17/06/2026
សកម្មភាពក្រុមការងារ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ចុះចែករំលែកអំពី “បំណិនជីវិត ការងារ និងអនាគត បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងការត្រៀមខ្លួន ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា”នៅវិទ្យាល័យហ៊ុនសែន មិត្តភាព។
តើប្អូនៗទទួលបានអ្វីខ្លះពីកម្មវិធីនេះ?
1️⃣ ព័ត៌មានអំពីអាហារូបករណ៍៖ ឱកាសមាសសម្រាប់ប្អូនៗដែលចង់បន្តការសិក្សានៅកម្រិតឧត្តមសិក្សាជាមួយ BBU។ 📚
2️⃣ បទពិសោធន៍រៀបចំគម្រោងបំណិនជីវិត៖ រៀនពីរបៀបកំណត់គោលដៅជីវិត និងរៀបចំផែនការដើម្បីសម្រេចគោលដៅទាំងនោះ។ 🌱
3️⃣ ការត្រៀមខ្លួនសម្រាប់អាជីពការងារ៖ ស្វែងយល់ពីការជ្រើសរើសអាជីពដែលសក្តិសម និងការអភិវឌ្ឍន៍ខ្លួនឲ្យត្រូវនឹងតម្រូវការទីផ្សារ។ 🛠
4️⃣ ការសម្រេចចិត្តបន្តការសិក្សានៅកម្រិតឧត្តមសិក្សា៖ ទទួលបានការណែនាំដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ សន្សំសំចៃពេលវេលា និងធនធាន។ 💡
សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង សាលា និងសូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ និងអាចសម្រេចក្តីសុបិនរបស់ខ្លួន! 🌟
#វិទ្យាល័យហ៊ុនសែនមិត្តភាព