨ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ រួមជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តឧត្តរមានជ័យ ក៏ដូចជា #សាខាបសសខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការផ្សព្វផ្សាយដល់សហគ្រាសឡឥដ្ឋចំនួន៣ទីតាំង និងក្រុមហ៊ុនកសិ-ឧស្សាហកម្មចំនួន៥ក្រុមហ៊ុន មានភូមិសាស្ត្រស្ថិតក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ ស្តីពី÷
១.ការហាមប្រាមពលកម្មកុមារអាយុចាប់ពី១៥ឆ្នាំចុះក្រោម ក្នុងទម្រង់ធ្ងន់ធ្ងរ នៅកន្លែងការងារ និងការតាំងចិត្តពីគ្រប់ភាគីដោយមានកិច្ចសន្យា
២.សារប្រយោជន៍ទាំង៣ប្រភេទនៃប័ណ្ណបសស ចំពោះនិយោជិត និយោជក និងបុគ្គលស្វ័យនិយោជ
៣.ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)
៤.ការអប់រំពីភូមិឃុំមានសុវត្ថិភាព និងឯកសារអត្តសញ្ញាណកម្ម
ការចូលរួមសរុប ៥៨៨នាក់ ស្រី២៧៥នាក់ ខិត្តប័ណ្ណធីវ៉េត ២៦៤សន្លឹក បេនណឺ៣៨សន្លឹក ។