សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក

  • Home
  • Cambodia
  • Svay Rieng
  • សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក
Directions

សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក school

27/09/2026
 #២៩/សីហា/២០២៦🎓🏆 កម្មវិធីចែកជូនបណ្ណសរសើរ ឆ្នាំសិក្សា ២០២៥–២០២៦     សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក បានរៀបចំកម្មវិធីចែកជូន...
29/08/2026

#២៩/សីហា/២០២៦
🎓🏆 កម្មវិធីចែកជូនបណ្ណសរសើរ ឆ្នាំសិក្សា ២០២៥–២០២៦
សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក បានរៀបចំកម្មវិធីចែកជូនបណ្ណសរសើរ ជូនដល់សិស្សានុសិស្សដែលមានស្នាដៃល្អ និងខិតខំប្រឹងប្រែងក្នុងការសិក្សា ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យកូនៗបន្តខិតខំរៀនសូត្រឱ្យកាន់តែប្រសើរឡើង។ 📚🏆✨
🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ
លោកស្រី ហ៊ី គីមឡាយ និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភ និងផ្តល់អំណោយដ៏ថ្លៃថ្លា សម្រាប់កម្មវិធីចែកជូនបណ្ណសរសើរនេះ។ អំណោយ និងទឹកចិត្តដ៏ប្រពៃរបស់លោកស្រី និងក្រុមគ្រួសារ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្ស និងការអភិវឌ្ឍវិស័យអប់រំ។ ❤️🙏
💐 សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់!
សូមបន្តខិតខំរៀនសូត្រ មានវិន័យ សីលធម៌ និងចំណេះដឹង ដើម្បីក្លាយជាពលរដ្ឋល្អ និងជាធនធានដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។ 🇰🇭🌟
#សាលាបឋមសិក្សាហ៊ុនសែនព្រែកពក
🤝 សូមអរគុណចំពោះទឹកចិត្តស្រឡាញ់ និងការចូលរួមចំណែកក្នុងវិស័យអប់រំ ❤️📚

🌟🏆 អបអរសាទរសិស្សានុសិស្សឆ្នើម ប្រចាំការសិក្សា! ២០២៥ -២០២៦🏆🌟សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពកសូមចូលរួមអបអរសាទរដោយក្តីសោមនស្ស...
22/08/2026

🌟🏆 អបអរសាទរសិស្សានុសិស្សឆ្នើម ប្រចាំការសិក្សា! ២០២៥ -២០២៦🏆🌟
សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពកសូមចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយចំពោះ សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ចាប់ពី ថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៦។ 👏📚
សមិទ្ធផលដ៏គួរឱ្យមោទកភាពនេះ គឺជាផ្លែផ្កានៃ ការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការសិក្សា និងការគាំទ្រពីមាតាបិតា អាណាព្យាបាល ព្រមទាំងការណែនាំរបស់លោកគ្រូ អ្នកគ្រូ។ ❤️
សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ រក្សាសមិទ្ធផល និងឈានទៅរកភាពជោគជ័យកាន់តែខ្ពស់នៅថ្ងៃអនាគត។ 🌱🎓✨
“ខិតខំរៀនថ្ងៃនេះ ដើម្បីក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមនៅថ្ងៃស្អែក” 🇰🇭❤️
សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក នឹងធ្វើការចែកជូននូវបណ្ណសរសើរនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ និងសូមអញ្ជើញដល់មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ មេត្តាផ្តល់កិត្តិយស និងអញ្ជើញចូលរួមឲ្យបានគ្រប់ៗគ្នា។
#អបអរសាទរសិស្សឆ្នើម #សិស្សជាប់ចំណាត់ថ្នាក់ #សាលារៀន #ការអប់រំ #ខិតខំរៀនសូត្រ

យើងខ្ញុំទាំងអស់គ្នាជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកពកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាណាព្យាបាលសិស្ស និងសិស្សា...
15/03/2026

យើងខ្ញុំទាំងអស់គ្នាជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកពកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាណាព្យាបាលសិស្ស និងសិស្សានុសិស្សថ្នាក់ទី៣.កទាំងអស់ឲ្យបានជ្រាបថា ៖ ពេលនេះតេស្តស្តង់ដារខែមីនាឆ្នាំឆ្នាំ២០២៦តាមរយៈថ្នាលបឋម(PLP) បានដំណើរការឡើងវិញហើយសូមសិស្សានុសិស្សទាំងអស់ថ្នាក់ទី ៣.កត្រូវប្រឡងតេស្តស្តង់ដារខែមីនានៅថ្ងៃទី១៦ខែមីនាឆ្នាំសិក្សា២០២៥_២០២៦តាមរយៈថ្នាលបឋម (PLP) ដោយប្រើប្រាស់ទូរសព្ទដៃលើមុខវិជ្ជា: ភាសាខ្មែរ និង គណិតវិទ្យា ឲ្យបានគ្រប់ៗគ្នា។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមមាតាបិតាសិស្សមេត្តាអោយសិស្សានុសិស្សថ្នាក់ទី៣យកទូរស័ព្ទមកផង យើងខ្ញុំសង្ឃឹថាមាតាបិតានឹងចូលរួម គ្រប់ៗគ្នា សូមអរគុណ!
👉ក្នុងមុខវិជ្ជានីមួយៗមានរយ:ពេល៦០នាទី។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក/លោកស្រីដែលជាអាណាព្យាបាលសិស្សគ្រប់ៗរូបចូលរួមសង្កេតការធ្វើតេស្តរបស់សិស្សានុសិស្សឲ្យបានគ្រប់ៗគ្នា ។

បានប្រមូលផលហើយ
11/03/2026

បានប្រមូលផលហើយ

 #18/02/2026ថ្នាក់ទី៣
20/02/2026

#18/02/2026
ថ្នាក់ទី៣

យើងខ្ញុំទាំងអស់គ្នាជា នាយក  នាយករង លោកគ្រូ អ្នកគ្រូសូមថ្លែងអំណរគុណ និងសរសើរនូវទឹកចិត្តដ៏សប្បុរសរបស់លោក លោកស្រី ជាឪពុក អ្...
10/02/2026

យើងខ្ញុំទាំងអស់គ្នាជា នាយក នាយករង លោកគ្រូ អ្នកគ្រូសូមថ្លែងអំណរគុណ និងសរសើរនូវទឹកចិត្តដ៏សប្បុរសរបស់លោក លោកស្រី ជាឪពុក អ្នកម្ដាយ អាណាព្យាបាល សិស្ស ថ្នាក់ទី6"ក"នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក ដែលបានឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនជួយសាលារៀន ដើម្បីក្រាលសាបការ៉ូឡា។

Address

Svay Rieng

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សា ហ៊ុន សែន ព្រែកពក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share