19/08/2026
អបអរសាទរចំពោះសមិទ្ធផលរបស់និស្សិតយើង!
ដេប៉ាតឺម៉ង់ វិស្វកម្មជីវសាស្ត្រ នៃកម្មវិធី វិស្វកម្មជីវសាស្ត្រ និងកម្មវិធី វិស្វកម្ម និងបច្ចេកវិទ្យាចំណីអាហារ សូមអបអរសាទរនិស្សិត រស់ សុគន្ធា ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី AIMS/PEACE Exchange Program នៅ Hiroshima University, Japan 🇯🇵 ក្នុងរយៈពេល ១ឆមាស ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៦។
និស្សិតទាំងពីរនឹងទទួលបានឱកាសសិក្សា បង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍អន្តរជាតិ ព្រមទាំងស្វែងយល់ពីវប្បធម៌ និងបរិយាកាសសិក្សានៅប្រទេសជប៉ុន។
សមិទ្ធផលនេះជាមោទកភាពសម្រាប់និស្សិត គ្រួសារ និងដេប៉ាតឺម៉ង់របស់យើង ហើយជាជំហានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន និងអាជីពនាពេលអនាគត។
សូមអបអរសាទរ និងសូមជូនពរឱ្យ ទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងជោគជ័យក្នុងដំណើរផ្លាស់ប្តូរនិស្សិតនៅប្រទេសជប៉ុន!🇰🇭👩🎓🇯🇵